Episode 36

4.2K 208 8
                                    

ព្រឹកថ្ងៃថ្មីជាថ្ងៃចុងសប្តាហ៍បានមកដល់ហើយក៏ជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ Yoongi នឹង Jimin ដែរភ្ញៀវចាស់ទុំទាំងសងខាងបានចូលរួមយ៉ាងច្រើនកោះករក្នុងនោះក៏មានវត្តមាន Tae នឹង JK ផងដែរ...

« សូមចូលរួមអបអរសាទរផងលោក Min Yoongi » Tae ញញឹមទៅកាន់ Yoongi

« បាទអរគុណច្រើន..!!ពោះឯងកាន់តែធំទៅហើយប៉ុន្មានខែហើយ » Yoongi សួរព្រមទាំងលើកដៃស្ទាបពោះ Tae តិចៗ

« 4 ខែ 5 ថ្ងៃហើយ..ចប់មង្គលការពួកបងប្រហែលដល់វេនខ្ញុំហើយ » JK

« សូមអោយសំណាងល្អ » Yoongi ជូនពរពួកគេទាំងញញឹមលាយនឹងភាពច្រណែនតិចតួចដែល Jk លឺហើយសើចបន្តិចក៏រួចគ្រាកស្មាប្រពន្ធចូលទៅអង្គុយនៅក្នុងកម្មពិធី

« អា...Yoongi នៅទីនេះទេអី..តោះ!!កម្មវិធីចាប់ផ្តើមហើយកូន » Mrs. Min ដើរមកហៅកូនទៅខាងមុខកម្មវិធី...

« បាទម៉ាក់ » Yoongi ក៏ដើរចូលក្នុងពិធី..រួចឈរខាងឆ្វេងដៃអាចារ្យដើម្បីរង់ចាំទទួលកូនក្រមុំរបស់ខ្លួន..មួយសន្ទុះក្រោយមក.. Mrr.Park ក៏បណ្តើរ Jimin ចូលវិហារដែលមាន  Yoongi ឈរចាំនៅទីនោះធ្វើឲ្យភ្ញៀវសរសើរមិនដាច់ពីមាត់ពីសម្រស់ស្រស់ស្អាតរបស់ Jimin នឹងសំឡេងទះដៃអបអរសាទរគូស្វាមីភរិយាថ្មី...ចំណែក Yoongi គេកំពុងតែភ្លឹកនឹងសម្រស់អនាគតប្រពន្ធរបស់គេដូចគ្នា

« Yoongi.. Yoongi.. កូន..Min Yoongi »  Mrr.Park ស្រែកបន្តិចធ្វើឲ្យ Yoongi ភ្ញាក់ពីភ្លឹក..

« បា..បាទលោកប៉ា..» Yoongi រាងភ្ញាក់បន្តិចភ័យផងអរផង

« មកទទួល..Jimin មក Yoongi » Mrr. Park សើចហួសចិត្តធ្វើដូចមិនដែលឃើញជីមីនភ្លឹកមើលនោះភ្លឹក

« បាទ » Yoongi ញញឹមហើយកាន់ដៃ Jimin ទៅឈរជិតអាចារ្យទាំងពីរនាក់

« តើលោក Min Yoongi ព្រមទទួលលោក Park Jimin ជាភរិយាទេ » លោកអាចារ្យ

« បាទ..ព្រម » Yoongi ឆ្លើយទាំងញញឹមសម្លឹងមើលមុខអ្នកម្ខាងទៀតដែលមានទឹកមុខរាបស្មើ..

« ចុះលោក Park Jimin ព្រមទទួលលោក Min Yoongi ជាស្វាមីទេ » លោកអាចារ្យ

«......» Jimin មិនឆ្លើយតែងក់ក្បាលជំនួស

« សុំព្រះប្រទានពរឲ្យគូរស្វាមីភរិយាមួយគូរនេះរស់នៅដោយមានសេចក្តីសុខ..ចប់កម្មវិធី » លោកអាចារ្យ

🥀កិច្ចសន្យាស្នេហ៍🥀Where stories live. Discover now