នៅក្នុងរាជវាំងដ៏ប្រណីតនៃប្រទេសKoreaមានអ្នកបម្រើរាប់រយនាក់កំពុងធ្វើការយ៉ាងមមាញឹក និងរៀបក្រយាថ្វាយស្ដេច បើងាកមកមើលព្រះបុត្រាយើងវិញកំពុងដើរកម្សាន្ដក្នុងសួុនច្បារជាមួុយច្បាស់ប្អូន រំសាយអារម្មណ៍ជាមួុយនិងធម្មជាតិព្រមទាំងផ្កាចម្រុះពណ៌ផ្សេងៗ។
ពួុកគេដើរមកអង្គុយលើបង់នៅក្រោមដើមឈើធំមួុយបែកមែកសាខា និយាយគ្នាបណ្ដើរអានសៀវភៅបណ្ដើរហើយគយគន់ទេសភាពបណ្ដើរ បែបនេះស្រស់ស្រាយខ្លាំងណាស់
ព្រះរាជបុត្រដល់ពេលសោយក្រយាពេលព្រឹកហើយក្រាបទូល: អ្នកបម្រើម្នាក់អោនគោរពទ្រង់ទាំងពីរបន្ដិចមុននឹងស្រដី
យើងដឹងហើយ បន្ដិចទៀតយើងទៅដល់: ព្រះរាជបុត្រYoongi ងាកមកប្រាប់អ្នកបម្រើបន្ដិចមុននឹងមើលមកសៀវភៅវិញ
ក្រាបទូលព្រះរាជបុត្រ: ថាហើយនាងក៏ដើរចេញទៅ
ខ្ញុំម្ចាស់មិនទាន់ចង់ត្រឡប់ទៅវិញទេទីនេះស្រស់ស្រាយល្អណាស់: ព្រះរាជបុត្រJungkookមានបន្ទូលឡើងស្របពេលតម្រេតខ្លួុនដេកលើបង់
ចឹងម្ចាស់បងទៅមុនហើយ សោយក្រយាឲ្យអស់មិនទុកឲ្យអាទន្សាយឯងទេ: Yoongi ញោះប្អូនបន្ដិច
ហូយHyung : Jungkookធ្វើមុខស្អុយបន្ដិចYoongi សើចនឹងចរឹកប្អូនរបស់ខ្លួុនបន្ដិចមុននឹងក្រោកដើរចេញទៅ ចំណែកJungkookកាលបើឃើញទ្រង់យាងទៅហើយក៏ទៅតាមក្រោយ មិនចឹងទេអត់ក្រយាសោយមិនខាន 😑
~~~~~~~
ពួុកទ្រង់ទាំងពីរយាងមកដល់ហើយចាប់ផ្ដើមស្វាគមន៍មាតាបិតារបស់ទ្រង់បន្ដិចមុននឹង ចាប់ផ្ដើមសោយក្រយារៀងៗខ្លួុន។ ក្រោយពេលបញ្ចប់ការសោយព្រះក្រយាអ្នកបម្រើចាប់ផ្ដើមរៀបចំទុកដាក់របស់របស់របរតាមកិច្ចការរៀងខ្លួុន ចំណែកគ្រួុសាររាជ្យវង្សយាងទៅដំណាក់ទទួុលភ្ងៀវអង្គុយនិយាយគ្នាពីរឿងនោះបំបាត់ការអផ្សុក។~~Skip~~
នៅក្នុងផ្ទះតូចមួុយដែលមានជីវភាពខ្វះខាតពេលនេះ រាងតូចកំពុងស្វះស្វែងចេញទៅក្រៅដើម្បីទិញម្ហូបបន្ដិចបន្ដួុចទុកសម្រាប់ធ្វើជាអាហារពេលព្រឹក។ ពួុកគេរស់នៅពេលខ្លះសឹងតែមិនបានហូបផងដោយសារគ្រួុសារក្រីក្រនិយាយរួមវណ្ណះទាប ត្រូវគ្រួុសារអ្នកមានខ្លះរើសអើងក៏មាន។ Jimin ដែលត្រូវជាកូនច្បងខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹម រីឯTaehyung ជាប្អូនក៏មិនខុសគ្នាពីJimin ដែរ ស្វែងរកការងារសន្សំប្រាក់ដើម្បីផ្គត់ផ្គង់គ្រួុសារ។Jimin ah Taehyung ah មកហូបបាយមកកូន: អ្នកជាម្ដាយស្រែកប្រាប់កូនឲ្យចូលមកហូបបាយ
