{លោកមកក្នុងនាមជាភ្ញៀវ}
Author's PVO
Moo's Scene
House
Tata<<ម៉ាក់!>>មកដល់មុខផ្ទះភ្លាមនាងក៏មិនបានមើលមុខមើលក្រោយពរកូនចុះពីឡានហើយចាក់សោរទ្វារ។
Moo<<ចាំមួយភ្លែតម៉ាក់កម្តៅស៊ុបឲ>>នាងថើបថ្ពាល់កូនបន្តិចរួចទៅធ្វើម្ហូបបន្តិចបន្តួចខ្លះសម្រាប់ញុាំ2នាក់ Suga ពេលថ្ងៃជួនកាលគេក៏មកជួនកាលក៏អត់។
Ding Dong...
រាងស្តើងដើរចេញពីផ្ទះបាយមើលកូនកំពុងតែលេងតុក្កតាបណ្តើរមើលទូរទស្សន៍បណ្តើរនោះញញឹមបន្តិចទើបដើរទៅបើកទ្វារព្រោះគិតថា Suga.
ក្រាក!
Moo<<អាស៎!>>ដៃស្រឡូនតូចត្រូវដៃក្រាស់ទាញកញ្ឆក់យកទៅផ្អឹបជាប់នឹងទ្រូងរបស់គេឯដៃម្ខាងទៀតឱបក្រសោបចង្កេះអង្ក្រងរបស់នាងហើយយំជ្រប់មុខនឹងស្មានាង។
Moo<<លោក!លោកច្រឡំមនុស្សហើយ!>>ក្លិនទឹកអប់របស់គេភាយពេញច្រមុះរបស់នាងគេមិនប្តូរក្លិនទេ?នាងចាំវាច្បាស់ណាស់តែមិនមែនមានតែគេឯណាដែលមានសិទ្ធិប្រើម្នាក់ឯងនោះ។គេព្រលែងពីការឱបហើយយកថ្ងាសគេផ្អឹបនឹងថ្ងាសនាងចុងច្រមុះពួកគេទាំងពីរប៉ះគ្នាធ្វើឲភាគីសងខាងអាចដឹងពីខ្យល់ដង្ហើមរបស់ដៃគូបាន។លើកនេះកាន់តែច្បាស់ហើយនាងមើលឃើញមុខគេចំៗទឹកភ្នែកគេក៏ចេះតែហូរចុះមករួចគេក៏ឱនទៅរកបបូរមាត់ស្តើងសុីជម្ពូនោះឯនាងបានត្រឹមតែបើកភ្នែកធំៗឲគេគ្រប់គ្រងបបូរមាត់នាង។
Suga<<អាចង្រៃ!>>គេទាញ Taehyung ចេញហើយដាល់គេមួយទំហឹងដៃដល់ Taehyung អស់ជំហរដួលទៅលើដីហើយគេក៏ឡើងទៅអង្គុយពីលើហើយដាល់យកៗមិនសំចៃដៃ។
Moo<<Suga បានហើយ!បងឈប់វ៉ៃគេទៅ!>>នាងល្អិតប្រញាប់បញ្ឈប់មិនចឹង Taehyung សន្លប់មិនខាន។ទើបនាយកម្លោះងើបចេញហើយអូសដៃនាងចូលក្នុង។
ភ្លាមៗនោះស្រាប់តែភ្លៀងបង្អុលចុះមកជាខ្លាំងធ្វើឲអ្នកកម្លោះដែលឈរក្រៅផ្ទះទទឹកជោគអស់កែវភ្នែកគួរឲអាណិតសម្លឹងទៅក្នុងផ្ទះតាមបង្អួចឃើញនារីដែលជាប្រពន្ធរបស់ខ្លួនពេញច្បាប់របស់ខ្លួនបញ្ចុកចំណីឲកូនប្រុសរបស់គេ។គេពិតជាចង់ជំនួសកន្លែងដែល Suga កំពុងតែអង្គុយខ្លាំងណាស់។Suga អង្គុយទល់មុខ Moo ញុាំអាហារសើចយ៉ាងសប្បាយរីករាយខុសពីគេដែលឈរឈឺចាប់គ្រាំចិត្តម្នាក់ឯង។
YOU ARE READING
ស្នេហ៍ឥតព្រៀង
Romanceសេ្នហាដែលមិនបានព្រៀងទុកផុសឡើងចេញពីក្តីស្រឡាញ់ធំធាត់ដោយមានអ្នកថ្នាក់ថ្នមមើលថែយ៉ាងល្អ។តែបែរជាស្រពោននៅពេលអ្នកមើលថែមិនបានល្អធ្វេសប្រហែសខ្ជះខ្ជាយខ្លាំងមែនទែនទង្វើបានកែប្រែអ្វីៗគ្រប់យ៉ាងពីល្អខ្ពស់ត្រដែតមកតូចទាបមើលមិនឃើញ។ ____________________________...