ផ្ដើមរឿង៖ចួបគ្នា!!

5.4K 101 0
                                    

សំឡេងហ៊ោស្រែកលាន់ឮពារពេញកន្លែងប្រកួតប្រណាត់ឡានដោយសារតែថ្ងៃនេះមានអ្នកខ្លាំងមួយរូបដែលចូលរួមទើបធ្វើឲ្យមានមនុស្សទស្សនាកោះករសម្រុកគ្នាមកមើល
ម្នាក់នោះគឺ ជីមីន​  ហ្សៀភីឈី​ អ្នកប្រណាត់ដៃឯកមិនងាយចាញ់នរណាឡើយឲ្យតែនាយមកលើកណាមានស្រីស្អាតចាំគក់ច្របាច់ផ្ដល់កម្លាំងចិត្ដដល់កន្លែងមិនចាំបាច់ហត់ហៅមកនាំតែរោយមាត់ទេ
«យ៉ាងមិចហើយជីមីនទៅរួចអត់»បុរសម្នាក់ដើរមកទះស្មាជីមីនតិចៗព្រោះលើកនេះគេលឺថារាងក្រាស់ប្រកួតជាមួយ
សត្រូវតាំងពីតូចរបស់គេ
«រួចឬមិនរួចឯងចាំតែមើលទៅសម្បតិ្ដអាចង្រៃនិងម្នាក់
យើងកម្ចាត់វាចេញយ៉ាងងាយ»រាងក្រាស់ពេបមាត់បន្ដិចលើកជើងគង់ទាក់ខ្លាទាំងសម្ដីក្រអឺតក្រទមតាមអត្ដចរឹក
របស់នាយធ្វើឲ្យអ្នកស្ដាប់នៅជិតខ្នាញ់មិនស្ទើរទេជឿជាក់លើខ្លួនខុសរប្រៀប
«ឲ្យតែដូចមាត់ឯងទៅអាមីន បើហែងចាញ់អញសើចអាយះមាត់ម៉ង់»គេទាញកៅអីអង្គុយជិតរាងក្រាស់អោបដៃ
សម្លឹងមើលការប្រកួតសត្រូវរាងក្រាស់
«វាមិនអាចឡើយអាថេឯងនៅជាមួយយើងយូរហើយគួរតែយល់ពីចិត្ដយើងច្បាស់ »នាយរហ័សតបសំដីមិត្ដផ្ទាំងៗមិនទុកចាំស្អែកឡើយគេគ្មានថ្ងៃចាញ់អាម៉ាសៀនិងឡើយគ្មានថ្ងៃទេ
« អឺទៅអញដឹងហើយអាណាមិនស្គាល់ឈ្មោះហែង
នោះចប់ហើយ»
«បើដឹងហើយបិទបប៊ែមាត់ឯងទៅតែអាថេឯងគិតថាវាថោបទាបទេលួចកាត់ប្រាំងឡានអ្នកដទៃចឹង»នាយកេះមិត្ដឲ្យសម្លឹងមើលឡានពណ៍លឿនកំពុងបុករនាំងហាមឃាត់
ដោយសារស្នាដៃសត្រូវដល់មហាសែនថោកទាបខ្លាចមិន
បានប្រកួតជាមួយគេវាហ៊ានប្រើគំនិតស្អុយគគ្រុកបែបនេះ
«ហែងកុំខ្វល់អាលូវដល់ម៉ោងហែងចូលប្រកួតហើយឆាប់ទៅៗ» គេដេញឲ្យរាងក្រាស់ងើបចេញទៅប្រកួតព្រោះលើកនេះគេលួចចេញពីផ្ទះដោយសារតែអាមីនម្នាក់គត់ជាអ្នកនាំបើប៉ាម៉ាក់គេដឹងចប់មិនខាន កាលមុនដោយសារតែវាគេត្រូវប៉ាម៉ាក់បញ្ជូនទៅប្រទេសក្រៅមួយខែគិតដល់រឿងនិងនាយក្ដៅក្រហារភ្លាម
រាងក្រាស់បោះជំហានដើរជិតឡានមានស្រីស្អាតម្នាក់ទាញ
យកមួកមកពាក់ឲ្យនាយទាញទ្វាឡានបើកដើរចូលក្នុងឡាន