ម៉ាក់ហូបមុនទៅខ្ញុំមិនទាន់ឃ្លានទេម៉ាក់: Jimin តបទៅម្ដាយវិញ ពេលនេះគេកំពុងគូរគំនូរសម្រាប់លក់ទុកយកប្រាក់មកចិញ្ជឹមគ្រួុសារ
ខ្ញុំក៏មិនទាន់ឃ្លានដែរម៉ាក់ ម៉ាក់ប៉ានិងJungwon ហូបមុនទៅមិនបាច់បារម្មណ៍ពីពួុកខ្ញុំទេ: Taehyung តបនិងម្ដាយហើយងាកមកផ្ដោតលើគំនូរវិញ ពួុកគេត្រូវធ្វើវាឲ្យហើយនឹងអាងបានលក់យកលុយមកឲ្យគ្រួុសារ រាល់ថ្ងៃពឹងលើការងារនេះហើយចំណែកJungwon គេទើបតែអាយុ5ឆ្នាំប៉ុណ្ណោះតែគេអាចយល់ពីបញ្ហាជុំវិញ ពេលខ្លះគេមិនទាំងចង់ហូបបាយផងព្រោះចង់ទុកឲ្យបងប្រុសនិងម្ដាយឲ្យឪពុក តែបងប្រុសតែងទូន្នានគេថាក្មេងល្អត្រូវចេះស្ដាប់បង្គាប់ពេលធំឡើងគេអាចមើលថែគ្រួុសារវិញបានហើយ។ Jungwon ជាក្មេងដែលJiminយកមកចិញ្ចឹមតាំងពីគេអាយុបានមួុយខួុបមកម្លេះព្រោះគេជា ក្មេងដែលត្រូវគេបោះបង់ចោល ចំណែកគ្រួុសារក៏មិនប្រកែកព្រោះដូចមាននិស្ស័យជាមួុយក្មេងម្នាក់នេះទោះគ្រួុសារខ្លួុនក្រក៏មិនអីដែរ។
ពេលចប់ការងាររួចពួុកគេក៏ដើរមកហូបបាយ។ អាហាារពេលព្រឹករបស់ពួុកគេគ្មានអីក្រៅពីនំប័ុងនោះទេ ទោះមានម្ហូបឆ្ងាញ់ក៏មិនហូបចង់ហ៊ានដែរសុខចិត្តទុកឲ្យម្ដាយឪពុកគេនិងប្អូនពៅវិញ ប៉ុននេះក៏សប្បាយចិត្តពេកហើយ។
______________________________________
So this is my first time of posting Novels in the app and I hope you guy enjoy reading it.រឿងមួុយនេះអ្នកសរសេរបានសរសេរដោយពុំបានព្រៀងទុកឡើយគិតឃើញយ៉ាងមិចសរសេរចេញមកដូច្នោះ។បើរឿងព្រៀងទុកគឺសរសេរដាក់សៀវភៅ ដូចនេះបើមានកំហុសណាក៏សូមទោសទុកជាមុន។
លំនាំនៃរឿងអ្នកសរសេរបានយកលំនាំពីNovel របស់ជនជាតិគេបូកបញ្ចូលនឹងគំនិតផ្ទាល់ខ្លួុនតែប៉ុណ្ណឹង។See you in next new episode!!
Enjoy your reading and hope you like it!!!!
From:
Sreypov Pich
YOU ARE READING
Prince Charming ( មន្ដស្នេហ៍អ្នកអង្គម្ចាស់ ) || Yoonmin( Slow Update )
General FictionMin Yoongi ជាព្រះរាជបុត្រAlphaនៃDaegu។ ទ្រង់ជាបុត្រច្បងដែលត្រូវឡើងសោយរាជ្យបន្ទាប់ពីបិតារបស់ទ្រង់។Prince Yoongi ត្រូវបានជាប់ឈ្មោះថាជាCold heart Prince ព្រោះទ្រង់មិនដែលចាប់អារម្មណ៍លើរឿងស្នេហាឡើយ។ តែទោះជាយ៉ាងណាទ្រង់មិនមែនជាមនុស្សដូចគេនិយាយនោះទេ គេធ្វើប...