Chapter 4

1.9K 91 1
                                    

+New Day

ភូមិគ្រឹះត្រកូល Kim
រាងស្តើងក្រោកតាំងពីព្រឹកព្រលឹមហើយក៏ជួយរៀបចំដាំស្លរនៅផ្ទះបាយបន្ទាប់មកក៏ទៅផ្ទះធំដូរផ្កាដូចសព្វដងហើយក៏អង្គុយចាក់កម្រងផ្កាម្លិះលេង។

រាងក្រាស់ភ្ញាក់ឡើងម៉ោង7ទៅហើយរួចក៏ប្រញាប់ប្រញាល់រៀបចំខ្លួន30នាទីក្រោយរាងក្រាស់ក៏ចុះមកក្រោមញុាំអាហារដូចសព្វដង។

+តុបាយ

Mrss.Kim<<ម៉ែដោះឯណា Moo?>>
ម៉ែដោះ<<គឺអ្នកនាងតូចចាក់ផ្កាលេងនៅខាងក្រោយ ចាស៎>>

Mrss.Kim<<ហើយគេញុាំអីឬនៅ?>>

ម៉ែដោះ<<អ្នកនាងប្រាប់ថាឲលោកស្រីហូបមុនទៅគេញុាំនៅផ្ទះបាយបានហើយ>>

Mrss.Kim<<ហេតុអីទៅ?ទៅហៅគេមក>>

ម៉ែដោះ<<ចាស៎>>និយាយហើយឱនគោរពបន្តិចរួចដើរចេញទៅបាត់។

+ផ្ទះបាយ

ម៉ែដោះ<<អ្នកនាងតូចអ្នកស្រីឲហៅ>>

Moo<<អូយ៎ ម៉ែដោះកុំហៅខ្ញុំចឹងអី ហៅខ្ញុំថា Moo ទៅខ្ញុំមិនទម្លាប់ទេ>>

ម៉ែដោះ<<តែ....>>

Moo<<មិនអីទេ យ៉ាងណាខ្ញុំមិនមែនកូនបង្កើតរបស់អ្នកមីងដែលហៅបែបនេះគឺល្អហើយ>>និយាយហើយក៏ចាក់ផ្កាបន្តតែម៉ែដោះវិញគាំង។

Moo<<ម៉ែដោះអ្នកមីងហៅខ្ញុំមានការអីមែនទេ?>>សួរទាំងភ្នែកនៅចាក់ផ្កាដូចជក់ចិត្តណាស់ចឹង។

ម៉ែដោះ<<អ្នកស្រីហៅឲទៅញុាំអាហារពេលព្រឹក>>

Moo<<ចុះម៉ែដោះបានប្រាប់គាត់ហើយនៅ?>>និយាយហើយក៏ឈប់ចាក់។

ម៉ែដោះ<<ប្រាប់ហើយៗតែគាត់ឲហៅទៀត>>

Moo<<ចាស៎មិនអីទេខ្ញុំដឹងហើយ អរគុណម៉ែដោះ>>និយាយទាំងញញឹមស្ងួតព្រោះរៀងអន់ចិត្តតិចតួចពេលគិតដល់ឪពុកម្តាយបង្កើតរបស់ខ្លួនរួចក៏ដើរទៅផ្ទះធំបាត់។

ពេលដើរមកដល់ក៏ឃើញ V មើលមុខហើយក៏ធ្វើហីដើរទៅជិតអ្នកជាមីង។

Moo<<អ្នកមីងហៅ Moo មានការអីមែនទេ?>>

Mrss.Kim<<កូនញុាំបាយនៅ?>>សួរចប់ភ្លាម V ក៏ចាប់សម្គាល់ពីសព្វនាមដែលម៉ាក់ខ្លួនហៅក្មេងនោះ។

ស្នេហ៍ឥតព្រៀងWhere stories live. Discover now