+ ភូមិគ្រឹះ Taekook
« សួរស្តី!!! លោក Min អ្នកស្រី Min » មេដោះ
« អៅ..មិចថ្ងៃនេះផ្ទះស្ងាត់មេសមេដោះ..ឯណា Tae នឹង JK នោះចុះក្មេងៗទៅណាអស់អ៊ុំ.. » Jimin
« អរ..លោកស្រីអ្នកប្រុសនៅមន្ទីរពេទ្យ..ចំណែកអ្នកប្រុសតូចទៅសាលារៀនហើយ..បន្តិចទើបពួកគាត់ត្រឡប់មកវិញ..» មេដោះ
« តើពួកគេកើតអីមែនទេ..ឬ ក៏ Tae សម្រាលកូនហើយមែនទេអ៊ុំ ...» Yoongi
« ចាស..លោកប្រុសគាត់សម្រាលកូនយប់មិញនឹងឯង..ខ្ញុំថាបន្តិចទៀតនឹងទៅយកអ្នកប្រុសតូចទៅមើលលោកស្រី Tae ព្រោះគេចង់ទៅមើលតាំងពីព្រឹកហើយសំណាងណាស់ដែលបានអ្នកប្រុសតូច Park ji ជួយបញ្ចុះបញ្ជូលកុំអីមិនបានទៅសាលាទេ..» មេដោះ
« បាទ..ចឹងខ្ញុំសុំរំខានមេដោះជួយរៀបចំឥវ៉ាន់របស់ Park ji ឲ្យខ្ញុំផងចាំខ្ញុំអ្នកទៅទទួលពួកគេទៅមន្ទីរពេទ្យ..អរ..នេះរបស់បន្តិចបន្តួចសម្រាប់មេដោះនឹងអ្នកនៅទីនេះ..» Jimin ញញឹមហុចឥវ៉ាន់បន្តិចបន្តួចឲ្យមេដោះរួចមេដោះក៏យកទៅរៀបចំឥវ៉ាន់របស់ Park ji យកមកឲ្យ Jimin វិញបន្ទាប់មកពួកគេក៏គោរពលាមេដោះដើម្បីធ្វើដំណើរទៅសាលាទៅទទួលកូនរបស់ខ្លួន...
+ school
កូនសិស្សក្មេងៗកំពុងរត់លេងនឹងដើរឆ្វេវឆ្វាចពេញសាលារៀនអ្នកខ្លះក៏ត្រូវប៉ាម៉ាក់មកយកត្រឡប់ទៅផ្ទះអ្នកខ្លះទៀតក៏អង្គុយចាំ...
« Park ji ឯណាអាល្អិតនោះមិចថ្ងៃនេះមិនឃើញតាមឯងចឹង..» Soro កៀកករ Park ji
« សួររកខ្ញុំមែនទេ..បងកាម៉ាប់ » Junghyung និយាយចុងប្រយោគសង្កត់សំឡេងខ្លាំងរួចមកអោបដើមដៃ Park ji មិនដឹងរត់ចេញពីណាមកទេ
« ឆើស..ថ្ងៃនេះមិនចង់ប្រដៅក្មេងទេ..យើងទៅហើយ Park ji » Soro ក្រវីដៃលា Park ji ធ្វើឲ្យអ្នកជិតដៃមិនពេញចិត្តយ៉ាងខ្លាំង
« មិចឲ្យគេកៀកករបង..» Junghyung អោបដៃសម្លក់មុខ park ji
« គ្រាន់កៀកករតើ..មិនបានថើបណា..កុំហួងហែងពេក..» Park ji ញញឹមអង្អែលក្បាល Jung ថ្នម ៗ
« ខ្ញុំមិនចូលចិត្តឲ្យអ្នកណាមកស្និតជាមួយបង..សម្បីតែប៉ះខ្លួនបងក៏ខ្ញុំមិនព្រមដែរ..ចាំមើលអាម៉ាប់នឹងដឹងរឿងមួយខ្ញុំហើយ..» Junghyung ក្តាប់ដៃបែរមុខចេញ
YOU ARE READING
🥀កិច្ចសន្យាស្នេហ៍🥀
Romance"ចាប់ផ្ដើមពីការស្រលាញ់គេតែម្ខាងហើយត្រូវជាមិត្តភក្តិជិត ស្និតរបស់ខ្លួនទៀត ទាំងដឹងរួចហើយថាគេមានម្ចាស់😪 ការស្រលាញ់គ្នារហូតមកបានក្លែយទៅជាការស្អប់ខ្ពើម និងភ្លេចអស់រាល់ពាក្យសន្យាចំពោះគ្នាហើយមិត្តភាពក៏បែកបាក់ ទៀត🙂💔" @Taekook✨