" hmmក៏បានចាំប៉ារកឲ្យចុះកូនឆាប់ញុំាទៅ "
" ជុប ស្រលាញ់ប៉ាជាងគេលើលោក " ពួកគេទាំងពីរញុំាអាហារពេលព្រឹកចប់សព្វគ្រប់គាត់ចេញទៅធ្វើការបាត់ទុកឲ្យនាងតូចនៅផ្ទះម្នាក់ឯងអផ្សុកពេកនាងទាញទូរសព្ទទៅនីកំដរនាងដើរលេងបានគ្នា
" hello Ni ឯងទំនេរទេ "
" hmm freeតើ ថីនាងឯង "
" គឺយើងចង់បបួលឯងដើរលេងទៅអត់ "
" ដែលនិយាយថាទេ មកយកយើងផង យើងចាំ "
" ok friend កន្លះម៉ោងទៀតយើងទៅដល់ "
" hmm bye " កន្លះម៉ោងផុតទៅ ឡានសារីទំនើបចុងក្រោយបង្អស់ចតនៅមុខផ្ទះ នីរាងតូចបើកទ្វាឡានទម្លាក់ដើរចុះដល់ដីបិទទ្វាឡាន បោះជំហានដើរចូលក្នុងមិនខ្លាចចិត្ដម្ចាស់ឡើយ ព្រោះអីនាងមកយកវាញិកញក់នាងទម្លាក់បន្ដិចវែនតាទប់ខ្ទងច្រមុះស្រួចសាច់មុខរលោងម៉ត់ខៃគ្មានឃើញស្នាមរុុនរោម បបូរមាត់ក្រហមឆេះMake up ក្រាស់ៗលេងតាមពួកហៃសូ ស្បែកជើងកែងចោទខ្ពស់ ស្ពាយកាបូបពណ៍ក្រហមកាន់ដៃពាក់រ៉ូបវាលខ្នងបង្ហាញសាច់សខ្ជី បង្ហាញចង្កេះមួយក្ដោប រ៉ូបឆែកភ្លៅចេញជើងស្រលូនរកអ្វីពុំប្រៀបបាន
រាងតូចក្រឡេកឃើញ Ni ដើរចុះមកនាងសម្លក់មុខរាល់ដងឲ្យតែមកយកគឺយឺតរហូត នាងចង់តែចាប់Niបោះចូលអាងក្រពើទេ
" អីសម្លក់មុខអី ចាក់ខ្វាក់ភ្នែកអាលូវហើយ "
" កាចម្ល៉េះចែអូនគ្រាន់តែធ្វើលេងតើ តោះយើងទៅ "
Jimin Group
រាងចំណាល់ដើរចូលក្នុង office រាងក្រាស់ឃើញគេកំពុងសុីញ៉េឯកសារមិនដកឃ្លា គាត់គ្រហឹមបន្លឺឡើនាយក្រឡេក
មើលមុខភ្ងាក់ផ្អើលតិចតួច
" លោកពូសូមអញ្ជើញអង្គុយ "
" hmm មើលទៅឯងរវល់ខ្លាំងណាស់យើងមកខុសពេលទេដឹងនេះ "
" មិននោះឡើយសម្រាប់លោកពូ តើមានរឿងសំខាន់អ្វីបានជាលោកពូមកក្រុមហ៊ុនខ្ងុំដោយផ្ទាល់ដូច្នេះ "
" ពូគ្រាន់ដាក់ពាក្យការងារឲ្យកូនស្រីពូទុកចិត្ដឯងជាងគេ
ដូច្នេះសង្ឈឹមថាឯងទទួលនាងចូលធ្វើការនៅក្នុងក្រុមហ៊ុនឯងផងពូមិនសុំអ្វីច្រើនទេ "
" បាទបាន ពូទុក CV នៅទីនេះចុះថ្ងៃស្អែកប្រាប់នាងថាមកធ្វើការបានធម្មតាចាំខ្ងុំរៀបចំមុខតំណែងឲ្យសមនិសមត្ថភាព
នាង "