ប្រណាត់តម្លៃរាប់លានដុល្លារដែរគេលួចទិញកាលពីបីថ្ងៃមុនមិនឲ្យប៉ាគេដឹងឡើយ
«ការប្រកួតប្រណាត់ចាប់ផ្ដើម»ស្រីស្អាតឈរនៅចន្លោះឡានទាំងពីលើទង់ជាតិពណ៍ក្រហមទម្លាក់ចុះដល់ដីភ្លាមឡានទាំងពីចាប់ផ្ដើមប្រតិបត្ដិការណ៍បើកចេញយ៉ាងលឿនបូករួមទាំងសំលេងហ៊ោស្រែករបស់អ្នកគាំទ្រធ្វើឱ្យប្រតិការណ៍មួយនេះកាន់តែអស្ចារ្យមិនដែរធ្លាប់មានពីមុនមកមួយ
សន្ទុះក្រោយមកឡានរបស់រាងក្រាស់មកដល់កន្លែងផ្ដាច់ព្រាត់មុនគេធ្វើឲ្យអ្នកគាំទ្រសម្រុកគ្នាមកអបអរសាទជ័យ
ជំនះមួយនេះ
« យ៉ាងមិចឯងចាញ់ហើយមិនអស់ចិត្ដទេឬ រឺមួយចង់ប្រើទង្វើថោកទាបដូចដែលឯងធ្វើដាក់គេមិញមកលើយើងដែល »រាងក្រាស់ញញឹមចុងមាត់ឆ្លៀតដៀមដាមដាក់គេនៅក្នុងចំណោមមនុស្សច្រើន
«យើងមិនដែលធ្វើទេឯងកុំចង់មកចោទប្រកាន់យើងទោះបីពួកយើងមិនសូវត្រូវគ្នាក៏ដោយតែយើងជាមនុស្សសុចរឹត
យុត្ដិធម៍មិនងាយធ្វើបែបនោះដែល»គេសម្លក់មុខរាងក្រាស់និយាយទាំងលើកតម្កើនខ្លួនឯងទាំងមិនរអៀសមាត់សូប្បីបន្ដិច
«អរបើចឹងឯងឆាប់ឲ្យលុយដែលភ្នាល់គ្នាមុនប្រកួត10លាន
ដុល្លារយើងយកលុយសុទ្ធវើយពួកឯងចាំយកលុយពីវាបើ
វាមិនឲ្យប្រដៅវាខ្លះទៅកុំឲ្យវាមកក្រមិចក្រមើមដាក់យើងពេក »នាយងាកមកនិយាយជាមួយកូនចៅនៅខាងក្រោយទាំងមុខមាំសម្លឹងមើលមុខគេទាំងសុីសាច់ហុតឈាម
« បានៗយើងឲ្យប្រញាប់តែប្រើកម្លាំងបាយទៅកើតមិត្ដសំលាញ់»គេនិយាយរដាក់រដុបបែកញើសដូចគ្រាប់ពោតហូរកាត់ថ្ពាស់ព្រោះឃើញកូនចៅរបស់រងក្រាស់ម្នាក់ៗមាឌធំៗចាប់ផ្ដើមឃើញខ្លាចបាត់ទៅហើយមិនចាំបាច់វៃឡើយ គេជាមនុស្សកំសាកញី
« យើងមិនមែនមិត្ដសំលាញ់ឯងទេ យើងគ្មានថ្ងៃមានមិត្ដដូចឯងឡើយ Wang Seang អាថេតោះយើងពួកឯង
ចាំធ្វើតាមសំដីយើង បើសិនវារឹងទទឹងប្រដៅចុះយើងបើក
ដៃឲ្យ»រាងក្រាស់ទាញដៃមិត្ដចេញពីវង់មនុស្សឡើងឡាន
បើកចេញបាត់ទុកឲ្យកូនចៅប្រហែល10 ទៅ20នាក់ចាំយកលុយតាមក្រោយ
«យ៉ាងមិចឲ្យលុយឬចង់ពេទ្យកន្លះខែ»បុរសម្នាក់សម្លុតដាក់គេខ្លាំងៗចង់ព្រឺរោមទៅហើយ
«គឺ ៚ អោយលុយ នេះរបស់ពួកឯងយកឲ្យចាហ្វាយទៅ
យើងមិនចង់ដេកពេទ្យទេទៅហើយ»នាយប្រញាប់ដាក់មេផាយរត់ប្រាសយកអាយុសិនហើយគង់មានថ្ងៃគេសងសឹកជាមិនខាន
