ព្រោះតែពាក្យថា "មានគុណ" ទាញឱ្យស្រីតូចម្នាក់ ធ្លាក់ក្នុងនរកអាពាហ៍ពិពាហ៍។ អាពាហ៍ពិពាហ៍ ដែលមានក្ដីសុខសម្រាប់ស្រីគ្រប់គ្នា តែជាភាពទុក្ខសោកវេទនារបស់នាង។ ការរៀបការជាមនុស្សខ្លួនស្រលាញ់គិតថាមានក្ដីសុខ ប៉ុន្តែអត់ទេ អ្វីដែលនាងទទួលបាន មានត្រឹមតែស្អប់ មើលងាយ ជាន់ឈ្លីពីគេ។ ព្រោះអ្វី? ព្រោះគេមិនបានស្រលាញ់នាងនោះអី។ "ប...បងខាល៍" ស្រីតូចហៅគេដោយសំឡេងថ្នមបំផុត ជាសម្ដីដែលផ្អែមល្ហែមសម្រាប់គូស្វាមីភរិយា តែទោះជានាងប្រឹងទន់ភ្លន់ដាក់គេយ៉ាងណា អ្វីដែលនាងទទួលបានមានតែភាពសោះកក្រោះប៉ុណ្ណោះ។ "ស្អី?" ខាល៍ តបទាំងកាកមកវិញ បញ្ជាក់ថាគេស្អប់នាងដល់កម្រិតណា។ ឮសម្ដីតបរបស់គេ នាងក្រមុំសឹងតែក្អួតឈាមចេញមកទៅហើយ តែក៏ត្រូវខាំមាត់សង្កត់ចិត្ត ព្រោះតួនាទីជាប្រពន្ធ។ "បងខាល៍ ព...ពួកយើងយកកូនទៅ អ..អ្នកម៉ាក់ចង់បានចៅ" នាងដឹងថាក្រោយពីនិយាយពាក្យនេះ