Part 13

1.7K 136 0
                                    


__ព្រឹកថ្ងៃថ្មី__

Jimin ក្រោកឡើងភ្លាមក៏ឆ្ងល់ព្រោះគេគេងក្នុងឡានសោះម៉េចបានជាភ្ញាក់នៅលើពូកក្នុងបន្ទប់ទៅវិញ បន្ទាប់មកក៏ចុះពីលើពូកដើរចូលបន្ទប់ទឹកដើម្បីរៀបចំសម្អាតខ្លួន រៀបចំខ្លួនរួចរាល់ហើយក៏ចុះទៅក្រោមដើម្បីញ៊ាំអាហារពេលព្រឹក ពេលកំពុងតែដើរចុះមកទូរសព្ទ័របស់គេក៏រោទិ៍ឡើង

__On Phone__

"អាឡូ! Miya " Jimin និយាយបណ្តើរដើរចុះទៅក្រោមបណ្តើរ

"Jimin តើឥឡូវឯងនៅឯណា?" Miya សួរ

"គឺខ្ញុំនៅ..... គឺនៅផ្ទះរបស់លោកម្ចាស់ Jeon" Jimin តបទៅវិញ

"ហា៎?! ម៉េចបានជាឯងនៅទីនោះទៅវិញ?" Miya សួរដោយភ្ញាក់ផ្អើល

"គឺវារឿងវែងឆ្ងាយណាស់! ចុះឯងខលមកមានការអីមែនទេ?" Jimin តបទៅវិញ

"គ្មានការអីទេ! ខ្ញុំគ្រាន់តែចង់បបួលឯងទៅញ៊ាំអីជាមួយគ្នាម្ដង យើងខានជួបគ្នាជិតមួយខែហើយណា" Miya និយាយដោយសម្លេងស្រទន់

"អូខេ! ចាំពេលណាទំនេរយើងទៅញ៊ាំអីជុំគ្នាណា!" Jimin

"អេ! តែខ្ញុំមានរឿងចង់អោយឯងជួយណា ពេលនេះឯងនៅផ្ទះលោកម្ចាស់ Jeon ស្រាប់អញ្ចឹងស្រួលហើយ" Miya សើច

"ចង់អោយយើងជួយរឿងអី?" Jimin

"ចាំដល់ពេលចាំយើងប្រាប់ណា!" Miya

" អូខេពេលណាក៏បានដែរ យើងចាំជួយឯងគ្រប់ពេលទាំងអស់នឹង" Jimin និយាយហើយសើច រួចក៏ទៅអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ

" អរគុណណាស់ ! Jimin ឯងជាមិត្តល្អរបស់យើងរហូតទៅណា កុំអោយ មានរឿងលាក់បាំងនិងគ្នាណា!" Miya

"ដឹងហើយ!" Jiminសើច

ដោយ Jimin នៅជាប់និយាយទូរសព្ទ័ឡើងភ្លេចខ្លួន មិនដឹងថា Jungkook និង Taehyung ចុះមកអង្គុយនៅសាឡុងជិតនោះ តាំងពីពេលណាមកនោះទេ នៅពេលដែល Jungkook ឃើញគេនិយាយភ្លេចខ្លួនហើយសើចសប្បាយក៏លូកមាត់ចូល

"ឡប់សតិ!" Jungkook និយាយហីៗ ធ្វើអោយអ្នកដែលកំពុងនិយាយគ្នានោះភ្ញាក់ព្រឺតតែម្តង

"នេះសម្លេងរបស់ Jungkookមែនទេ?" Miya សួរ

"គឺ.. គឺហ្នឹងហើយ!" Jimin តបទៅវិញដោយមិនចង់តប ព្រោះខ្លាច Miya យល់ច្រលំនិងគេ

Accidentally In LoveWhere stories live. Discover now