មិនថា មានអ្វីកើតឡើង ស្ថិតក្នុងស្ថានភាពអ្វី ខ្ញុំនឹងមិន
លែងដៃគេនោះទេ ។ ពេលវេលាដែលនៅជាមួយ
គេវាពិតជាធ្វើឲ្យ ខ្ញុំឈឺក្បាល តែ វាប្រែជីវិតខ្ញុំឲ្យ
រស់រវើកឡើង តើ ខ្ញុំនឹងបោះបង ក្មេងម្នាក់នេះយ៉ាង
មិច បើគេមិនដែលគិតនឹងបោះបងខ្ញុំ ផងនោះ ។
កែវភ្នែកដ៏ស្មោះត្រង់កំពុងសំឡឹងមើលមកខ្ញុំ ក្នុង
ពេលដ៏គ្រោះថ្នាក់ គេបែរជាមិនរត់ទាំងដែលគេអាច
ទៅបាន !<<នោះវានៅទីនោះ...... ផាំង .... ផាំង .... ផូងផូង ៗ....... សំលេងកាំភ្លើងខ្ទរពេញព្រៃ .... រាងក្រាស់ នៅតែ បន្តរ កាន់ដៃរាងតូចអូសទៅ មុខមិនឈប់ ។>>
<< លោកម្ចាស់ប្រយត្ន័ ... អឹក... ! រាងតូចស្រែក
ស្ទើរតែភ្លាត់សំលេង តែអ្នកដែលត្រូវ មិនមែន លោកម្ចាស់ Wang ទេ គឺ គ្រាប់កាំភ្លើងហោះមកទំលុះ ខ្នងកំលោះតូច ដែលឈរពីមុខ លោកម្ចាស់
Wang >><< Zhan !! ឯងយ៉ាងមិចហើយ ? ក្មេងល្ងង់ ហេតុអី
ល្ងង់យ៉ាងនេះ? រាងក្រាស់ និយាយទាំង ស្លន់ឡើងពេលដែលឃើញរាងតូច ទន់ជង្គង់លើដីទៅហើយនោះ>><< ឆាប់តាមទៅ ... ពួកវានៅត្រង់នោះ ... កុំឲ្យវារត់
រួចឲ្យសោះ .. ពួកជនពាលស្រែក ខ្លាំងៗ បញ្ញារគ្នីគ្នា
ដេញតាមរហូតដល់មាត់ជ្រោះ>><< Zhan ឯងទ្រាំបន្តិចទៅណា Zhan ឯងកុំកើតអី
ឲ្យោះនេះជាបញ្ជារ ... ខ្ញុំ Wang Yibo មិនអនុញ្ញាតឲ្យឯង ចេញពីខ្ញុំទេ ស្តាប់បានទេ ? >><< លោកម្ចាស់ ទុកខ្ញុំទីនេះហើយ .. បើនៅបន្តទៀត
នឹងស្លាប់ទាំង 2 នាក់មិនខាន់ .. លោកម្ចាស់រត់ទៅ>><< អត់ទេ យើងមកជាមួយគ្នា ទោះស្លាប់ក៏ស្លាប់ជា
មួយគ្នាដែរ .. មោះខ្ញុំអៀវឯង >><< នោះវា .. ពទ្ធ័ពួកវាទៅ .... ហាហាហា ចង់រត់ទៅ
ណា អាអ្នកលេង ជប៉ុនមុខងាប់>><< Zhan ឱបខ្ញុំឲ្យជាប់!!! ហាមលែងដៃ លឺទេ?>>
<< អឹម... ខ្ញុំងងុយណាស់ ហើយឃ្លានទៀត លោកម្ចាស់ ខ្ញុំសុំគេងបន្តិចហើយណា!! សំលេង
ប្រែជាស្ងាត់ រាងតូចសន្សឹមបិតភ្នែកលើខ្នង លោកម្ចាស់ ជាទីស្រលាញ់។>>
YOU ARE READING
មន្តស្នេហ៍ចុងភៅវ័យក្មេង
Horrorរឿងនេះប្រភេទ ចៅហ្វាយ អាយុអាចហៅបានថា ពូ អាយុ 35 ឆ្នាំ ចំណែកចុងភៅយើង ជាក្មេង 18 ឆ្នាំ ។ វាបែបជា រឿងកំប្លែង លាយជាមួយ ឈុតស្នេហាកំសត់ ហើយទាក់ទងនឹង វិទ្យាស្រាស្ត បែបសម័យបច្ចេកវិទ្យាផងដែរ ។ សំខានរឿងនេះបង្ហាញពី ភាពវៃឆ្លាតរបស់ ក្មេងតូចចុងភៅតែម្តង ។