ភាគ៦

97 5 0
                                    


« ចុះនាងចូលយូរមិចមិនងូតនៅធ្វើអី »គេសម្លុតនាងតិច
ព្រោះគេអត់ធន់និងនាងលែងកើតហើយរាងក្រាស់ខាតការងារអស់មួយព្រឹកធំដោយសារតែនាង

« គឺ គឺ គឺ »នាងតូចនិយាយមិនចេញរឹងអណ្ដាំងគាំងស្ញេញ
ហារមាត់មិនរួចនាងខ្លាចគេខឹងមើលគេមុខមាំខ្លាំងរស្មើទាំងមុខត្រជាក់ធ្វើឱ្យនាងព្រឺឆ្អឹងខ្នងទោះបីគេមិនធ្វេីអីក៏ដោយនាងខ្លាចអារមុនបាត់ហើយ

« នៅគឺៗនិងហើយកាលប្រកាច់និយាយឱ្យលឿនទៅយើង
ប្រញាប់តែងខ្លួនទៅប្រជុំ ផង » ជុងហ្គុកស្រែកសម្លុតអត់ម៉ួ
ម៉ៅមិនបានគេខកការងារដោយសារអាយឺតយ៉ាវរបស់នាង
នឹងហើយសល់30នាទីទៀតប្រជុំធំផងគេមិនចង់បង្ហាញខ្លួនទេតែវាដល់ពេលលាតត្រដាងការពិតហើយគេមិនគួរសំងំ
យូរពេកទេវាមិនសូវសប្បាយគេមានហ្គេមសម្រាប់ដៃគូ
សត្រូវផងដែរ រាងក្រាស់ធ្វើបែបនេះចង់បំបាក់មុខគូសត្រូវដែលលួចទិញទំនិញស្លឹកតែរបស់ខ្លួនគេនឹងកាច់បំបាក់ស្លាប់
វាដោយផ្ទាល់ដៃទាំងគូ

« ខ្ងុំមកខែគ្មានអីស្លៀកទើបសំងំមិនហ៊ានចេញមក »នាង
និយាយទាំងអោនមុខចុះមិនហ៊ានសម្លឹងមុខគេចំឡើយព្រោះនាងខ្លាចទឹកមុខគេពេលនេះណាស់ដូចទៅនិងបីសាចចឹងរាងក្រាស់លឺគេសម្លឹងមើលឈាមហូរតាមជេីងចុះគេ
ប្រញាប់បីដាក់នាងលើពូកទៅរកកន្សែងលុតជង្គង់ជូតឲ្យគ្មានរអើមនាងភ្ងាក់ផ្អើលនឹងទង្វើរបស់គេ

« ទ្រាំបន្ដិចយើងឲ្យកូនចៅទៅទិញឲ្យ »រាងក្រាស់រកចុច
ទូរសព្ទតេនាងចាប់ជាយអាវគេតិចៗទាំងដៃក្ដោបពោះ

« កុំអីខ្ញុំខ្មាសគេ»Miiគ្រវីក្បាលបធិសេធទោះវៃឲ្យស្លាប់
ក៏មិនព្រមដែរ

« កុំរឿងច្រើនពេកយើងប្រញាប់មិនបានកំដរនាងលេង
សើចទេ Mii »

« ហុឹក ហុឹក ខ្ញុំមិនព្រម » សុខៗនាងយំរហាបរហាមគ្មាន
មូលហេតុ

« និយាយមកនាងចង់បានអី » អ្នកកំលោះមិនសូវចេះ
និយាយសាំញុំាច្រើនគេសួរនាងចំៗខ្ជិលកាច់កុងច្រើន

« លោក»នាងតូចចង្អុលមុខគេកុំប្រាប់ថាឲ្យគេទៅទិញ
វាឲ្យសោះ

❣︎អន្លង់ស្នេហ៍​ ​ចំណងកម្ម❣︎ ( ចប់ )Where stories live. Discover now