ភាគ១៩៖នាងជានរណា​ គេជីមីន

682 17 0
                                    

« អាយ​ ឆាប់បញ្ឈប់វាភ្លាម​ » ChanGa​ នាងស្រែកមួយទំហឹងធ្វេីឱ្យភ្ញៀងាកចាប់អារម្មណ៍វត្ដមានរបស់នាងធ្វេីអោយគេឆ្ងល់ថានាងធ្វេីវាដេីម្បីអ្វីនាំគ្នាខ្សឹបខ្សៀវពេញរោងការ
«នាងជាអ្នកណា ជីមីន »​ ស្រីមីនកេះសួរគេកំពុងឈរក្បែរទាំងមិន
យល់​ សំនួរជាច្រេីនផុសក្នុងខួរក្បាលនាងម្នាក់នេះមានទំនាក់ទំនងអ្វីជាមួយប្ដីខ្លួ​ន​
« បងមិនដឹងដែរ »​ រាងក្រាស់ឆ្លេីយតបហីៗប៉ុន្ដែកែវភ្នែកបាញ់សម្លឹងមេីលនាងដូចសុីសាច់ហុតឈាមគេក្ដៅក្រហាយភ្លាមៗកូនចៅច្រេីនវាប្រកាដ់ទៅណាបានអោយនាងចូលមកដោយងាយៗមួយរំពេចគេស្រាប់តែញញឹមចុងមាត់ភ្លាមៗមានរឿងត្រូវល្អមេីលជាងមិនខានទេ
« ម៉េចក៏បងរៀបការចោលអូន ចុះឯណាសន្យាថាចាំអូនត្រឡប់
មកវិញនោះ »​ ChanGa ខំប្រឹងសម្ដែងធ្វេីអោយដូចការពិតគេចង់
ទាកទាញការអាណិតអាសូរពីភ្ងៀវដែលចូលរួមអោយមានគំនិតថា
ពួកគេទាំងពីរជាអ្នកខុសនាងជាអ្នកត្រូវ​ (​ពិសពុលម្ល៉េះនាង​ )
« នាងជាអ្នកណា ហេតុអីមករញ៉េរញ៉ៃពិធីការរបស់ខ្ញុំ »​ ជីមីនធ្វេីជាសួរបកវិញមិនចាំយូរគេខ្ជិលមេីលការសម្ដែងអន់ៗបែបនេះណាស់បេីសិនគេទ្រាំពុំបានមួយគ្រាប់បាញ់ចំកណ្ដាលក្បាលភ្លាមៗសាកសព្វនាងក៏គេមិនខ្ជីបញ្ជុះអោយដែរនោះគឺកាត់សាច់អោយល្អិតបោះឱ្យចូលអាងក្រពេីបំបិទភស្ដុតាងយ៉ាងងាយ​មនុស្សគេមិនសូវចេះធ្វេីបាបមនុស្សស្រីប៉ុន្មានទេកុំអោយតែគេខឹងទៅបានហេីយ
« នេះបងពិតជាមិនចាំអូនពិតមែនហ៎ ជីមីន »​ ChanGa យំសោក
បោកខ្លួនរត់មកអោបដៃគេទាំងទឹកភ្នែកទឹកសំបារ​ សង្ឈឹមថាគេមិន
បំបាក់មុខនាងទៅចុះព្រោះនាងកាន់សន្លឹកបៀធំជាងគេទាំងមានអំនួតថាខ្លួនអាចឈ្នះសត្រូវក្នុងការរៀបការមួយនេះនាងខំប្រឹងប្រេី
ល្បិចរាប់រយទម្រាំអាចចូលក្នុងបានវាមិនងាយនោះទេ​ អ្វីដែលនាង
មិនបានស្រីផ្សេងក៏អត់ដូចនាងដែរ​
« ថេបងស្គាល់មីព្រាយនឹងដែរទេ​ អូនសែនខ្នាញ់ចរឹកមីនឹងណាស់
