💢ព្រេងនិទានស្នេហ៍ពាន់ឆ្នាំ💢

301 29 4
                                    

Episode 2

ការទន្ទឹមរងចាំរបស់រាងតូចក៏បានមកដល់...គិតថាជាតិនេះលែងបានជួបម្ចាស់ស្នេហ៍របស់រហូតទៅហើយ...ព្រំលិខិតវាមិនកំណាចដល់ថ្នាក់ទេ

តាមដោយថាមពលរបស់ផ្កានេះនិ ងថាមពលរបស់រាងតូចវាអាចបើកធ្វាមាត់រូងនេះយ៉ាងងាយស្រួល...ចូលមកដល់ខាងក្នុងរូងភ្នំ...វាត្រជាក់ណាស់សឹងតែមនុស្សធម្មតាដែរគ្នាពា
ក់របស់ការពារស្ទើរតែអាចកកបាន...នេះសំណាងហើយដែររាងតូចបានផឹកឈាមពូជអម្បូរនៃ Vampire
វាធ្វើឲ្យរាងទៅជាអម្បូរមួយដែរប្លែកជាងគេជា...Witch កាត់ Vampire

<Jung !! > រាងតូចក្រលេកមកឃើញមនុស្សប្រុសដែរដេកស្តូកស្តឹងនៅក្នុងទូរកែវទឹកកក...មិននឹកស្មានថាអ្នកគ្រូយល់ដល់ទាយាទនៃអម្បូរ Werewolf ដល់ម្លឹងសោះ...តាមថាទៅពេលនេះអ្នកគ្រូខឹងស្អប់ទាយាទរបស់ Werewolf សម្បើបណាស់កាលពី1000ឆ្នាំមុនរាងតូចបានធ្វើខុសវិន័យរបស់ធ្មប់បណ្តាលឲ្យអ្នកគ្រូរបស់រាងតូចស្អប់ទាយាទនៃ Werewolfជាខ្លាំង

រាងតូចរហ័សយកផ្កាចេញពីថង់បុរាណរបស់ខ្លួនបន្ទាប់មកប្រើវេទមន្តរបស់ Vampireដែរធ្វើឲ្យផ្កានោះហោះឡើងលើអាកាសវាងាយស្រួលក្នុងការប្រើថាមពលដែរចេញមកពីផ្កា....ថាមពលដែរចេញមកពីផ្កានិងរាងតូចចូលទៅដាស់រាងក្រាស់ដែរដេកស្តូកស្តឹងនោះជារើយៗ....វាមិនបានមានអ្វីកើតឡើងសោះ
គ្រប់យ៉ាងត្រូវខ្ទៀតដោយសារថាមពលបានកើនឡើង...តែនៅតែមិនមានអ្វីកើតឡើងចំពោះមឈូសទឹកកកនេះទាល់តែសោះ...

អស់សង្ឈឹមម្តងទៀត...ទោះឃើញផ្កានេះទៅហើយជារកវិធីបើកមឈូសនេះនៅតែមិនចេញ..

<Jung បងចាំមួយភ្លេតទៅខ្ញុំនិងរកវិធីដាស់បងឲ្យបាន> រាងតូចនិយាយទាំងដៃអង្អែរមឈូសទឹកកកនោះថ្នមៗ

រាងតូចដកដង្ហើមធំម្តងជាពីរដងរួចក្រឡេកទៅជ្រុងទាំងបួននៃមឈូសនោះ...ឃើញថាមានរូបសញ្ញារចម្លែកម្យ៉ាងដែរមានគ្រប់ទាំងបួនជ្រុង...គិតឃើញម្តងទៀតរាងតូចប្រើថាមពលពីផ្កាពណ៌ស្វាយ
នោះចូលទៅជ្រុងសញ្ញារទាំងបួននោះរួចប្រើថាមពលបំបែកមឈូសកែវនោះ...ថាមពលរបស់រាងតូចក៏ខ្សោយទៅៗ..រាងតូចប្រើថាមពលដែរនៅសេសសល់ដើម្បីបំបែកមឈូសទឹកកកនោះ

💢ព្រេងនិទានស្នេហ៍ពាន់ឆ្នាំ💢Where stories live. Discover now