Episode 11( Hang Out )

1.8K 179 35
                                    

Taehyungអង្គុយនៅក្នុងបន្ទប់ម្នាក់ឯង។ កន្លងទៅ
បាន2ទៅ3 ម៉ោងឈៀងដល់យប់ល្មម សម្លេងគោះ
ទ្វាបន្លឺឡើងធ្វើឲ្យគេងាកទៅមើលតាម។

តុក តុក

"Yeri Noonaមានការអីមែនទេ?" Taehyungសួរ

"បងមានដំណឹងមកប្រាប់តែមិនដឹងថាវាជាដំណឹងល្អឬអាក្រក់ទេ! " Yeri ចាប់ផ្ដើុមនិយាយ

"ស្អីគេ? " គេសួរទាំងមិនយល់

"និយាយទៅ... ប្អូនប្រុសរបស់ឯងមិនបានយំទេ! គេថាឆ្ងាញ់ចងស្រក់ទឹកភ្នែកតែបែរជាមិនយំទៅវិញ! ចឹងវីរបុរសរបស់ឯងនឹងមកទទួលថ្ងៃស្អែកពេល
អាហារពេលព្រឹកបញ្ចប់" នាងនិយាយហើយសើច

"អ្នកណាជាវីរបុរសរបស់ខ្ញុំ? ដូចជាគ្មានទេ?" គេតបទៅវិញ ទាំងដែលដឹងហើយថានាងសំដៅលើអី

"បងមិនដឹង! បើចង់ដឹងចាំមើលខ្លួនឯងស្អែកទៅ" នាងនិយាយហើយសើចមុននឹងដើរចេញទៅដោយ
បិទទ្វាថ្មមៗ

ចំណែកTaeក្រវីក្បាលរួចដើរទៅសម្អាតខ្លួនមុនចូលគេង តែប្រហែលជាត្រូវគេងបើកភ្នែកហើយមើលទៅ
~~~~

ព្រឹកថ្ងៃថ្មីចូលមកដល់ Taehyungរៀបចំខ្លួនរួចរាល់
បន្ទាប់ពីបរិភោគអាហាររួច។ ពេលនេះគេនៅក្នុងបន្ទប់
រៀបចំរបស់ខ្លះៗ

តុក តុក

"អ្នកអង្គម្ចាស់ដ៏មានមន្ដស្នេហ៍របស់Taehyungនៅទីនេះ" Jungkook ចំណែកTheងាកទៅមើល
ឃើញទ្រង់ដើរចូលមកព្រោះទ្វាមិនបានបិទ

"អ្នកអង្គម្ចាស់ដ៏មានមន្ដស្នេហ៍?? គួរតែហៅ
អ្នកអង្គម្ចាស់ក្បាលដូងទើបសម!! " គេញាក់ចញ្ចើមឌឺ

មើលមកលើJungkookសម្ដែងធ្វើពុតជាអន់ចិត្ត ដូចគេបាញ់ចំកណ្ដាលទ្រូង

"Wow! ឈឺណាស់!ដូចត្រូវគេបាញ់ចំកណ្ដាលបេះ
ដូចចឹង" ទ្រង់ធ្វើជាយំ

"អ្នកអង្គម្ចាស់យ៉ាងមិចហើយ? ទ្រង់ដូចជាកូនក្មេង
ប្រាំឆ្នាំចឹង" Taehyung

Jungkookសើចបន្ទាប់មកលើកដៃរបស់ទ្រង់ឡើង។ រាងតូចមើលមកដៃទ្រង់ហើយធ្វើមុខឆ្ងល់។

"សម្រាប់ការដើរលេងគួរតែគៀកដៃគ្នាហើយ អ្នកប្រុសបង្ខំ" ទ្រង់សើច

Prince Charming ( មន្ដស្នេហ៍អ្នកអង្គម្ចាស់ ) || Yoonmin( Slow Update ) Tahanan ng mga kuwento. Tumuklas ngayon