ជីមីន​ ហ្សៀភីឈី​ អាយុ 24 ឆ្នាំកម្ពស់ 1.75 សព្វថ្ងៃជាកូនសេដ្ឋីលំដាប់ប្រទេសក្នុងចំណោមអ្នកមានដទៃទៀតនៅក្នុងពិភពលោកនេះប៉ារបស់គេជាអ្នកជំនួញរកសុីខាងនាំ
ចេញចូលទំនិញតាមកំពង់ផែ រីឯគេវិញជាអ្នកគ្រប់គ្រងកាសុីណូCondoនិង ក្លឹបជាច្រើនក្នុងបណ្ដាលប្រទេសដទៃវាជាផ្នែកដល់តូចមួយក្នុងវិស័យជំនួញរបស់គេផ្នែកធំជាងគេនោះគឺក្រុមហ៊ុនហាងពេជ្រមួយកន្លែងដែលកំពុងផ្ទុះការគាំទ្រពីសំណាក់អតិថិជនដែរសរសើរពីគុណភាពនិងរូបរាងរបស់គ្រឿងពេជ្រនីមួយៗដែលផលិតចេញជារូបរាងដាក់តាំងលក់នៅលើទីផ្សារកាលបួនថ្ងៃមុន ប៉ុន្ដែ គ្មាននរណាដឹងឡើយថាអ្នកណាជា CEO ក្នុងហាងមួយនេះ ធ្វើឲ្យមហាជនមានចម្ងល់គ្រប់គ្នា ??មិនយូរឡើយការបើកបង្ហាញមុខម្ចាស់ជំនួញក្នុងពេលឆាប់ៗ
~~~
រីឯ អត្ដចរិករបស់រាងក្រាស់វិញជាមនុស្សមានះរឹងរូសយកចិត្ដតែខ្លួនឯង គិតប្រយោជន៍ផ្ទាល់ខ្លួនជាធំមិនខ្វល់ពីអ្នកដទៃឡើយលើកលែងតែសមាជិក 06 នាក់របស់គេ នាយជាមនុស្ស ក្រមិចក្រមើម ក្រអឺតក្រទមពេបជ្រាយអ្នកដទៃដែលមានឋានះទាបជាងខ្លួនចូលចិត្ដប្រេីអំណាច
ជាធំ ផ្ដាច់ការមិនស្ដាប់ហេតុផលនរណាឡើយគេជឿតែ
ភ្នែកទាំងគូររបស់ខ្លួនរាងក្រាស់ហួងហែងរបស់មិនចង់ឲ្យពីណាប៉ះពាល់ ឬ អើពើទេវាជាកម្មសិទ្ធិខ្លួនតែម្នាក់គត់ នាយជាព្រាននារីលំដាប់លេខមួយខាងលេងស្រីប្រចាំក្រុមមួយថ្ងៃមិនលើសពីបីនាក់ទេ រឿងមួយទៀតគ្មាននរណាដឹងក្រៅពីអ្នកនៅក្នុងក្រុមជីមីនជាមនុស្សឃោឃៅសម្លាប់មនុស្សមិនខ្លាចរអាឡើយបើនរណាហ៊ានតែក្បត់ នាយ
សម្លាប់ឲ្យស្លាបមួយព្រិចភ្នែក ឯ រនុកក្នុងដែលសត្រូវបញ្ជូនឲ្យមកសេីបការត្រឡប់ទៅវាសាកសព្វមើលមិនយល់ទេប៉ុន្ដែចំពោះការងារវិញគឺគេម៉ត់ច៉ត់ខ្លាំងណាស់មិនដែរ
ប្រហែសឡើយស្ងៀមស្ងាត់មិនសូវចូលចិត្ដរញ៉ែរញ៉ៃអំឡុង
ពេលធ្វើការងារឡើយ
Skip
