គ្រាន់តែ Jimin សួរមិនទាន់ចប់ស្រួលបួលផង Jungkook ប្រញាប់ឆ្លើយតបទៅវិញភ្លាម" កុំប្រើពាក្យដល់ថ្នាក់ថា ស៊ើប ព្រោះខ្ញុំមិនបានមានចំណូលចិត្ត លើឯង រហូតដល់ថ្នាក់រោគចិត្តតាមស៊ើបពី ឯងនោះទេ កុំស្រម៉ៃតែឯងខ្លាំងពេក" Jungkook
"អូខេ មិនស្រម៉ៃទេ គ្មានបញ្ហាទេ! ហើយឥឡូវកុំស៊ាំញ៊ាំពេក ដល់ពេលខ្ញុំត្រូវទៅផ្ទះវិញហើយ ខាតពេលខ្ញុំច្រើនណាស់ គ្មានពេលមកអត់ប្រយោជន៍ទៀតទេ" Jimin និយាយដៀងភ្នែកទៅមើល Jungkook
"តែឯងត្រូវតែចេញមុខបកស្រាយអោយកូនយើង!" អ្នកស្រី Jeon ស្រែក ដាក់ Jimin
"ខ្ញុំប្រាប់ប៉ុន្មានដងហើយ ថាមិនធ្វើទេ ម៉េចបានចេះតែបង្ខំដដែលៗបែបនេះ!" Jimin ជ្រួញចញ្ចើមហើយមើលទៅអ្នកស្រី Jeon
"មែនហើយម៉ាក់! ខ្ញុំជាសាមីខ្លួនមិនត្រូវការបកស្រាយផង ម៉េចបានម៉ាក់ នៅតែអោយទៅចេញមុខបែបនេះ អ្នកផ្សេងគេចង់គិតយ៉ាងម៉េចក៏គិតទៅ សំខាន់ខ្ញុំជាមួយក្មេងក្បាល រឹងនេះមិនមានអីនិងគ្នាទេ ហើយម៉្យាងទៀតខ្ញុំស្អប់ក្មេងនេះអើយសែនស្អប់" Jungkook សង្កត់ន័យនៅចុងប្រយោគ
"បើអស់ការអីហើយ ខ្ញុំសុំលាទៅវិញហើយ តែបើចង់នៅបន្តក៏នៅបន្តពីរ នាក់ម្តាយនិងកូនហ្នឹងហើយ! ជំរាបលា លោកស្រី " Jiminនិយាយហើយក៏ដើរចេញទៅបាត់ដោយមិនខ្វល់ពីអ្នកស្រី Jeon ដែលកំពុងតែចង់ផ្ទុះភ្លើងចេញមកក្រៅទៅហើយ
នៅពេលដែលគេដើរចេញមកមិនប្រយ័ត្នក៏ធ្វើអោយជ្រុះខ្សែករនៅជិតថូរផ្កាដែលដាក់សងខាងទ្វារ ដោយមិនដឹងខ្លួន Jimin ក៏ចូលឡានដើម្បីទៅផ្ទះវិញ នៅតាមផ្លូវទៅវិញគេបានយកដៃស្ទាបករ របស់គេដូចរាល់ដងតែម្តងនេះអ្វីដែលមិនដូចរាល់ដងនោះគឺ គេស្ទាបមិនត្រូវខ្សែករ របស់គេនោះទេ វាជាហេតុធ្វើឲ្យគេភ័យតែម្ដងព្រោះនេះជារបស់ដែល ប៉ានិងម៉ាក់របស់គេទុកអោយព្រោះមិនបានរស់នៅជិតគ្នា... Jimin ខំរកនឹកមើលថាវាបាត់ទៅណា បើគេដោះចេញមិនអាចនោះទេ ព្រោះគេកម្រដោះខ្សែករ មួយនោះចេញណាស់ គិតមួយសន្ទុះគេក៏នឹកឃើញថាប្រហែលជាជ្រុះនៅផ្ទះ របស់ត្រកូល Jeon ហើយមើលទៅព្រោះនៅពេលដែលចុះពីឡាន ដើរចូលផ្ទះត្រកូល Jeon នោះគេនៅពាក់វានៅឡើយទេ គិតរួចគេបម្រុងនឹងបកទៅយកវិញតែស្រាប់តែគិតថា ទើបតែឈ្លើយដាក់ម្ចាស់ផ្ទះហើយ បើទៅវិញពេលនេះប្រាកដជាត្រូវ ចាប់ឃុំនៅទីនោះមិនខាននោះទេ បន្ទាប់មកគេក៏សម្រេចចិត្តថាចាំស្អែកចាំឈាងចូលយក
YOU ARE READING
Accidentally In Love
Fanfiction"មនុស្សចង្រៃ! មនុស្សឈាមត្រជាក់! មនុស្សគ្មានបេះដូង Jungkook! ឯងមិនសមកើតជាកូនប្រុសទេ! អាឆ្កួត..." PJM "អាមនុស្សឆ្កួត....មនុស្ស..." PJM "ម៉េចឯងចង់ដេកគុកមែនទេ?" JJK "អ្ហា៎...ចេញមកហើយតើ ប៉ុន្តែ...ហេតុអីបានជាអាគាត់នេះសង្ហាខ្លាំងបែបនេះ!" PJM (ខ្ញុំទទួលស្គា...