+ 4ឆ្នាំកន្លងផុតទៅពេលវេលានៃសុភមង្គលនឹងក្តីសុខបានចាប់ផ្តើមជាមួយភាពរីករាយរបស់គូរស្នេហ៍ទាំង២គូរដែលឆ្លងកាត់រាល់ឧបសគ្គតូចធំដើម្បីមកជួបគ្នាទោះបីស្នេហាពួកគេខុសធម្មជាតិក្តីតែជីវិតរបស់ពួកគេរស់នៅយ៉ាងមានក្តីសុខជាមួយកូនតូចៗរបស់ពួកគេ...រយៈពេល៤ឆ្នាំកន្លងផុតទៅកូនរបស់ Tae Junghyung ក៏មានអាយុ៣ឆ្នាំគេមានថ្ពាល់ប៉ោងៗមុខមាត់សររលោងគឺមិនខុសពី JK នៅពីក្មេងនោះទេ...ចរិតរបស់គេកាត់ទៅ JK សឹងតែ១០០%ហើយទាំងក្បួនក្បាលខូច ក្បាច់ញ៉ែស្រីរបស់គេក៏ JK បង្រៀនមិនឲ្យសល់ពេលខ្លះ Tae ចង់តែចាប់ច្របាច់ករពីរនាក់ឪកូននេះណាស់និយាយពីក្បាលខូចលេខមួយ Tae បានតែសង្ឃឹមថាកូនភ្លោះគេនៅក្នុងពោះនេះមិនកាត់ចរិតតាមចុះ...
ក្រឡែកមកមើលប្តីប្រពន្ធមួយគូរដែលត្រូវកូនប្រុសរំអុកនាំទៅដើរលេងនៅខាងក្រៅគ្មានអ្នកណាក្រៅពី Yoonmin ទេដោយសារតែ Jimin មិនអាចបង្កើតកូនបានហើយគេចង់បានកូនទៀតនោះទើប Yoongi សម្រេចយកក្មេងពីមណ្ឌលមកចិញ្ចឹមតើជានិស្ស័យឬព្រេងវាសនាគេទាំងពីរទៅគឺក្មេងនោះមុខមាត់ស្រដៀង Yoongi ស្ទើរតែ១០០%រហូតធ្វើឲ្យ Jimin អត់សង្ស័យប្តីខ្លួនមិនបានតែដោយសារតែគេដឹងចរិតប្តីខ្លួនច្បាស់ទើបមិនដេញដោលទៀត...កូនរបស់ Yoongiមានឈ្មោះថា Min Park ji អាយុ៤ឆ្នាំ ជាក្មេងឆ្លាតមិនក្បាលរឹងដូចកូន JK ទេសម្រស់កូន Yoongi សរស្រស់ស្អាតតាំងពីក្មេងជាហេតុធ្វើឲ្យក្មេងខ្លះហួងហែងទារឲ្យប៉ាគេនាំទៅលេងរហូត....
« ប៉ាៗ នាំអូនទៅលេងបង Park ji ណាប៉ាៗ » Junghyung រត់ចេញពីតុរត់មករកប៉ារបស់គេដែលកំពុងពាក់វែនតាអានកាសែតតែកុំមើលសម្រស់អាចធ្វើឲ្យស្រីៗបាក់បានកុំជោរ
« អីយ៉ា..ប៉ាៗទើបនាំទៅម្សិលមិញហើយតើកូនចង់ទៅធ្វើអីទៀតមិនគិតនៅផ្ទះខ្លះទេ hyungie » Tae ដើរចេញតុបាយទាំងទប់ពោះប៉ោងដែលរៀបនឹងគ្រប់ខែនោះមកនិយាយមួយកូនដែលកំពុងអង្គុយអង្វរអោបករប៉ាគេ
« ថ្ងៃនេះថ្ងៃអាទិត្យបងប្រុស Park ji កូនមិនរៀនទេចឹងចាំប៉ានាំទៅតែត្រូវមានរបស់ដោះដូរ..ថើបប៉ា ៥ ខ្សឺតប៉ានាំទៅ » JK អោបចង្កេះកូនប្រុសរួចផ្អៀងថ្ពាល់ឲ្យកូនប្រុសខ្លួនថើប
YOU ARE READING
🥀កិច្ចសន្យាស្នេហ៍🥀
عاطفية"ចាប់ផ្ដើមពីការស្រលាញ់គេតែម្ខាងហើយត្រូវជាមិត្តភក្តិជិត ស្និតរបស់ខ្លួនទៀត ទាំងដឹងរួចហើយថាគេមានម្ចាស់😪 ការស្រលាញ់គ្នារហូតមកបានក្លែយទៅជាការស្អប់ខ្ពើម និងភ្លេចអស់រាល់ពាក្យសន្យាចំពោះគ្នាហើយមិត្តភាពក៏បែកបាក់ ទៀត🙂💔" @Taekook✨