" ឯងជួយប្រដៅនាងច្រម៉ក់ជំនួសយើងផងបើឯងទើសចិត្ដត្រង់ណាស្ដីឲ្យទៅពូមិនប្រកាន់អ្វីទាំងអស់មានពូគាំទ្រថែម"
"មិចចឹងពូក្រែងនាងជាកូនស្រីសំណប់ចិត្ដរបស់ពូត្រូវទេ"
" អាសំណប់វាចេះតែសំណប់ហើយអ្វីដែរសំខាន់មីល្អិតវា
ក្បាលរឹងជាងដែកថែបម៉ាកវីចឹងរឹងខ្លាំងណាស់ ចាំមើលពូថាឲ្យតិចតួចតាំងចូលតួតារាទឹកភ្នែកអីណាសរុបមកពីឈឺខួរពិបាកប្រដៅណាស់មិនដឹងគ្រូបាអាចារ្យណាធ្វើឲ្យនាង
សុភាពដូចស្រីដទៃ"គាត់គិតដល់ត្រង់នេះញីក្បាលរកខ្យល់កដួលសន្លប់ចំពោះមុខនាងច្រម៉ក់ប៉ុន្ដែបើធ្វើចឹងមីល្អិតដេញជាន់កែងឯងអាលូវបែកឆ្លាយគ្មានសល់ទេ
" ខិខិ មិនងាយទេដែលលោកពូរអ៊ូដូច្នេះខ្ងុំសុំជឿថានាងក្បាលខូចកាចឆ្នាស់មិនធម្មតាទេ"
" លើសនិងទៀតក៏មិនដឹង ពិបាកនិយាយគ្នាជាមួយនាងណាស់សូប្បីមិត្ដភក្ដិក៏ធ្វើបាបដែរអស់និយាយហើយ "
"ចាំខ្ងុំជួយមើលថែនាងជំនួសលោកលោកពូទៅចុះប្រហែលខ្ងុំអាចកាច់បំបាក់ចង្គូមខ្លាញីបាន"
" Hmm អរគុណច្រើនពូទុកចិត្ដលើឯងហើយចឹងលាឯង
ទៅសិនហើយពូប្រញាប់"
" បានអញ្ជើញលោកពូ"រាងក្រាស់ងើបចេញពីកៅអី សម្លឹងមើលគាត់ចេញទៅផុតស្រវ៉ា CV បើកមើលឃើញរូបនាង
ច្រម៉ក់ដែលហ៊ានបោកគេយប់មិញសោះស្មានតែនរណា
ទោះបីរាងតូចខំតែងខ្លួន Make upក្រាស់យ៉ាងណាក៏គេចាំមុខនាងច្បាស់ដែរ រួចញញឹមចុងមាត់ ទីបំផុតនាយអាចសងសឹកនាងបានយ៉ាងស្រួលមិនចាំបាច់ខាតកម្លាំងដើររក
« អូហូជានិស្សិតពាណិជ្ជកម្ម ផងមិនធម្មតាទេស្រីកញ្ចែ ជួបគ្នាថ្ងៃស្អែកសូជូន អុីឈ្វៀម៉ាត្រា អ្វីដែលនាងធ្វើដាក់យើងកាលនៅក្លឹបយើងនិងសងទៅវិញឲ្យសមចិត្ដបំផុត » រាងក្រាស់ញញឹមចុងមាត់កែវភ្នែកបាញ់សម្លឹងមើលCV រាងតូចយ៉ាងត្រជាក់បំផុត ទីបំផុតនាយអាចសងសឹកនាងតាមអំពើចិត្ដខ្លួនបាន មិនចាំបាច់ត្រូវនរណាលួចខ្សឹបខ្សាវពីក្រោយខ្នងឡើយ
តុង តុង សំលេងគោះទ្វាបន្លឺឡើង រាងក្រាស់ក្រឡេកក្រសែភ្នែកមើលទ្វានរណាហ៊ានរំខានខ្លួនកំពុងធ្វើការ
« នរណា » រាងក្រាស់សួរប៉ុន្មានម៉ាត់ទៅអ្នកខាងក្រៅកំពុងគោះទ្វាសុំអនុញ្ញាតចូលក្នុង
