បន្ទាប់ពីញុាំអាហារពេលព្រឹកហើយក៏នាំគ្នាបំបែកខ្លួនទៅធ្វើការរៀងខ្លួន។
Bus Station
រាងស្តើងក្នុងឈុតធ្វើការកំពុងតែដើរញាប់ជើងសម្តៅទៅចំណតឡានក្រុងដើម្បីចាំឡានក្រុងដូចសព្វដងតែថ្ងៃនេះនាងភ្ញាក់យឺតទើបខកមួយជើង។
ទីត ទីត....
ឈរចាំសុខៗស្រាប់តែមានឡានទំនើបមួយបើកមកឈប់នៅខាងមុខនាង។
Moo<<Ni ឡើងមកទៅផ្លូវតែមួយទេ>>ចុចកញ្ចក់ចុះហើយនិយាយពីខាងក្នុងមក។
Ni<<មិនអីទេ>>
Moo<<មកប្រយ័ត្នខាំដាច់ដៃ>>
Ni<<ទៅក៏ទៅ>>ហើយក៏បើកទ្វារក្រោយឡើងពេលឡានរៀបចេញទៅហើយនាងតូចក៏បង្អាក់អ្នកជាបង។
Moo<<ឈប់សិន oppa ខ្ញុំទៅអង្គុយក្រោយជាមួយ Ni បានគ្នា>>ហើយក៏ចុះទៅអង្គុយក្រោយជាមួយគ្នាគេ។
Moo<<ហើយរាល់ថ្ងៃនឹងជិះឡានក្រុងមែន?>>
Ni<<Emm>>
Moo<<ចាប់ពីថ្ងៃនឹងទៅចាំយើងទៅយកជិះបានគ្នា>>
Ni<<យើងថាមិនអីទេ>>
Moo<<យើងសួរឯងមិត្តភក្តិយើងប៉ុន្មានឆ្នាំហើយ?>>
Ni<<ប្រហែល....>>ហើយរាប់ដៃរាប់ជើង។
Moo<<បានបាច់រាប់ទេដឹងតែច្រើនឆ្នាំបានហើយ ហើយពួកយើងក៏ស្និទ្ធនឹងគ្នាមានសុខរួមសុខមានទុករត់ចោលដែល>>
Ni<<អឺ ឲតែពេលប្រឡងបាត់មាត់ឲឈឹងម៉ង>>
Moo<<ឆុយ ហែងអត់បើកគ្រប់ភ្នែកមើលបំរាមទេបើងាកឆ្វេងស្តាំដកក្រដាសនិយាយគ្នាធ្លាក់ទាំង2ហើយឲសញ្ញាគ្នាហៅឪពុកម្តាយមកព្រមាន សួរអ្នកណាហ៊ាន?>>
Ni<<ទៅៗ>>
Moo<<ចឹងសម្រេចចឹងហើយស្អែកយើងមកយក>>
Ni<<ចុះ...>>ហើយក៏សម្លឹកមើល Jin.
Moo<<មិនអីទេ Ok ហើយណា?>>
Ni<<Emm>>
Moo<<គួរឲស្រឡាញ់ជាងគេ>>ហើយក៏ចាប់ទាញមុខ Ni.
YOU ARE READING
ស្នេហ៍ឥតព្រៀង
Romanceសេ្នហាដែលមិនបានព្រៀងទុកផុសឡើងចេញពីក្តីស្រឡាញ់ធំធាត់ដោយមានអ្នកថ្នាក់ថ្នមមើលថែយ៉ាងល្អ។តែបែរជាស្រពោននៅពេលអ្នកមើលថែមិនបានល្អធ្វេសប្រហែសខ្ជះខ្ជាយខ្លាំងមែនទែនទង្វើបានកែប្រែអ្វីៗគ្រប់យ៉ាងពីល្អខ្ពស់ត្រដែតមកតូចទាបមើលមិនឃើញ។ ____________________________...