ធ្លាប់ជួបរឿងជាច្រើន ឆ្លងកាត់រឿងរាវជាច្រើន
ខ្ញុំគ្មានអារម្មណ៍ខ្លាច អ្វីនោះទេ តែពេលនេះ ខ្ញុំ
បែជាខ្លាច ខ្លាចការបាត់បង់ ខ្លាច លែងលឺសំលេង
ក្មេងពូកែរអ៊ូ កុំកើតអីឲ្យសោះណា ក្មេងល្ងង់។<< លោកមេភូមិ .. គេយ៉ាងមិចហើយ? ... រាងក្រាសគ្រាន់តែឃើញមេភូមិភ្លាមរត់ទៅរកភ្លាម ដោយចឹងដឹងសុខទុក្ខ អ្នកជុំងឺ>>
<< អាល្អិតនោះជីវិតថ្លៃគួសម .. ក្រាប់កាំភ្លើង
បាញ់ បញ្ឆិត ឆ្អឹងខ្នងតែបន្តិច .. ធ្លាក់ពីលើមក
ខ្ពស់យ៉ាងនេះហើយ មិនបែកក្បាល ទុកថា
អ្នកកំលោះ មើលគេបានល្អហើយ !! កុំបារម្មណ៍
ខ្ញុំឲ្យ ក្មេងៗ មកសែងគេទៅផ្ទះស្នាក់ >><< អរគុណបើយលោកមេភូមិ .. រាងក្រាស់
ចាប់ដៃមេភូមិ ជាមួយកែវភ្នែករលីងរលោង>><< អា yard , អា yung ទៅលោកអ្នកកំលោះ
នោះទៅជាយើង .. ! មេភូមិ ស្រែកហៅគ្នាឡើង
ជួយ>>ដំណើរ ដើរទៅមុខ សែងអាល្អិតចុងភៅ ..
មិនយូប៉ុន្មាន ក៏រៀបចំលើក រាងតូចដាក់ឲ្យគេង
ស្រួលបួលហើយគ្រប់គ្នាក៏លា មេភូមិទៅ ធ្វើ
ការបន្ត។<< នេះថ្នាំលាបរបួស .. នឹងថ្នាំផឹក ល្ងាចតិចត្រូវ
ដាំឲ្យគេ ផឹក .. ហើយ លាងរបួល នឹងបិតថ្នាំ ក្នុង
រយះពេល 3 ម៉ោងម្តងខ្លាចឆ្លងមេរោគ ។
បន្តិចទៀត អាពុយ យកសំលៀកបំពាក់មកឲ្យ
អ្នកកំលោះ កំភ្លេចប្តូរ សំលៀកបំពាក់ឲ្យគេផង ។
មេភូមិផ្តាំហើយ ក៏ចាកចេញទៅ >><< បាទ .. អរគុណលោកមេភូមិខ្លាំងណាស់ ។
រាងក្រាស់ឱនគោរពជាការគួសម >><< បង.. បង.. មកហើយ .. នេះសំលៀកបំពាក់
បង .. ។ អាពុយ ស្រែកពីចំងាយ ហើយក៏ហុច
សំលៀកបំពាក់ឲ្យទៅ រាងក្រាស់ ។ >><< អរគុណហើយ ពុយ .. រាងក្រាស់ ទទួលយក
រួមជាមួយពាក្យអរគុណ ម្តងទៀត>><< អីយ៉ា.. អរគុណអីទៅ .. មិនបាច់ទេ!!
ចឹងខ្ញុំទៅវិញហើយ កុំឲ្យម៉ែរក.. ។ មិនទាន់បាន
ស្តាប់ រាងក្រាស់តបផង ពុយក៏រត់ទៅបាត់>>ក្រោយពីគ្រប់គ្នាចេញអស់ រាងក្រាស់ ដើរសសៀរ
ទៅជិតរាងតូចដែលគេងលើគ្រែង ជាមួយទឹកមុខ
ស្លេកស្លាំង តែនៅតែគួឲ្យស្រលាញ់ សំរាប់
រាងក្រាស់ដដែល ។
YOU ARE READING
មន្តស្នេហ៍ចុងភៅវ័យក្មេង
Horrorរឿងនេះប្រភេទ ចៅហ្វាយ អាយុអាចហៅបានថា ពូ អាយុ 35 ឆ្នាំ ចំណែកចុងភៅយើង ជាក្មេង 18 ឆ្នាំ ។ វាបែបជា រឿងកំប្លែង លាយជាមួយ ឈុតស្នេហាកំសត់ ហើយទាក់ទងនឹង វិទ្យាស្រាស្ត បែបសម័យបច្ចេកវិទ្យាផងដែរ ។ សំខានរឿងនេះបង្ហាញពី ភាពវៃឆ្លាតរបស់ ក្មេងតូចចុងភៅតែម្តង ។