« គឺខ្ងុំចាហ្វាយ »
« ចូលមកទ្វាមិនបានចាក់សោរទេ » Jimin
ក្រាក
រាងចំណិតមានកំពស់ 1.83 M ដៃក្ដោបកាន់សាមីមួយច្បាប់ឈានជើងដើរមកជិតសន្សើមៗចំពោះមុខរាងក្រាស់អោនគំនាបមុនទម្លាក់សាមីនៅលើតុធ្វើការ
« វាជាអី » រាងក្រាស់ជ្រួញចិញ្ចើមបោះប្រយោគចោទសួរទាំងមិនខ្ជីមើលថាអ្វីក្នុងសាមី ដៃបង្វិលប៊ិចលេង
« វាជាឯកសារទាក់ទងនិងឃាតកររបស់លោកស្រីទាន ខ្ងុំសេីបដឹងប៉ុន្មានថ្ងៃមុនមកនេះ »
« និយាយទៅ យើងចាំស្ដាប់ »
« បាទទាន គឺថាពួកគេត្រួតពិនិត្យកន្លែងកើតហេតុម៉ត់ច៉ត់ ស្វែងរកឃើញកូនកាំបិតវាក្បែរមាត់ន្លេ ការសន្ដិដ្ឋានរបស់ប៉ូសីលនៅក្បែរទន្លេហានវាជាអំពើបទឧក្រិដ្ឋសម្លាប់បំបិទមាត់ បំបាត់ភត្ដុតាងប៉ុណ្ណោះទាន » នាយចំណិតទាញសាមី
យកក្រដាសមកអាននិងលើករឿងកើតហេតុពន្យល់ប្រាប់គេ
« សម្រេចថាវាជា តម្រុយស្ដួចស្ដើងវាមិនអាចរកមុខឃាតករបានមែនទេ វាជាពាក្យឯងចង់និយាយប្រាប់យើង ត្រូវទេ » រាងក្រាស់និយាយមិនខ្ជីមើលមុខចំណិតបង្វិលកៅអីបែរសម្លឹងមើលទេសភាពទីក្រុង គេដឹងពីចរឹករាងក្រាស់ច្បាស់ជាងនរណាទៅទៀត ថាចាហ្វាយស្អប់អ្វីបំផុតនោះគឺ ធ្វើការងារប្រហែស គេមិនត្រូវការពាក្យស្មាន និងសង្ស័យឡើយ
« សុំទោសចាហ្វាយ វាគ្មានលើក្រោយទៀតឡើយខ្ងុំនិងធ្វើវាដាច់ស្រេច រៀបរាប់ដូច្នេះសុំធ្វើការបន្ដទៀត »នាយអោនគំនាបបន្ដិចឈានជើងដើរចេញ ចំណែកឯរាងក្រាស់ក្រវាសប៊ឺតចោល មួម៉ៅ មិនស្ទើរគ្រាន់តែរឿងឃាតកម្ម កាល
ប៉ុន្មានឆ្នាំមុន គ្មានសមត្ថភាពរកឃើញ ទុកមិនចំណាញសម្លាប់ចោលក៏មិនខាតដែលវាជាទ្រឹស្ដីនាយប្រើប្រាស់សម្រាប់ពួកគ្មានប្រយោជន៍
« មិនថាឯងខំលាក់ខ្លួនពួនយកអត្មាត្រង់ណាឡើយកុំឲ្យយើងរកឃើញ ឲ្យសោះ មិនចឹងទេសាកសពឯងងាប់មិនល្អមើលឡើយ » រាងក្រាស់ក្ដាប់ដៃពារពេញដោយកំហឹងមិនងាយសាបរលាតក្នុងទ្រូង ឈាមត្រូវសងដោយឈាមគ្មានអ្វីជំនួសបានឡើយ
~~
