Episode 20( The Troubles )

1.2K 158 52
                                    

យប់ស្ងាត់

ស្បៃរាត្រីគ្របដណ្ដប់ពេញផ្ទៃមេឃ។ មនុស្សម្នានាំគ្នា
ចូលសម្រាកអស់ បន្ទាប់ពីធ្វើការងាររបស់ខ្លួនរួចរាល់
ឯបេក្ខជនផ្សេងៗចេញទៅMansionរៀងខ្លួននិង
ចូលបន្ទប់របស់ខ្លួនតាំងពីក្បាលព្រលប់

បុរសគ្រងដោយឈុតខ្មៅធ្វើសកម្មភាពនៅក្រោយ
វិមាន។ ដើរផង ពួនផងខ្លាចពួកអ្នកយាមចាប់បាន ទីបំផុតក៏មកដល់គោលដៅបានសម្រេច

"ឯងមកដល់ហើយហ្អេស៎៎!! " បុរសក្នុងឈុតអាវ
សឺមីពណ៍. ស អោបដៃដើរចេញពីក្រោយដើមឈើ
បន្លឺប្រយោគទៅអ្នកម្ខាងទៀត ទឹកមុខស្មើ មិនអាច
បរិយាយបាន

"ពិតមែនហើយ!! " ថាហើយក៏ដើរទៅឈរទល់មុខ
ដើម្បីនិយាយគ្នា

" មើលទៅឯងប្រាកដជាហត់ហើយដែលត្រូវគេចពី
ពួកអ្នកយាមទាំងនោះ" ស្នាមញញឹមនៃភាពសោះ
កក្រោះលេចចេញឡើងនៅលើផ្ទៃមុខរបស់គេ

"វាហត់មិនដល់ ការដែលតាមអង្វរម្ចាស់បងទៅរាជ
វាំងវិញនោះទេ!! " ទឹកមុខសោកសៅកើតឡើងពេល
នឹកឃើញការបដិសេដរបស់ទ្រង់ពីមុនៗ

"ហឹស!! បើឯងហត់ក៏ឈប់ទៅ! ឯងក៏ដឹងពីចម្លើយ
របស់យើងរួចហើយ LUCAS ALEXSION!!!" គេសង្កត់ចុងសម្លេងបន្ដិច កែវភ្នែកថ្លាឈ្វង់ពេលនេះ
ពោពេញដោយកំហឹង

"ម្ចាស់បងទ្រង់គួរយល់ពីបិតាផង ទ្រង់សោកស្ដាយ
នឹងទង្វើដែលកន្លងទៅប៉ុន្នានឆ្នាំមុន យ៉ាងណាក្ដី
ទ្រង់សុំត្រឹមបងត្រឡប់ទៅវិញ សោយរាជ្យបន្ដពីទ្រង់
ទេក្រាបទូល" Lucas

"វាក៏ហួសពេលបាត់ទៅហើយ រាជបល្ល័ង្គ មាសពេជ្រ គ្រឿងអលង្ការ យើងមិនត្រូវការវាតាំងពីដើម!!! " ថាហើយបម្រុងនឹងចេញទៅមុននឹងមានប្រយោគហៅកាត់

"SOEKJIN ADORA ALEXSION!!!! យ៉ាងណាគាត់ក៏ជាបិតាបង្កើតរបស់ទ្រង់ដែរ!! " Lucas ស្រែកថាឲ្យJinដែលបម្រុងដើរចេញទៅឲ្យ
ឈប់ងក់

Jinបែរក្រោយ ញញឹមអត់ជាតិ បោះជំហានយឺតៗ
ដំណើរត្រជាក់ស្រេប ទៅរកអ្នកម្ខាងទៀត

"បិតាបង្កើត?? ហឹស!! គួរឲ្យអស់សំណើច!!" គេសើចដើម.កបន្ដិច " បើមិនបានគ្រួសាររបស់
Jiminដែលសូម្បីលោកតាក៏ថាគេជាកូនឥតខាន់ស្លានោះ ម្លេះពេលនេះយើងប្រហែលជាមិនមានជីវិត
នៅលើលោកនេះផង" និយាយចប់ដើរចេញទៅ "អូ! មួយទៀតឯងគួរទៅវិញដែលទៅគេឃើញមិនល្អទេ "

Prince Charming ( មន្ដស្នេហ៍អ្នកអង្គម្ចាស់ ) || Yoonmin( Slow Update ) Donde viven las historias. Descúbrelo ahora