មកម៉ាញិកម៉ាញក់អីកន្លែងរៀបការរបស់គេនឹងពិតជាអត់កំណេីតពិតមែន​ មីស្រីសំផឹង​ » Ni នាងស្រែកជេរមួយទំហឹងធ្វេីអោយថេយ៉ុងរហ័សលេីដៃបិទមាត់នាងរួចអោនសុំទោស​ គេខ្សឺបក្បែរត្រចៀកនាងតិចៗលឺពីនាក់​ប៉ុណ្ណោះ​
« អូននិយាយអីនឹង​ ទុកអោយពួកគេជាអ្នកដោះស្រាយទៅអូនឯង
ចេះអីដែរ​ នី​ » នាយស្ដីបន្ទោសនាងតិចៗមិនហ៊ានគំហកឬស្រែក
សម្លុតឡេីយ​ ខ្លាចនាងងរពិបាកលួងណាស់ទម្រាំជានាគ្នាវិញគេខាតការងារសឹងមួយអាទិត្យដាក់ច្បាប់តាមលួងប្រពន្ធសិន​ នាងជាកែវភ្នែករបស់គេដូច្នេះរឿងខាតតិចតួចវាមិនស្មេីនឹងនាងដែរ​
« អាយ​ ខាំដៃបងធ្វេីអី​ » ថេយ៉ុងប្រញាប់ដកដៃភ្លាមមេីលរបួសនាងខាំឡេីងស្នាមអស់​នាយសម្លក់មុខនាងទាំងគ្រឺតធ្មេញសឹងហក់ទៅប៊ឺតមាត់អោយស្លេកដូចជេីងមានទេទេីបសម
« មកពីបងខ្លួនឯង​ រឿងនេះអូនជាអ្នកចាប់ការមីព្រាយជំនួសមីមីនវិញមេីលវាស្រឡាំងកាំងគ្មានបានការ​ គេចាប់ដៃចាប់ជេីងប្ដីវាហេីយនៅស្ងៀមមិនមាត់មិនតបសោះ​ មីមីនប៉ាភ្លេីអញ​ ក្ដៅដូចបាយពុះ​ »នាងបោះជំហានវែងៗដេីរតម្រង់ទៅជួយមិត្ដអោយនាងទ្រាំមេីលវាមិនបាននោះទេ​ គឺក្ដៅក្រហាយសឹងអាយះទ្រូងជំនួសវាបាត់ហេីយបេីអាចវៃទះបោចសក់ប្រច្រាសចុងគ្មានយល់ក្បាលអាណាទេ​
« មីកាមីន​ វាថីឯងនៅភ្លឹកៗដូចឆ្កែឆ្គួតអញ្ចឹង​ » នាងដេីរមកក្បែរអោនស្រែកស្ដីអោយនៅភ្លឹកទៀតប្ដីវាក្លាយជារបស់គេអាលូវនឹង
« ហា​ ឯងហៅយេីងឬ​ » នាងតូចភ្ងាក់ខ្លួនងាកមកសួរមិត្ដបញ្ជាក់ក្រែងនាងស្ដាប់ច្រលំ​ អំបាញមិញនាងកំពុងគិតថាត្រូវធ្វេីខ្លួនយ៉ាង
ម៉េចព្រោះមិនចងអោយបាក់មុខបាក់មាត់ប៉ានាងទេីបរាងយូរមិនបានមេីលឈ្លេីងតោងស្អិតបេះមិនចេញ​ នាងតូចសម្លឹងមុខសត្រូវបន្ដិចទេីបនឹកឃេីញល្បិចអាចបំបាក់មីស្រីមុខក្រាស់ជាងថ្នល់កាស៊ូ
« អួយ​ ជីមីនអូនវិលមុខ​ » នាងតូចធ្វេីជាទន់ជង្គង់រកដួលរងក្រាស់លឺអញ្ចឹងក្រវាសដៃនាងចេញមកជួយទ្រានាងជាបនឹងទ្រូងខ្លួន
« អូនយ៉ាងម៉េចហេីយ​ » ជីមីនមុខស្លេកស្លាំងពេលលឺនាងមិនស្រួលខ្លួនគេបារម្ភនាងណាស់ខ្លាចនាងមានរឿងអ្វីកេីតឡេីង​ ការរំពឹងទុករបស់នាងតូចមិនខកបំណងឡេីយ​ នាងចូលតួកំសត់វិញ
