Part 3

411 36 1
                                    

ពេលវេលា ដែលក្តុកក្តួល ពេលវេលានៃការរងចាំ
ម្នាក់ៗ អន្ទះសារ ភ័យផង អរផង មុខម្នាក់ៗ ឡើង ប្តូរជាគ្មានឈាមអស់ទៅហើយ ពិសេស កំលោះកូនចុងភៅ យើងតែម្តង ជើង នៅមិនស្ងៀម ដៃបេះនេះ
បេះនោះ បេះដូង ចង់គាំងទៅហើយ ។
ព្រោះ មើលទៅម្ហូប អ្នកផ្សេងសុទ្ធតែ លំដាប់ ខ្លះបែបជប៉ុន , ថៃ , កូរ៉េ , បារាំង, .... ការៀបចំក៏មើលទៅទាក់ទាញ មិនចាញ់គ្នាប៉ុន្មាននោះទេ ។
គណៈកម្មាធិការ ចាប់ភ្លប់ ម្តងមួយៗ ទទួលយករសជាតិ ដែល ជក់ចិត្ត ។
ម្ហូបនិមួយៗ សុទ្ធតែ មាន ឈ្មោះរបស់វា បេក្ខជន
និយាយមួយត្រូវបាន ពិពណ៌នា ពិអត្ថន័យ នឹងគ្រឿងផ្សំ របស់ម្ហូប រួមទាំងអត្ថប្រយោជ ម្ហូប ចំពោះសុខភាពផងដែរ ព្រោះប្រទេសជប៉ុន ផ្តោតលើ សុខ
ភាពជាចម្បង ។
ពី ម្នាក់ទៅម្នាក់ ម្ហូប និយាយមួយហាក់មានន័យ និង
អត្ថប្រយោជទាំងអស់ មកដល់ ម្ហូប បេក្ខជន
ចុងក្រោយ ( ពេលនេះ រាងតូចហាក់ ភ័យបន្តិចហើយ ព្រោះ រាងតូចធ្លាប់ទទួលការ មើលងាយ
ពីស្នាដៃ របស់ខ្លួន ពេលឡើងប្រគួត ចុងភៅ ហើយ រាងតូច ក៏ត្រូវគេសើចចំអក់យ៉ាងចាស់ដៃផងដែរ )
ក្នុងអំឡុងពេលនេះ រាងតូចចាប់ផ្តើម បែកញើស
មុខកាន់តែ ស្លេកទៅៗ ប្រៀបដូចស្រីស្ងោរ ចឹង ។