រាត្រីដល់ស្ងប់ស្ងាត់បូក រួមសំលេងខ្យល់បកល្វើយៗប៉ះរាងកាយដល់រឹងមាំ ដែលកំពុងស្លៀកពាក់កន្សែងល្វែងខាងលើក្រវីកែវ wine សម្លឹងមើលទេសភាពយ៉ាងស្រងូតស្រងាត់ គ្មានភាពកក់ក្ដៅនិងដំបូន្មានពីម្ដាយសូបីតែបន្ដិចចាប់ តាំងពីគេបើកភ្នែកឃើញពិភពលោកមិនបានយូរ ប៉ុន្មានខែផងគាត់លាចាកលោកបាត់ដោយសារ​តែជំងឺ ប៉ុន្ដែអ្វីដែរគេដឹងតាំងពីតូចមកខុសទាំងស្រុងតាមពិត គឺស្រីម្នាក់ដែរជាអ្នក
សម្លាប់ម៉ាក់ខ្លួនគំនុំ មួយនេះគេនិងសងសឹកស្រីបីសាចនោះ
ឲ្យសាកសមទៅនិង ទង្វើនាងដែរបានធ្វើគេនិងសងមួយទ្វេជាពី គិតដល់រឿងនេះភ្លាមនាយច្របាច់កែវwineបែកខ្ទេចឈាម ហូរតក់ៗលើអំបែងកែវរាងក្រាស់បែរខ្លួនដើរ ចូលក្នុង
បន្ទប់រៀបចំខ្លួនចេញទៅខាងក្រៅ
បោះជំហានដើរចេញពីបន្ទប់មិនទាន់បានបីជំហានផងមានសំលេងនិយាយកាត់នាយឈរស្ងៀមចាំស្ដាប់
«ឯងទៅណាទៀតហើយជីមីនយប់ជ្រៅហើយកូនវាគ្រោះថ្នាក់ណាស់»បុរសចំណាស់ហាមឃាត់ កូនប្រុសព្រោះគេបានសន្យាជាមួយប្រពន្ធដើមថានិងមើលថែនាយឲ្យបាន
ល្អប៉ុន្ដែគាត់ក្រឡេកឃើញ ឈាមហូរតក់ៗតាមឥដ្ឋការ៉ូគាត់ប្រញាប់ចោទសួរ ទៅកាន់កូនប្រុសភ្លាម
«ដៃរបស់ឯងត្រូវនិងអី»
«មិនដឹងទេចេញពីផ្លូវខ្ងុំទៅខ្ងុំប្រញាប់»រាងក្រាស់មិនតបត
សំនួរគាត់ទេថែមនាយបែរជាគំហកដាក់គាត់ទាំងមុខរស្មើ
«យ៉ាងណាឯងលាងរបួសសិនទៅយើងមិនហាមឃាត់
ឯងទេ ចាំនៅទីនេះហើយយើងយកប្រអប់ថ្នាំសិន » គាត់
ប្រញាប់ដើរចេញស្វែងរកប្រអប់ថ្នាំសន្ទុះក្រោយមកគាត់កាន់វាសម្លឹងឃើញរាងក្រាស់ឈរផ្អែកជញ្ជាំងគាត់ឃើញដូច្នេះញញឹមស្រល់ដាក់នាយ
«អរគុណណាស់ដែលឯងស្ដាប់សំដីប៉ាមួយដងវាមិនងាយទេសម្រាប់យើងវាឈឺបន្ដិចហើយទ្រាំបន្ដិចទៅ»គាត់ចាប់​ដៃនាយឲ្យអង្គុយចុះគាត់ចាប់ផ្ដើមលាងសម្អាតរបួសជាមួយអាល់កុលកម្ចាត់មេរោគ ទាញបង់មករុំដៃឲ្យរួចរាល់
« មើលថែរបួសឯងផងប្រយ័ត្នកា្លយរួចហើយឯងទៅចុះ »
រាងក្រាស់មិនតបទាំងមុខរស្មើជានិច្ចក្រោកឈរដើរចេញទៅបាត់មិនអរគុណគាត់មួយម៉ាត់ គាត់ត្រឹមគ្រវីក្បាលហួសចិត្ដប៉ុន្ដែគាត់ធ្វើវាបានប៉ុននេះចាប់ទុកថាល្អហើយគេមិនដូចមុនរឹងរូសមានះមិនស្ដាប់ហេតុផលនរណានាយកំលោះតែងតែធ្វើអ្វីតាមចិត្ដខ្លួនរហូតធ្លាប់អស់កែ
« ប៉ាសុំទោសជីមីនបើសិនប៉ាមិនយកនាងមកប្រហែលឯងសប្បាយរីករាយដូចក្មេងដទៃបាត់ទៅហើយវាជាកំហុសរបស់ប៉ាសុំទោសកូនប្រុសហឹកហឹក  »
