19&20 🔞

2.6K 118 4
                                    


បន្ទាប់ពីងើបចេញពីគ្នាហើយ Jimin និយាយទៅកាន់ Jungkook

"បងឆាប់ពាក់អាវទៅ!" Jimin យកភួយមកគ្របពីលើខ្លួនប្រាណទទេរបស់គេ

"ហើយម៉េច គេចូលមកបាន?" Jungkook ដើរទៅយកអាវមកពាក់

"អូនប្រាប់ហើយថាគេមានកាតបន្ទប់របស់អូន" Jimin

"អើយ! បងភ្លេច" Jungkook និយាយហើយក៏ដើរចូលបន្ទប់ទឹក

បន្ទាប់ពីចេញមកពីបន្ទប់ទឹក Jungkook រកអាវនៅក្នុងទូរយកមកពាក់ ចំណែកឯ Jimin ក៏ដើរចូលទៅបន្ទប់ទឹកសម្អាតខ្លួនដោយប្រញាប់ប្រញាល់ ហើយ Jungkook ក៏បានដើរចេញទៅក្រៅបន្ទប់ដោយគិតក្នុងចិត្តថា Miya ប្រហែលជារត់ចេញទៅបាត់ហើយនៅពេលឃើញទិដ្ឋភាពមុននោះ នៅចំពោះមុខបែបនេះ តែផ្ទុះស្រឡះពីការគិតតែម្ដង Miya កំពុងអង្គុយនៅសាឡុងទទួលភ្ញៀវ គ្រាន់តែឃើញ Jungkook ដើរចេញមកភ្លាម នាងក្រោកឈរឡើង ហើយដើរមករក Jungkook

" ថ្ងៃក្រោយចេះចុចកណ្ដឹងផងនេះមិនមែនផ្ទះរបស់នាងទេ!" Jungkook តម្លើងសម្លេងថាអោយ

"Jungkook! លោកនិង Jimin ទាក់ទងគ្នាមែនទេ?" Miya សួរដោយធ្វើមុខគួរអោយអាណិត ដូចជាកំពុងចង់យំ

"ហើយយ៉ាងម៉េច?" Jungkook តបទៅវិញទាំងកំពុងបែរខ្នងដើរទៅផ្ទះបាយ

"មិនអាចទេ! ខ្ញុំស្រឡាញ់លោកណាស់ ហេតុអីលោកមិនស្រឡាញ់ខ្ញុំវិញ បែបនេះ?? " Miya ស្រែកយំដាក់ Jungkook  "Jimin គេគ្រាន់តែបោកប្រាស់លោកទេ! គេមិនបានស្រឡាញ់លោក ដូចខ្ញុំស្រឡាញ់លោកទេ " Miya ស្រែកនិយាយបន្តទៀត

"ចាំ Jimin ចេញមកចាំនិយាយបែបនេះនៅមុខគេទៅ ខ្ញុំគ្មានពេលមកស្ដាប់សម្ដីថោកទាបរបស់នាងទេ!" Jungkook និយាយហើយដើរចូលទៅផ្ទះបាយបាត់ ស្របពេលដែល Jimin បានដើរមកពីបន្ទប់ល្មម

" Miya !" Jimin ដើរមកឈរនៅជិត Miya

"Jimin! ហេតុអីឯងលាក់យើង?" Miya ស្រែកសួរមកវិញដោយកំពុងយំ

"សុំទោសផង Miya ខ្ញុំគ្មានចេតនាលាក់ឯងទេ ហើយខ្ញុំរៀបនឹងប្រាប់ឯងពីរឿងនេះដែរហើយ" Jimin

"ឯងកុហកខ្ញុំ" Miya ខំស្រែកយំបន្ត

"នែ! អូននាំនាងទៅយំក្រៅទៅ បងថ្លង់ណាស់" Jungkook និយាយពីផ្ទះបាយចេញមក ដោយគេមិនចូលចិត្ត Miya ប៉ុន្មានទេ មិនមែនមិនចូលចិត្តធម្មតាទេស្អប់ខ្លាំងយកតែម្ដង

Accidentally In LoveWhere stories live. Discover now