« ថ្ងៃក្រោយ សូមអញ្ជើញកញ្ញាជួយតែងព្រះកាយឲ្យលឿនជាងនេះបានទេ រាល់ពេលដែលអញបបួលពេលណាមិនដែលថាវាលឿនមួយដងណាទេ » រាងតូចបង្វិលចង្គួតឡានមើលផ្លូវបណ្ដើរ rap ពីបីឌីសថាឲ្យនាងផ្ទាំងៗគំយូរហើយ រាងស្ដើងមិនហ៊ាននិយាយគិតថាវាជាមិត្ដប៉ុន្ដែស្ងៀមពេកវាបានដៃចឹងថាឲ្យក៏មិនអីដែរ
« ឲ្យធ្វើមិចបើវាទម្លាក់ហើយ កែវាមិនឡើង យើងក៏មិនចង់ប៉ុន្មានដែល ពួកម៉ាក » នាងស្ទុះមកអោបដៃរាងតូចកំពុងកាន់ចង្គួត ពេបមាត់លេងមុខកំសត់ដាក់រាងតូច វាជាស្ទាយ៍ប្រចាំត្រកូលរបស់នាង
« អួយខ្ពើមមាត់នាងឯងណាស់ចេញទៅយើងកំពុងបើក
ឡានប្រយ័ត្នងាប់ទាំងពីក្បាលនិងទៅ លែងដៃ» រាងស្ដើងប្រឹងទាញដៃនាងចេញតោងស្អិតធ្វើមើលខ្លួនជាតុងកែមិនងាយប្រលែងសោះ
« អាលូវព្រមប្រលែងតាមសម្រួល ឬ ចង់ផឹកស្រាពិន័យស្រីស្អាតកំពូលចិត្ដបង » នាងលឺដូច្នេះប្រញាប់លែងភ្លាមរៀបរឹកអង្គុយស្រួលប្រួលមិនហ៊ានរញ៉ែរញ៉ៃ ព្រោះកាលមុន រាងតូចធ្លាប់បើកឡានលឿនកុងទ័រ កប់លេខបាសសក់ខ្លាចមិនស្ទើរទេដេកគ្រុនបីថ្ងៃទើបជាដោយសារនាងនិយាយមិនចេះស្ដាប់គ្នាទើបសូជូនធ្វើសុីមួយដៃចង់ខ្យល់ចាប់
« អឺដឹងចឹងតាំងពីដំបូងអត់ទេ នៅសាំតាប៉ែច្រើនអូនបងនិងហើយ ឲ្យវាដឹងប្រឹងថ្ងៃក្រោយកុំចេះតែហ៊ាន សំណប់ចិត្ដ »
« ចា៎ បង ចា៎អូនមិនហ៊ានទេ បងបើកឡានឲ្យស្រួលចុះ អូនលែងរំខានបងហើយ »
មួយស្របក់ក្រោយមកឡានសារីទំនើបចូលចតនៅក្នុងចំណតក្រោមដីក្នុងផ្សារទំនើបមួយកន្លែងនាងតូចដើរចូលក្នុងជណ្ដើរយន្ដចុចជាន់ ទី5
ទឺង សំលេងបើកទ្វាបន្លឺឡើង រាងតូចនិងមិត្ដស្លាប់រស់បោះជំហានជើងដើរចូលថែមជឿជាក់និងសម្រល់ខ្លួនឯង ប្រុសៗនៅទីនោះ ជ្រុលជ្រើមសម្លឹងមើលមិនដាក់ភ្នែក
« ពួកយើងគួរទៅកន្លែងណាមុន មីន » សួរគំនិតមិត្ដភក្ដិមុនដោយសារ នាងមិនសូវស្គាល់ទីនេះប៉ុន្មានមិនដូចស្រីតូចទេ នាង shoppingស្ទើររាល់ថ្ងៃគ្មានទំនេរ
« អឹមហាងខោអាវ ទៅយើងលឺថា សារីថ្មីទើបចេញវាស្អាតខ្លាំងណាស់យើងចង់បានមកនី » នាងញញឹមស្រល់ទាញដៃដើរទៅហាង រើសមើលខោអាវរកលូកដៃទាញរ៉ូបទឹក
សមុទ្រមើលតែមិនដឹងនរណាអត់សុជីវធម៍កញ្ឆក់ពីដៃនាង