+ Club
សំឡេងតន្ដី្រកន្ដ្រាក់អារម្មណ៍យុវវ័យទាំងប្រុសទាំងស្រីរាំក្រលែងលេងតាមចង្វាក់ភ្លេងរាងកាយស្រលូនភ្លឺចែកចាំងស្បែកមុខរលើប​ រលោងសុីជម្ជូចងសក់លើបន្ដិចមូលរួញចុងកន្ទុយទម្លាក់សក់សេះបិទបាំងថ្ងាស់ធំទូលាយកាយវិការរាំរលកទៅតាមបទភ្លេងធ្វើឲ្យមនុស្សប្រុសនៅក្នុងក្លឹបជ្រួលជ្រើមនិងសម្រល់ដល់ស្រល់ស្អាតរបស់នាងតូចបូករួមទាំងការរាំដល់ទន់ភ្លន់ធ្វើឲ្យនាងសុីចសុីនិងលេចធ្លោក្នុងចំណោមអ្នកដទៃទៀតនាងឈប់រាំដើរទៅកន្លែងអង្គុយ
«  មិចក៏ឈប់រាំបែបនេះនាង Minកំពុងតែឡូយផង  »
«ឡូយខ្មោចយ៍អីឯងមិនចេះហែកគ្រាប់ភ្នែកមើលទេអីថាប្រុសៗសម្លឹងមើលយើងចង់លានហើយ»នាងអង្គុយជើងគង់ទាក់ខ្លាអោបដៃ ពេបមាត់ដាក់មិត្ដទាំងមុខក្រម៉ៅ វាដូចរាល់ដងចឹងគឺនៅពេលនាងរាំតែងតែមានពួករោគចិត្ដមក
ព្យាយាមលប់លាន់រាងកាយទើបនាងដើរចេញមិនចង់មានរឿងជាមួយពួកតណ្ហាក្រាស់ព្រោះដៃនាងមិនចង់ប្រឡាក់ឈាមថោកទាបបាតផ្សារនេះឡើយ វារអើមខ្លាំងណាស់
« Jmហើយអាណាធ្វើឲ្យមិត្ដយើងមុខក្រញូវចឹង »នាងធ្វើជាខឹងនិងពួកលប់លាន់ខ្លួនប្រាណនាងតូចតាមពិតបញ្ឈឺចំអកឡកឡឺយដាក់នាងតូច នាងដឹងចរឹកគេច្បាស់ដូចថ្ងៃចឹង នរណាមិនស្គាល់មិត្ដនាងឆ្នាស់សំដីអាក្រក់ និងចាញ់គេ យំ វាល្អសាហាវពេកធ្វើឲ្យនាងខ្លាចជំនួសមិនដឹងអាណាធ្វើប្ដីនាង កម្មអស់មួយជីវិត
«បិទបប៊េឲ្យឆាប់បើមិនចង់សុីចានហោះនាងNi អញសុំប្រាប់»នាងស្រែកតម្លើងសំលេងលើដៃចង្អុលមុខមិត្ដទាំងក្ដៅក្រហាយនេះដើររកទៅមិត្ដគ្មានអាណាល្អដូចវាទេ មិត្ដខ្លួនគេប៉ះពាល់នាងបែបជាអង្គុយចំអកទៅវិញវាប្រពៃខ្លាំងណាស់
" ឆុយ មី JMអញនិយាយលេងតើកុំចឹងអីពួកម៉ាកថ្ងៃក្រោយបើពួកវាមកអញវៃវាឲ្យដាក់ចានចុះនាងមីនសម្រួលអារម្មណ៍
"នាងព្យាយាមចូលជិតនាងតូចទាញចានចេញពីដៃគេបានសម្រេចអាណាទៅភ្លើឲ្យគេបែកក្បាលដោយសាររឿងប៉ុននិងមិនលេងចូលទេ
"មិនសម្រួលទេវើយ អាណាភ្លើឲ្យយើងក្ដៅក្រហារអញ
ដាក់អានិងយ៉ាងមិចដែរពួកម៉ាក"រាងតូចញញឹមចុងមាត់ នាងដូចមិនដឹងចរឹកពីដើមគេចឹងនិយាយមិចធ្វើចឹងកុំចេះតែហ៊ាន