« ហុឹកហុឹក​ តេីខ្ញុំខុសអី​ នាងតែងតែតាមយាយីខ្ញុំរហូតអញ្ចឹងនាងធ្វេី
បាបខ្ញុំមិនទាន់ឆ្អែតឆ្អន់ទេឬបានជាមកបំផ្លាញពិធីមង្គលការនេះកាលមុននាងដណ្ដេីមយកសង្សារចាស់ខ្ញុំ​ នាងខ្ញុំនេះស៊ូទ្រាំមិននិយាយយល់មុខថានាងធ្លាប់ជាមិត្ដភក្ដិស្និតស្នាលខ្ញុំពីមុនទេីបខ្ញុំសុខចិត្ដលះបង់ដេីម្បីក្ដីសុខមិត្ដ​ អ្នកទាំងអស់គ្នាគិតថាខ្ញុំជាមនុស្សអាក្រក់ចូលចិត្ដដណ្ដេីមក្ដីស្រលាញ់ពីអ្នកដទៃឬ​ខ្ញុំមិនមែនជាមនុស្សបែបនោះឡេីយឥឡូវនេះខ្ញុំរកបានមនុស្សល្អនាងមកឈ្នានីសច្រណែលចង់បានគេទៀតឬ​ នាងពិតជាអត្មានិយមខ្លាំងណាស់​ ហុឹកហុឹក​ » នាងតូចចប់ភ្លាមទឹកភ្នែកហ៊ាហូរយ៉ាងច្រេីនធ្វេីដូចការពិតនាងទាញជ្រាយអាវរាងក្រាស់មកបិទបាំងមុខមិនភ្លេចលួចពេបមាត់ជ្រេញចរឹកនាងណាស់ ។
រាងក្រាស់លួចអស់សំណេីចក្នុងចិត្ដគេមិននឹកស្មានថានាងតូចហ៊ាន
លេងល្បិចតទល់នឹងនាង​ បែបនេះគេធូរទ្រូងខ្លះដែរស្មានថានាងតូចយំស្រែករត់ចេញពីវិហារបាត់មិនស្ដាប់ហេតុផលរបស់គេទេតេី​
« តាមពិតអញ្ចឹងសោះឯងខំអាណិត​ ចង្រៃយ៍ចេះធ្វេីបាបអ្នកនាងមីនកេីតស្រីអត់កេរ្ដិ៍ខ្មាស់​ »
ភ្ងៀវប្រុសស្រីនាំគ្នាស្រែកជេរChanGaចាស់ដៃ​ ថែមហៅសន្ដិសុខអូសកនាងចេញទៅខាងក្រៅទៀតផងជីមីនដេីរមកប្រាប់​ Yin​អោយចាប់ខ្លួន ChanGaដាក់បន្ទប់ក្រោមដីចាំគេធ្វេីអ្វីរួចចប់សព្វគ្រប់​ រាងក្រាស់និងទៅជុំរះបញ្ជីទូទាត់រឿងថ្ងៃនេះពុំខាន​
« អស់រឿងហេីយដូច្នេះសូមធ្វេីកិច្ចបន្ដកូនកំលោះបំពាក់ចិញ្ចៀនកូនក្រមុំ​ រីឯកូនក្រមុំដូជគ្នា​ ok ដូច្នេះខ្ញុំបាទសូមប្រកាសថាអ្នកទាំងពីជាប្ដីប្រពន្ធស្របច្បាប់​ ជួយថេីបគ្នាអោយភ្ងៀវកត្ដិយសដឹងលឺផងបាទ​ »ជុងហ្គុកកាន់មេក្រូស្រែកអោយនាងនឹងជីមីនថេីបគ្នាលេីឆាកបង្ហាញអោយភ្ងៀវកត្ដិយសឃេីញពីភាពផ្អែមល្ហែមរបស់ពួកគេ
« បងសុំអនុញ្ញាតហេីយណា​ » នាងងក់ក្បាលទាំងអឹមអៀនទោះបី
ពួកគេធ្លាប់ធ្វេីស្អីៗគ្នាច្រេីនដងក៏ដោយប៉ុន្ដែនាងមិនទាន់សាំនឹងវាទេ