« ពួកម៉ាករ៉ូបមួយនេះសមនិងយើងដែលទេ » យករ៉ូបដាក់ជាប់ខ្លួនបង្ហាញឲ្យអ្នកម្ខាងទៀតមើលឯ នាងតូចឈរឱបដៃពេបមាត់ជ្រេញនិងចរឹកធូរថ្លៃនាងណាស់
« genso មើលស្រីនោះពេបមាត់ដាក់ឯងដូចរអើមជ្រេញចរឹកឯងចឹង » Jihyun
ព្យាយាមចាក់រុកបញ្ជុះបញ្ជូលឲ្យពួកគេវៃទះគ្នាទម្លាក់រ៉ូបនោះចោលនាងរើសយកវាមួយដងគ្មាននរណាសាកសមជានាងឡើយ
(ហៃឡើងជឿជាក់ម្ល៉េះស្រីចេញឲ្យឆ្ងាយបីគីឡូយើងខ្ពេីមណាស់ចែ )
« បិទបប៊េទៅមីព្រានក្បាលខៀវរ៉ូបមួយនោះមិត្ដយើងឃើញមុនតែមីអីគេនេះកញ្ឆក់យក ឆើស » Ni
នាងតម្លើងសរសៃកដាក់វិញ មានអីត្រូវខ្លាចត្រឹមសម្បត្ដិស្រីតោងតាកញ្ចាស់បោកយកលុយធ្វើរឹកដូចអ្នកមានកុំជោរស្គាល់នាងស្ដើងពេកហើយ ឃើញវាបណ្ដើរតាកាត់មុខហាងកាហ្វេរាល់ថ្ងៃ ថីមិនចំប៉ុននិងហើយ
« នាងទេដែលត្រូវបិទមាត់នោះ វាគ្មានហារមាត់ផង នាងឯងទ្រង់ក្ដៅក្រហាយម្ល៉េះ » genson
« យើងមិនចង់ច្រលក់មាត់ជាមួយស្រីពេស្យា កាកីតាមចាប់មនុស្សប្រុសមិនរើសមុខទេ វាគួរឲ្យរអើមមិនដឹងផ្ទុកមេរោគអាណាខ្លះទេ លោកអើយ ស្អុយណាស់ចេញ ឲ្យឆ្ងាយទៅ » សូជូនខ្ទប់ច្រមុះដូចទ្រង់ស្អុយរលួយខ្លាំងណាស់ចឹង
« ម៉ង់អត់ស្អុយទៀត friend បើគេឃ្លានចង់បានហើយដាក់ទានឲ្យទៅ មិនខាតបង់ទេ យើងធ្វើចិត្ដព្រះដាក់សត្វលោក តោះទៅមើលកន្លែងផ្សេង » Ni
នាងបោះសម្ដីភ្លាមគ្រប់គ្នាបាញ់ភ្នែកអើតកមើលgenson ខ្សឹបខ្សាវមិនស្ទើរទេ នាងអូសដៃនាងតូចចេញពីហាងរំភើយមិនទើសក្បាល
នរណា
« អាយ អាយស្រីចង្រៃ ហ៊ានហៅយើងជាសត្វផងចាំមើលយើង
ទៅប្ដឹងប្ដី វាឲ្យបាសសក់មិនខាន អាយ មើលអីមិនដែលឃើញ ស្រីស្អាតទេអី ខំប្រឹងសម្លឹងសម្បើមម្ល៉េះ » genson
នាងស្រែកស្ដីឲ្យអ្នកក្នុងហាងបោះរ៉ូបចោលដើរចេញទាំងមួម៉ៅ តាំងពីកើតមកគ្មាននរណាហ៊ាននិយាយដាក់នាងចឹងទេ នាងស្បត់ថានិងសងសឹកសូជូន
ឲ្យខ្មាសគេដូចនាង T~T
« ហាសហា ខ្មាសគេពេញហាងមិនដឹងយកមុខទៅទុកត្រង់ណាទេ សមមុខចឹងចុះស្រីពស់វែក » Ni
« បានហើយឈប់សើចទៅអាក្រក់មើលណាស់ រកមើលអ្វីប្លែកៗ ល្អជាង » សូជូន