ភ្លើជាមួយ
សូជូន​ អុីឈ្វៀម៉ាត្រាអាយុ 22 ឆ្នាំរាងតូចបានរៀនចប់ក្លាយជានិស្សិត business សិស្សពូកែប្រចាំសាលា ជាប់ឈ្មោះជាស្រីកំពូលឆ្នាស់ ឈ្លើយគ្មានគ្រូបាអាចារ្យណាប្រដៅបាន បើសិននរណាធ្វើឲ្យនាងទើសចិត្ដ ម្នាក់នោះបើមិនងាប់ក៏ពិការដែរ ថ្ងៃខ្លះនាងបង្ករឿងវៃគ្នាជាមួយសិស្សប្រុសឆ្នាំទីមួយទើបតែចូលមិនទាន់ដឹងច្បាប់វិន័យសាលា នាងជាអ្នកប្រដៅជំនួសលោកគ្រូអ្នកគ្រូទាំងពួកគាត់មិនបានសុំឲ្យជួយ (ចេះដឹងខុសរឿងអាចែ😆) ដល់ថ្នាក់លោកនាយកអស់និយាយជាមួយនាងក៏បណ្ដាយតាមនិងទៅគាត់លែងហាមឃាត់ឬលូកដៃឡើយ នរណាមិនស្គាល់ កូនស្រីទោលរបស់ឧត្តមសេនីយ៍ផ្កាយបីអុីឈ្វៀម៉ាត្រាពូកែឌឺលេបខៃសំដីតមាត់មិនបាត់មួយម៉ាត់ យល់ចិត្ដខ្លួនឯងជាធំមិនខ្វល់ពីណាឡើយ បើនរណាក្បត់នាង ឬ ធ្វើបាបចិត្ដម្នាក់នោះ ឈឺខ្លួនមួយទ្វេជាពីនាងនិងបំផ្លាញគេឲ្យអស់គ្មានសល់អ្វីនៅក្នុងខ្លួន
"អីយ៉ាមិត្ដឯងតើពួកម៉ាកដាក់ចុះមកសម្រួលគ្នាវិញទៅយើងចាញ់ឯងហើយធ្វើអីក៏ធ្វើទៅតាមចិត្ដតែទម្លាក់ចានចុះសិនទៅមីន"នាងលួងលោមរាងតូចបើមិនចឹងទេអាយះក្បាលជាពីដោយសារតែមាត់ឥតគំរបខាតបានសុីរបស់ឆ្ងាញ់អាលូវហើយមីមួយនេះឆ្នាស់ផង
"ដូច្នេះ ឯងជាអ្នកនិយាយទេណា បើហ៊ានតែក្រឡាស់សម្ដីដឹងតែងាប់គ្មានដីកប់កុំថាមីមួយនេះឃោឃៅឲ្យសោះមីនាង"
"ចា៎មិនហ៊ានទេសំណប់ចិត្ដប្រាប់ថាឯងចង់ឲ្យយើងធ្វើអី"
" អីយ៉ាងាយៗសម្រាប់ឯងទេស្រីពៅ ឯងសម្លឹងឃើញម្នាក់
នោះផឹកស្រាតែឯងទេ"រាងតូចចង្អុលប្រុសសង្ហារអង្គុយនៅ
ចុងម្ខាងគ្រវីកែវស្រាសម្លឹងមើលស្រីៗរាំក្នុងក្លឹបដោយក្រសែ
ភ្នែកព្រានគួរឲ្យចង់ចាប់សុីស្រីមួយកន្លែងយ៉ាងចឹងNiងាកមើលមុខរាងតូចយ៉ាងលឿន នេះវាលេងចង់ឲ្យឯងទៅរកអារោគចិត្ដជាមិនខានទេបើដឹងចឹងមិនខ្វល់ទេបែកក្បាលក៏បែកទៅ ប៉ុន្ដែពេលវេលាហួសទៅហើយមិនអាចកែប្រែអ្វីបានក៏យល់ស្របនិងរាងតូច
"​hmm ឃើញតើឯងចង់ឲ្យយើងធ្វើយ៉ាងមិចប្រាប់មក"