គណៈ កម្មការទី 1 : កំលោះតូច តើម្ហូបនេះ ល្មោះអ្វី
ទៅ មើលទៅដូចជាប្លែក !
Zhan : អឹម..... អឺ .... ម្ហូបទីមួយ មាន់ដុតប្រែរូប
វាត្រូវបានដក់ឆ្អឹងចេញ ព្រោះយើងនឹងងាយស្រួល
យក បាយដែលដែលនៅក្នុងនោះចេញ មក ។
លោកពូច្បាស់ជាឆ្ងល់ហេតុអ្វី ខ្ញុំ ដាក់បាយចូលទៅ
នោះក៏ព្រោះតែ ខ្ញុំមិនចង់ ឲ្យ ខ្លាញមាន់ចេញមកក្រៅច្រើន វានឹងបាត់រស់ជាតិ មួយទៀត ខ្លាចសត្វគឺ
ល្អចំពោះរាងកាយ មិនដូចប្រេង ឆាផ្សេងៗនោះទេ
ទើបខ្ញុំដាក់បាយ ចូលក្នុងមាន់ វាក៏អាចបន្ថែមរសជាតិ
បាយមួយកំរិតទៀតដែរ !
ចំណេក ទី 2 ជាស៊ុបគៀវ អណ្តែត ស្នូលគៀវ គឺមិនបានប្រើសាច់នោះទេ គឺប្រើ ផ្សិត នឹង ពោត ជុំនួស សាច់ ! បានជាខ្ញុំយកពោត និងផ្សិត ជាស្នូលព្រោះ ពោតមានរសជាតិផ្អែម ស្រាប់ ចំណែកផ្សិត
មានរសជាតិ រាងភ្លៀវ ដូច ប៊ីចេង ទើបខ្ញុំរើសយក
2 មុខនេះស្នូល ដោយខ្ញុំជៀសវាងប្រើស្ក នឹង ប៊ីចេង
ហើយសំរាប់បង្អែម ខ្ញុំចង់ប្រើ ផ្លែឈើស្រស ព្រោះវា
អាចរំលាយអាហារបាន ក្រោយពេល ញាំអាហារហើយ សូកូឡាវាមានទទួននាទីជុំនួយប្រពន្ធ័ខួក្បាល
ទើប ក្នុងចាន មាន ម្សៅសូកូឡា ចំណែក ទឹកដោះគោស្រស់ វាជាគ្រឿងផ្សំ មួយដែលជួយ ទប់
ការញាំទឹកភ្លាម ៗ ក្រោយពីអាហារហើយ ។
គណៈកម្មាធិការ all : ល្អ កាបកស្រាយ បានល្អ !
ចំណែក លោកគណៈកម្មាកាម្នាក់ទៀត គឺមើល ពីបន្ទប់ជាន់លើ តាមរយៈ camera HD មក នាយ
ពេញចិត្តម្ហូបរបស់ អាល្អិត នោះណាស់ គឺញាំអស់
តែម្តង ។
គ្រប់គ្នា ទៅចូលតាមកន្លែងរៀងខ្លួន ចាំស្តាប់លិទ្ធផល
នរណា នឹងទៅ នរណា ជាអ្នកនៅ !!!
រាងតូចហាកនៅមិនសុខ ក្នុងខ្លួន គេសុំចូលបន្ទប់ទឹក
លើកទី 2 ក្រោយពេលចូលបន្ទប់ទឹករួបហើយ ។
រាងតូច អង្គុយ នៅកន្លែងដ៏ដែល តែវាប្លែក ពីមុន ព្រោះពេលនេះ ពូសង្ហា មកអង្គុយទី ទីតាំងជាប់
និង ក្មេងតូច នោះមិនដឹងពីពេលណា !
Zhan : អេ ... លោកពូ .. មិចក៏អង្គុយ ទីនេះ ?
Yibo : មិនបានហេ?
Zhan : កន្លែងនេះ មាន ម្ចាស់ហើយ ពូធ្វើចឹង គេបានកន្លែងឯណាអង្គុយទៅ ?
Yibo: ម្នាក់នោះមែនទេ ? យើងឲ្យគេទៅ អង្គុយទីនោះហើយ ។
Zhan : បានហើយ បានហើយ មិននិយាយទៀតទេ
ចាំស្តាប់ លិទ្ធផល សិន ។
ប៉ឹង ៗ  ៗ ..... សំលេង គោះ បង្ហាញពីលិទ្ធផលក៏ចូលមកដល់ ។
ក្រោយពីប្រកាស អស់ជាច្រើនរូបនៅសល់ តែ 2 នាក់ចុងក្រោយ ប៉ុណ្ណោះ ។
Yibo : អាល្អិត ឯងចង់ ជាប់ជាចុងភៅទីនេះទេ ?
Zhan : ប្រាកដជាចង់ហើយ បើមិនចង់ មកដល់ទី
នេះធ្វើអ្វីទៅ ? លោកពូឈប់រំខាន់ខ្ញុំបានទេ?
Yibo : បានយើងនិយាយសាច់ការ ចុះ ! បើឯង យកថ្នាំនេះដាក់ក្នុង ម្ហូប ដែលត្រូវប្រគួត លើកនេះ
យើងនិងធ្វើឲ្យឯង ជាប់ ជាចុងភៅនៅទីនេះ !
តែបើ ឯង បដិសេដ ឯង និស្លាប់នៅទីនេះ ។
ឯងរើសទៅ អាល្អិត ?
Zhan : ថ....ថា.... ថា មិច ? លោកពូ ឲ្យខ្ញុំដាក់ថ្នាំសំលាប់ ពួកគាត់ចឹងហេ? ខ្ញុំមិនធ្វើទេ ! លោករកអ្នកផ្សេងទៅ មិនជាប់ក៏ហីទៅ !
Yibo : ហឹស ..... តែ បើឯងមិនធ្វើ កាងារក៏មិនបាន
ហើយក៏ត្រូវស្លាប់ នៅទីនេះ !
Zhan : .... ខ្ញុំ .... ( ម៉ាក់អើយ កូនម៉ាក់ពេលនេះអីក៏ស៊យម្លេះ អ្នកមកប្រគួតច្រើនណាស់មិចមិនយក
ហេតុអីរើសខ្ញុំទៅវិញ ?)

មន្តស្នេហ៍ចុងភៅវ័យក្មេង Where stories live. Discover now