« ok friend » Ni នាងឈានជើងមិនទាន់បានប៉ុន្មានផង សំឡេងទូរសព្ទរោទ៍លូករកមើលភ្លេចមើលផ្លូវដើរបុកដើមទ្រូងរឹងមាំរកដួលអុកគូទសុីឥដ្ឋមានដៃជួយទ្រនាង
« អ្នកនាងមានត្រូវត្រង់ណាទេបាទ » boy
« អូ ! ខ្ងុំមិនអីទេ ជួយលែងដៃចេញផង » Ni
គេប្រលែងឲ្យនាងឈរស្រួលប្រួល លុតជង្គង់រើសកាបូបឲ្យដៃប៉ះគ្នា ក្រសែភ្នែកបាញ់ចូលគ្នា បេះដូងពួកគេលោតញាប់ស្ទើរធ្លាយចេញមកខាងក្រៅ
« អឹម នេះរបស់អ្នកនាង ថ្ងៃក្រោយជួយប្រុងប្រយ័ត្នជាងនេះផងបាទ » boy បុរសនោះគ្រហឹមបន្ដិចប្រគល់កាបូបឲ្យ បើនៅបន្ដទៀតអាចគាំងបេះដូងក៏ថាបាន
« ចា៎ អរគុណច្រើន ខ្ងុំដូចធ្លាប់ស្គាល់លោកពីមុនប៉ុន្ដែមិនចាំថានៅកន្លែងណា » នាងទទួលយកសម្លឹងមើលមុខគេទាំងឆ្ងល់ដូចប្រហែលៗរកនឹកមិនឃើញ
« ឈ្មោះខ្ងុំ ថេយ៉ុង កញ្ញា Ni ចាំដែរទេបាទ » V ព្យាយាមរៀបរឹកធ្វើជាសុភាពបុរសលាក់បាំងចរឹកព្រាននារីឃើញស្រីមិនបានសិន អូសក្រឡាចែងចង់នាងលេងសិន
« អរចាំហើយ លោកមកទិញអ្វីដែរ tea » Ni
« ខ្ងុំឈានមកទិញឥវ៉ាន់ឲ្យមិត្ដភក្ដិគេមកពីសុក្រក្រៅមិនស្គាល់ផ្លូវទើប ទិញឲ្យមួយដងកុំពិបាកចុះអ្នកនាងវិញ » V
« shopping ជាមួយសូជូនចឹងខ្ងុំលាទៅមុខហើយខ្លាចមិត្ដចាំយូរ »
« បាទ បើមិនយល់ទាល់ទេ ខ្ងុំចង់អញ្ជើញអ្នកនាងញុំាបាយពេលល្ងាចមួយពេល Ni ព្រមទេបាទ »V
« ចា៎ ខ្ងុំព្រម ចឹងទីតាំងស្រេចចិត្ដលោកចុះបាយបាយtea » Ni
« បាទ Ni ចាំខ្ងុំ ផ្ញើទីកន្លែងឲ្យ okey » V
« okey » Ni នាងដើរមករកមីនឈរចាំ ក្រឡេកមើលប្រុសថេដើរចេញបាត់ពីកន្ទុយភ្នែកទើបងាកមុខនិយាយជាមួយរាងតូច
« សម្លឹងអីក៏សម្លឹងម្ល៉េះចែ គេទៅបាត់ហើយតោះទៅនាងអូន កុំភ្លេចថាល្ងាចជាប់ណាត់ជាមួយគេតើអីចឹងចាំយើងតែងខ្លួនឲ្យ ណាសំណប់ចិត្ដ » សូជូន
« ok យើងទុកចិត្ដឯងចុះ បើមិនស្អាតទេអាយះគ្នាត្រឹមនិង ទៅពួកយើងអស់និស្ស័យនិងគ្នាហើយ »
« ធានាទុកចិត្ដបាន យើងនៅទីនេះឯងកុំភ័យថាមិន
ស្អាត យើងចាប់ការឲ្យមួយស្អាតតោះ »
😊 កាត់ៗទៅឆាប់ចប់ 😊