" ងាយៗនិយាយជាមួយគេរួចសុំធ្វើជាសង្សារទៅចប់សព្វគ្រប់ អ្វីដែលយើងនិយាយអំបាញ់មិញចាំទុកថាជារួចគ្នាចុះ យ៉ាងមិចហ៊ានឬអត់ពៅមាស"រាងតូចលើចិញ្ចើមបន្ដិចញញឹមចុងមាត់នាងសងសឹកជិតបានសម្រេចហើយ ឲ្យនាងដឹងថានាងចរឹកយ៉ាងមិចខ្លះ Ni ស្រឡាំងកាំងនេះខួរវាចូលទឹកមែនឬក្ដៅខ្លួនឲ្យឯងសុំមនុស្សប្រុសមិនស្គាល់មុខធ្វើជា
សង្សារវាមិនសមទេដឹងនេះរាងតូចគិតអីរាល់ថ្ងៃ
"ឯងឆ្គួតទេដឹង មីនវាមិនដែលឲ្យយើងទៅនិយាយជាមួយ
មនុស្សប្លែកមុខទាំងមិនដែលស្គាល់គ្នាផងសុំធ្វើជាសង្សារគេមិចនិងអាចព្រមទៅកុំជ្រុលពេកមីនធ្វើអ្វីផ្សេងទៅ មួយនេះយើងមិនព្រមជាដាច់ខាត"
"មិនព្រមក៏ត្រូវតែព្រមដែរកុំក្រឡាស់សម្ដីយើងមិននិយាយពីដងទេបើសិនជាឯងរឹងរូសទៀតកុំថាMeអាក្រក់"
"​ okey win យើងទៅក៏បាន ឯងចាំមើលសមត្ថភាព
យើងទៅ"នាងគ្រវីសក់ទាំងជឿជាក់បោះជំហានដើរចេញរីឯរាងតូចញញឹមយ៉ាងសមចិត្ដ កុំជោរថ្ងៃក្រោយកុំចេះតែ
ហ៊ានញ៉ោះនាងតែផ្ដាសឃើញលទ្ធផលចេញមកគឺចឹង Ni ដើរកាត់កន្លែងហ្វូងរាំទាញស្រាមួយកែវពីអ្នករត់តុក្រវីលេងដើរមក្បែរ ដាក់ដៃលើស្មាខ្សឺបត្រចៀក
"​ ប្រុសសង្ហាខ្ងុំអាចអង្គុយរួមតុជាមួយលោកបានទេ ខ្ងុំមិនហ៊ានអង្គុយតែឯង​ "​ នាងសម្ដែងកាយវិការញិកញក់ធ្វើជាសុំអង្គុយជាមួយដើម្បីទាក់ទាញចំណាប់អារម្មណ៍តាមផែនការខ្លួន
"​ អូអញ្ជើញតាមសប្បាយ​ "
"​ លោកដូចជាប់ចិត្ដនិងពួកនាងៗណាស់ឃើញសម្លឹងមិនព្រិចភ្នែកបន្ដិចសោះ​ "​ នាងពោលឡើងទាញកៅអីអង្គុយក្បែរនាយកំលោះវែកសក់ចេញពីមុខ
"​ ប្រហែលទេដឹង ប៉ុន្ដែនៅចាញ់សម្រល់អ្នកនាងដដែល អ្នកនាងឈ្មោះអ្វីដែល​ "
"​ ជេអុីនី ចុះលោក​ "
"​ ខ្ងុំ ថេហ្យុង​ ណាបាទរីករាយដែលបានស្គាល់ស្រីស្អាត​ "នាយពោលសម្ដីផ្អែមដាក់នាបបាញ់ក្រសែភ្នែកព្រាន
នារីសម្លឹងមើលដើមទ្រូងលួចលេបទឹកមាត់តែរៀបរឹកធ្វើជាមិនចាប់ចិត្ដអ្វីឡើយ
"ចា៎ ដូចគ្នាលោក ថេហ្យុង"
"​ មិនបាច់ហៅចឹងក៏បានដែរហៅខ្ងុំតែ tea ទទេទៅខ្ងុំមិន
ប្រកាន់នោះទេសម្រាប់ស្រីស្អាត"
"ចា៎ចឹងលោកហៅខ្ងុំតែNiចុះលោកមកទីនេះតែម្នាក់ឯងទេឬ"នាងធ្វើពើជាស្វែងរកមើលអ្នកផ្សេងកុំឲ្យនាយសង្ស័យខ្លួនច្រើនជាងនេះ
" ពីនាក់តែគេមិនទាន់មកដល់ អ្នកនាងវិញ"
"ខ្ងុំម្នាក់ឯងលោកចូលចិត្ដមកទីនេះញិកញាប់ណាស់ត្រូវទេ"