« ok តោះពួកយេីងផឹកសុី​ » ភ្ងៀវនាំគ្នាសេីចនឹងសម្ដីជុងហ្គុកបន្ដផឹកសុីរហូតដល់យប់ម៉ោង10​ ទេីបរាងក្រាស់សុំដកខ្លួននាំប្រពន្ធទៅផ្សុំដំណេក
« មីមីនត្រូវការគ្នាជួយទប់ជេីងគ្រែដែរទេ​ » ស្រីនីនិយាយញ៉ោះនាងមុខឡេីងក្រហមដូចម្ទេសទុំ
« ម៉េចអូននិយាយអញ្ចឹងឃេីញទេនាងអៀនហេីយ​ » ថេយ៉ុងជួយ
បាញ់នាងបន្ថែម
« ឈប់បាញ់គ្នាទៅស្រីមីនចាំស្ដាប់ពរយេីងណា​ » ជុងហ្គុកមកចាប់ដៃនាងតូចមិនខ្វល់ពីក្រសែភ្នែកភ្លេីងប្រច័ណ្ឌរបស់ជីមីនឡេីយ
« និយាយតែមាត់ក៏បានដែល » ជីមីននិយាយហីៗសម្លឹងមេីលមេឃមេីលផ្កាយមិនដឹងគ្មានជំពាក់នរណាមួយរៀល
« បានៗឯងឆាប់និយយមកជុងហ្គុក​ »ស្រីមីនមិនខ្ជីស្ដាប់សម្ដីនាយទេព្រោះគេនេះនាងចង់ដឹងថាគេជូនពរខ្លួនអីខ្លះរាល់ដងអាមួយនេះវាមិនដែលជូនពរអីល្អៗទេ
« ជូនពរអោយឆាប់បានកូនស្រីអាងយេីងតាមញ៉ែ​ លាហេីយ​ »ជុង
ហ្គុកនិយាយចប់ភ្លាមដាក់មេផាយបាត់មិនទុកអោយរាងក្រាស់ដេញ
ធាក់ឡេីយ
« ប្រសព្វឆ្គួតបានល្អយេីងលាអ្នកទាំងពីនាក់ហេីយជូនពរអោយមានសេចក្ដីសុខនឹងសុភមង្គលក្នុងគ្រួសារណាអាមីន​ » ថេយ៉ុងទះស្មានមិត្ដខ្លួនដែររាប់អានតាំងពីតូចពេលនេះវាចាស់ចិត្ដចាស់គំនិតមានគ្រួសារហេីយ​ គេត្រេកអរជំនួស​វាណាស់
« អឺឯងដូចគ្នាឆាប់មានដំណឹងល្អប្រាប់យេីងផងឃ្លានសុីការមិនចង
ដៃឯងណាស់​ » ជីមីននិយាយលេងបន្លំមែន​
« យីឯងខំចងវាអស់រាប់មុឺន​ មេីលសម្ដីវាចុះ​ »ថេយ៉ុងទះទ្រូងហួសចិត្ដ
«យេីងថាលេងទេ​បាយបាយ​ » ជីមីនទាញដៃនាងតូចចូលក្នុងឡានបាត់ទុកអោយពីនាក់ឈរសម្លឹងមេីលមុខគ្នា
« អូនឃេីញទេគេការអស់ហេីយនៅសល់តែពួកយេីងទេ​ »
«​ យ៉ាងម៉េចបងចង់ការដែរឬ​ »
«​ប្រាកដណាស់​ »
« ដេកចាំទៅ​ »
«នីពួកយេីងនិយាយគ្នាសិន​ »
« ទុកពេលអោយពួកឯងទាំងអស់គ្នាសប្បាយសិនចុះ​ មីមីនមីនីពួក
ឯងបំផ្លាញក្រុមហ៊ុនគ្រួសារយេីង​ ពួកឯងត្រូវតែសងវា​ » នារីស្លៀកពាក់ឈុតខ្មៅលាក់ខ្លួននឹងគុម្ពផ្កាពេលឡានចេញបានទេីបងេីបខ្លួន
ចេញមក​ នាងញញឹមចុងមាត់​មានកលល្បិច

សរសេរដោយ៖ម៉ូ

ថ្នមស្នេហ៍ប្រពន្ធសម្លាញ់ ( ចប់ )Where stories live. Discover now