រាងស្ដើងរកឈានជើងជាន់កាំជណ្ដើរលឺសម្លេងហៅឲ្យឈប់ នាងបែរក្រោយឃើញប៉ាខ្លួនញញឹមដាក់
« កូនមីន ឈប់សិនប៉ាមានរឿងចង់និយាយ » Dad
« រឿងអ្វីដែរ ប៉ា »សូជូននាងចងចិញ្ចើម ដាក់គាត់
« រឿងឯងចង់ធ្វើការប៉ាដាក់ពាក្យហើយ ស្អែកបើកឡានទៅធ្វើការ
នៅជីមីនគ្រុប វាទាក់ទងនិងអ្វីដែរកូនបានរៀនមកផង ចឹងវាស្រួលធ្វើការ okey » Dad
« okey តែប៉ាឈ្មោះមួយនេះដូចកូនធ្លាប់លឺ » សូជូន
«ជីមីន ហ្សៀភីឈី ឯងមិនធ្លាប់លឺទើបចម្លែកដាល់ភ្នែកកូនប្រុសគេខៀវកាលនៅតូចឆាប់ភ្លេចទៅកើតចំមែន កូននេះ » Dad
« អរ តាមពិតគេសោះ ប្រុសកាម៉ាក់សំណប់ចិត្ដកូនទេតើមិនដឹងថាអាលូវនៅកាម៉ាក់ទៀតអត់ទេ » សូជូន
« No គេសង្ហាណាស់ បើឯងជួបប្រាកដជាលង់មិនខានទេកូនស្រី »
« គួរជឿអត់ទេ ប៉ាកូនទៅលើហើយ ដើរលេងមួយថ្ងៃបែកញើសស្អុយណាស់បាយបាយ ប៉ាៗ »សូជូន
Room
« ខិខិ កាម៉ាក់ហ៎ ស្អែកពួកយើងជួបគ្នា ណា good night my CR » សូជូននាងតូវអង្អែលរូបថតដាក់តាំងនៅលើតុ ទាញភួយបួងឲ្យភ្លឺឆាប់ៗ បានជួបមុខមនុស្សដែលនាងខំលួចស្រលាញ់តាំងពីតូច ទោះបីគេមានរូបរាងកាធាត់បន្ដិច ប៉ុន្ដែរាងក្រាស់ជាមនុស្សតែម្នាក់ដែល
នាងបានជួយចេញពីពួកអ្នកលេង
អតីត ^;^
សិស្សសាលាមួយក្រុមអាយុខ្ទង់14 15 ឆ្នាំនាំគ្នាព្រួតវៃក្មេងប្រុសដោយសារការច្រណែលឈ្នានីសគេ ជាសិស្សពូកែប្រចាំថ្នាក់ទើបគ្មាននរណាអើពើរាប់រកក្មេងបាតផ្សារដូចពួកគរមូលហេតុមួយគត់ គឺ ស្អប់ជ្រេញមុខនាយណាស់ចង់តែវៃសម្លាប់ឲ្យបាត់ពីពិភពលោកទេ តែមានដុំថ្មហោះត្រូវក្បាល
« អាណាគេហ៊ានគប់អញ ចេញមុខមក ទាន់អញធម៍ត្រជាក់ » Boy គេអង្អែលក្បាល ស្រែកគំហកសម្លឹងរកមើលជុំវិញមិនឃើញសោះនរណា ថ្លើមធំម្ល៉េះ
« គឺយើងវាយ៉ាងមិច ចង់ត្រូវថែមអត់ »សូជូនរាងតូចដេកលើដើមឈើធ្វើមិនដឹង បោះដុំថ្មចុះឡើង ចេះមករំខានដំណេកឯងកើត កំពុងលក់ស្រួលផង មកស្រែកវៃតប់គ្នាអីត្រង់និង មិនប្រកាច់រកកន្លែងផ្សេងដាច់ឯងដេកអស់ មិនយល់អារម្មណ៍គ្នាខំលួចគេចម៉ោងរៀនសោះពួកអស់វាវើយ ពិតបំពុលបរិយាកាលមែន