"បាទប្រហែលនិងដែរ ព្រោះខ្ងុំមកលេងមិត្ដធ្វើការនៅទីនេះ ចុះ Ni វិញ"
"យូរៗមួយដង ព្រោះមិនសូវទំនេរ"នាងនាំថេនិយាយគ្នាយ៉ាងយូរទ្រាំនាងដាច់ចិត្ដលាគេទៅផ្ទះមុនតែគេចាប់ដៃនាងជាប់ ដូចមានអារម្មណ៍ថាមិនសូវស្រួល មិនសុវត្ថិភាពអ្វីបន្ដិចនៅក្បែរគេ
"​ ឈប់Ni មុននិងទៅតើខ្ងុំអាចសុំលេងនាងបានទេ"
" ចា៎បាននេះវាជាលេខខ្ងុំដូច្នេះសុំលាសិនហើយ​ "
"​ okey សុវត្ថិភាពតាមផ្លូវ"
~~~
" យ៉ាងមិចសម្រេចដែរទេ"នាងគ្រវិក្បាលទម្លាក់ខ្លួនអង្គុយនៅលើសាឡុងដកដង្ហើមធំឈឺក្បាលនិងហ្គេមឆ្គួតៗវាមិនខានទេ
"​មិនទាន់បានសុំទេតែប្រហែលនិងទាក់ទងគ្នាឆាប់ៗមិនខានឯងកុំបារម្ភអីលំដាប់យើងទៅហើយគ្មានថ្ងៃ ភ្លាត់ស្នៀតទេ"
" អឺឲ្យដូចតែមាត់ទៅយើងទុកពេលឲ្យកន្លះខែបើឯងនិងគេគ្មានអ្វីពាក់ពន្ធ័គ្នាបង់លុយឲ្យយើង2លានអូខេ "
"ក្រឡាលើឯងរហូតមីកាមីន រកតែចំណាញមិនដែលថាខាតមួយដងណាទេនាងឯង ទៅៗយើងយល់ព្រម "នាង
ស្រែកគំហកដាក់រាងតូចសម្លក់មុខ ម៉ួម៉ៅក្រហាយមុខនាងក្រយ៉ៅស្អុយប៉េសវាចូលចិត្ដសុីខ្សែលើគេរហូតមិនដែលថាថ្ងៃណានាងប្រកែកឈ្នះរាងតូចឡើយ
" ល្អចឹងអញចាំមើលទៅឯងគ្មានថ្ងៃឈ្នះយើងទេពៅមាសចាំសើចយើងទុក"រាងតូចនិយាយទាំងជឿជាក់វាគ្មានថ្ងៃដែរមិត្ដខ្លួនឈ្នះឡើយ
" កុំជឿជាក់ពេកមីនាង ប្រយ័ត្នតែយើងឈ្នះឯងឲ្យយើងទ្វេជាពីពួកម៉ាកកុំបាតដៃខ្នងដៃវើយ​ "នាងញញឹមចុងមាត់យ៉ាងពឹសពុលប្រៀបដូចលាក់ល្បិចរាប់រាយខាងក្រោយខ្នងចឹង
" អញដែលខ្លាចពីកាលពួកម៉ាកអញទៅផ្ទះហើយ នៅទៀត
ប៉ាយើងវៃរត់លែងទាន់អាលូវហើយពួកម៉ាកបាយ បាយមីឆ្គួត"នាងងើបចេញទាញកាបូនបោះជំហានដើរចេញពីកន្លែងអង្គុយសំដៅទៅមាត់ទ្វាតែមិនប្រយ័ត្នបុកប្រុសម្នាក់ដួលអុកគូទទាំងអស់គ្នា
" អួយ អាប្រកាច់ណាដើរមិនចេះដាក់គ្រាប់ភ្នែកទេអី អួយឈឺណាស់ចាំមើលតែអញហើមគូទហែងដឹងត្រូវហើយ"
នាងក្រោកឈរអង្អែលគូទខ្លួនចង្អុលមុខគេសំដីជេរគេញ៉ែតៗគ្មានឲ្យឈ្នះសូប្បីបន្ដិច
រង់ចាំភាគបន្ដ​
សរសេរដោយ:ម៉ូ

ថ្នមស្នេហ៍ប្រពន្ធសម្លាញ់ ( ចប់ )Where stories live. Discover now