Part 9

1.7K 136 4
                                    


__ព្រឹកថ្ងៃថ្មី__

Jimin បានរៀបចំខ្លួនរួចរាល់សំរាប់រើរទៅនៅផ្ទះគ្រួសារត្រកូល Jeon ប៉ុន្តែគេមិនបានទៅទាំងព្រឹកនៅះទេ ពេលល្ងាចទើបគេរើរទៅព្រោះនៅសណ្ឋាគារមានប្រជុំធំ

__ក្នុងសណ្ឋាគារ__

បន្ទាប់ពីចេញពីប្រជុំ Jimin ក៏បានដកទូរសព្ទ័មកមើលម៉ោងភ្លាម ព្រោះគេបានប្រាប់លោកម្ចាស់ Jeon ថាគេនឹងទៅដល់ម៉ោងប្រហែល ៥ល្ងាច តែពេលនេះម៉ោង ៦ ជិត ៧ បាត់ទៅហើយ ឃើញយឺតបែបនេះគេក៏ប្រញាប់ខលទៅប្រាប់លោកម្ចាស់ Jeon កុំអោយគាត់ចាំមើលផ្លូវ

__On Phone__

"អាឡូ! លោកពូ" Jimin

"ក្មួយទៅដល់ផ្ទះហើយមែនទេ?" លោកម្ចាស់ Jeon

"អត់ទាន់ទៅដល់ទេ លោកពូថ្ងៃនេះខ្ញុំមានរវល់បន្តិចទើប មិនទាន់បានទៅដល់ ខ្ញុំគ្រាន់តែខលប្រាប់លោកពូទុកមុនខ្លាចលោកពូចាំផ្លូវ" Jimin

"មិនអីទេក្មួយ!! ពូក៏មិនទាន់បានទៅដល់ផ្ទះដូចគ្នា អញ្ចឹងចាំយប់យើងជួបគ្នាណា" លោកម្ចាស់ Jeon

"បាទលោកពូ" Jimin

__Call End__

Jimin បានដាក់ទូរសព្ទ័ចុះហើយក៏ទៅយកឡានជិះចេញទៅផ្ទះត្រកូល Jeon  ដោយសារគេរៀបអីវ៉ានដាក់លើឡានរួចតាំងពីព្រឹកទើបមិនបាច់ត្រឡប់ទៅខុនដូវិញ នៅតាមផ្លូវស្រាប់តែមានគេផ្ញើរសារមក ហើយJimin ក៏បានលើកយកមកមើលស្មានតែមិត្តរបស់គេ

<ប្រែចិត្ត លែងហ៊ានរើរមកហើយមែនទេ? ល្អហើយដែលចេះគិតបែបនេះ ក្មេងក្បាលរឹង> Unsaved Number

Jimin មើលហើយក៏មិនតបព្រោះគិតថាគួរអោយរំខាន ហើយក៏បន្តដំណើរទៅទៀត មិនយូរប៉ុន្មានក៏មកដល់ផ្ទះត្រកូល Jeon គេយកឡានទៅទុក ហើយក៏ដើរចូលទៅក្នុងផ្ទះ ដោយមានអ្នកបម្រើកាន់វ៉ាលីតាមពីក្រោយ ចូលដល់ក្នុងផ្ទះហើយក៏ងាកទៅសួរអ្នកបម្រើ

" បង! តើអត់មាននរណានៅផ្ទះទេឬ?" Jimin

"ចាស៎! អ្នកប្រុស លោកស្រីនិងលោកម្ចាស់ គាត់ចេញទៅក្រៅតាំងពីព្រឹក ហើយឥឡូវនៅសល់តែអ្នកប្រុស Jungkook ទេដែលនៅផ្ទះ" អ្នកបម្រើញញឹម

"បាទ អរគុណចុះបន្ទប់ខ្ញុំ មួយណាដែរទៅបង?" Jimin

"បន្ទប់អ្នកប្រុសគឺនៅជាន់ខាងលើខាងស្តាំដៃជាប់បន្ទប់ អ្នកប្រុស Jungkook" អ្នកបម្រើចង្អុលប្រាប់

Accidentally In LoveWhere stories live. Discover now