« បើខ្លាំងចុះមកក្រោមវៃគ្នាមួយស្មើ វើយអាកំសាកញីខ្លាចស្លាប់ » boy ពួកវាស្ដោះទឹកមាត់បំណងចង់បង្ករឿងជាមួយនាង
« អីយ៉ាប្រញាប់ទៅណា មិនទាន់ល្ងាចផង អង្គុយចាំសិនទៅ យើងដេកពីម៉ោងយកកម្លាំងសិនចាំវៃគ្នាតាមក្រោយ ក៏មិនហួសពេលដែល » សូជូន
« អញមិនចាំ បើមិនចុះទេអាប្រុសកាធាត់នេះដឹងតែត្រូវហើយ យ៉ាងមិចចុះ ឬមិនចុះសម្រេចចិត្ដឲ្យច្បាស់វើយ ប្រយ័ត្នស្ដាយក្រោយអាពៅ » Boy
« អួយគំរាមផងយើងខ្លាចងាប់ហើយ ឌឹប » សូជូន
នាងតូចលោតចុះពីលើដើមឈើទម្លាក់កាតាបចោលមួលដៃអាវឡើងទាញដំបងដាក់លើស្មា ចង្អុលមុខ
« ពួកឯងនាំរឿងដាក់ខ្លួនទេកុំបន្ទោសយើង ចូលមកមួយដងទាំងបីក៏បានដែរយើងមិនខ្លាចពួកឯងទេ » សូជូន
« យ៉ាសម្ដីខ្លាំងផង ពួកឯងប្រដៅនាងល្អិតនេះឲ្យស្គាល់ទាបខ្ពស់ផង កុំសម្ដីថ្លោះពេក » boy
« កុំសាំញុំាច្រើន បើថាវៃក៏ចូលមកអាអូន ឆើសស្គាល់មីមីនស្ដើងពេកហើយ អានាង » សូជូន រាងតូចទម្លាក់ដំបូង ច្រត់ចង្កេះសម្លឹងមើលមុខពួកវារត់សំដៅមកនាងញញឹមចុងមាត់ ត្រៀមខ្លួនលើដំបង
វៃ ដំបូងគ្នាវាចូលដងពី នាងវៃទ្រោមខ្លួនអស់ឈានជើងមកក្បែរ
កំលោះតូច ប្រហែលអាយុ 15 ឆ្នាំលុងជង្គង់ជិតមើលគេអោបខ្លួនញ័រទាំងភ័យខ្លាច
« អស់អីហើយ ប្រុសម៉ាក់ងើបឡើងប្រឡាក់អាវអស់ចាំមើលទៅផ្ទះ ដោះស្រាយមួយប៉ាម៉ាក់ថាមិចទៅ » សូជូននាងតូចជួយបោស
សម្អាតដីចេញ លូកយកកន្សែងជូតឈាមតាមគែមបបូរមាត់
« ឈឺទេ » សូជូន គេគ្រវីក្បាលញញឹមដាក់នាងទុកជាការអរគុណ គេមិនដែលមានថាអារម្មណ៍កក់ក្ដៅដូចនៅជិតនាងទ្បើយ
« មិនឈឺទេអរគុណច្រើន »
រង់ចាំភាគបន្ដ
សរសេរដោយ៖ម៉ូ
YOU ARE READING
ថ្នមស្នេហ៍ប្រពន្ធសម្លាញ់ ( ចប់ )
Romanceដោយសារមនុស្សស្រីម្នាក់គេក្លាយជាមនុស្សទន់ភ្លន់សំដីផ្អែមខុសឆ្ងាយពីមុនជួបគ្នាមុនដំបូងជាមនុស្សក្រមិចក្រមើមក្រអឺតក្រទមវៃតម្លៃមនុស្សតែសំបកក្រៅចូលចិត្ដពេបជ្រាយនិងមើលងាយអ្នកដទៃជានិច្ច ជីមីន ហ្សៀភីឈី x សូជូន អុីឈ្វៀម៉ាត្រា សរសេរដោយ៖ម៉ូ