12

349 40 0
                                    

ក្រោយពីសម្អាតខ្លួនម្ដងម្នាក់រួចរាល់ពួកគេក៏បានចូលដេកដោយដាក់ក្នេីយអោបខ័ណ្ឌកណ្ដាលដោយ Jimin គម្រាប​ បេីមកអោបម្ដងទៀតអោយដេកលេីឥដ្ឋមិនខាន់​ (កាមីនកាចតិចហេីមិនស្លូតសឺកមឺកទេ)
——-
Jungkook POV

ខ្ញុំលេីកដៃញីភ្នែកតិចមុននឹងបេីកភ្នែកឡេីង​ ហេីយឆ្ងល់ស្អីមកសង្ងត់ទ្រូងខ្ញុំនឹងដូចមាស្អីចាក់មុខខ្ញុំនឹងមានក្លិនក្រអូបពេលខ្ញុំអោនទៅ​ គឺជាសក់របស់ Jimin ព្រោះគេកំពុងតែដេកកេីទ្រូងខ្ញុំ​ នឹងដៃអោបចង្កេះខ្ញុំជាប់ស្និតជាមួយនឹងជេីងកងដាក់លេីជេីងខ្ញុំជាប់​ ខ្ញុំក៏អោនទៅមេីលមុខរបស់គេពិតនឹងសាច់អាវខ្ញុំមុខគេប៉ោងដូចញ៊ាំម៉ូឈី​ នឹងមានពណ៍ក្រហមព្រឿងៗដូចគេផាត់មុខអោយជម្ពូរ​ ខ្ញុំមិនដែលចាប់អារម្មណ៍សោះថាថ្ពាល់ធម្មជាតិរបស់គេមានពណ៍គួរអោយស្រឡាញ់យ៉ាង​ មុខរបស់គេម៉ត់សរលោងគ្មានស្នាម​ ស្អាតខ្លាំងណាស់​ ស្អាតជាងស្រីមួយចំនួនដែលខ្ញុំធ្លាប់ជួបកន្លងមក​ និយាយទៅពួកនាងប្រៀបមិនបាននឹងប្រពន្ធរបស់ខ្ញុំសូម្បីតែមួយចំណិត​  ខ្ញុំក៏ឈោងដៃយកទូរស័ព្ទដែលលេីតុជិតក្បាលដំណេកយកថតរូបខ្ញុំនឹង Jimin ខ្ញុំពេលខ្លះចង់ក្លាយជាមនុស្សរោគ​ចិត្តដោយសារ Jimin ព្រោះតែខ្ញុំចង់ឃេីញថាដងខ្លួន​របស់គេសាច់បស់គេស្អាតប៉ុណ្ណាស្អាតដូចមុខនឹងសាច់ទ្រូងគេរឺអត់​ តែខ្ញុំក៏ត្រូវតាំងចិត្ត​ ខ្ញុំមិននឹកស្មានថាគេធ្វេីអោយខ្ញុំចង់ក្លាយជា gay លឿនបែបនេះសោះ​ សូម្បីមកដល់វិនាទីនេះក៏ខ្ញុំនៅតែមិនចង់ជឿលេីខ្លួនឯងដែល​ ទាំងដែលខ្ញុំប្រកែកងាប់រស់ថាខ្ញុំមិនមែនជា gay តែ Jimin គេនៅតែប្រកែក​មិនព្រម​ មិនធ្វេីជា gay ទេីបខ្ញុំមិនអាចបង្ខំគបានទេ​ គឺខ្ញុំស្របតាមគេដោយសន្សឹម​ ខ្ញុំមិនចង់បង្ខំអោយគេ​ មិនចង់អោយគេមានអារម្មណ៍ភ័យពេលដែលនៅជិតខ្ញុំ​ ខ្ញុំកំពុងតែគិតៗស្រាប់តែ Jimin បម្រាស់ខ្លួនតិច​ៗ​ ខ្ញុំបិទភ្នែកធ្វេីជាដេកលក់យ៉ាងលឿនចាំមេីលគេនឹងធ្វេីយ៉ាងម៉េចពេលដែលឃេីញខ្លួនឯងអោបខ្ញុំដោយខ្លួនឯង "ហឹមម...." Jimin ប្រហែលកំពុងហារមាត់ស្ងាប់ហេីយ​ "អុសស....នេះ...ស្អី....​ នេះខ្ញុំដេក Jungkook រឺ" Jimin និយាយឡេីងទាំងមិនទាន់លែងពីការអោប​ ខ្ញុំក៏ធ្វេីជាស្ងាបឡេីង​ Jimin ក៏ប្រញាប់ប្រលែងនឹងងាក់បែបខ្នងទៅម្ខាងយ៉ាងលឿនពេលខ្ញុំធ្វេីជាបេីកភ្នែកឡេីងតិចនឹងធ្វេីជារអ៊ូឡេីង "អ៊ួយ...ហេតុចុករោយពេញទាំងខ្លួ​នដូចត្រូវគេដេកអោបពេញមួយយប់ចឹងណ៎" ខ្ញុំធ្វេីជារអ៊ូនឹងធ្វេីស្ងាប់តិច​ តែ Jimin នៅសង្ងំស្ងៀមធ្វេីដូចជានៅដេកលក់មិនបានដឹងអី​ ចំមែនក្មេងនេះចង់ចាប់វៃអោយបែកគូទទាំងព្រឹកទេនេះ​ "អេ...អ្នកណាយកក្នេីយអោបទៅណាបាត់ហេីយ" ខ្ញុំធ្វេីជានិយាយឡេីង​ នឹងក្រោកអង្គុយធ្វេីជាញីភ្នែកតិចៗ​ ក្មេងនេះពូកែសម្ដែងមែនចាំមេីលថ្ងៃក្រោយមិនអោយរួចខ្លួនទៀតទេ
Jungkook end POV
"ហឹម..." Jimin ក្រោយធ្វេីជាសង្ងំដេកមិនដឹងអីមកក៏ធ្វេីជាក្រហឹមក្នងបំពង់កឡេីងនឹងធ្វេីជាបម្រាស់ខ្លួនតិចៗ​ ដែល Jungkook កំពុងតែអង្គុយសេីចហួសចិត្តនឹង Jimin
"ឆ្កួត​ទេដឹង​ ក្រោកឡេីងមកអង្គុយសេីចតែឯងបែបនេះ" Jimin បេីភ្នែកងាកខ្លួនឃេីញ Jungkook សេីយក៏ធ្វេីនិយាយឡេីង

"សប្បាយ​ចិត្ត​ព្រោះយប់មិញយល់សុបិន្តថាបានប្រពន្ធដេកអោប​ មិនងាយឯណាបានប្រពន្ធអោបទេ" Jungkook និយាយឡេីងទាំងញញឹមញញែមដាក់ Jimin Jimin កាលដែលបានលឺមុខក៏ក្ដៅភាយៗ​ ព្រោះតែអៀនពេលដែលនឹកឃេីញរូបដែលខ្លួនដេកអោបកកេីយលេីទ្រូងគពីពេលណាក៏មិនដឹង

"អេ....ម៉េចក៏សុខមុខ Jimin កាន់តែក្រហមឡេីងចឹងមានឈឺទេនឹង​ មេីល.." Jungkook និយាយធ្វេីជាសួរទាំងដឹងថា Jimin អៀនហេីយ តែអាដៃនឹងរហ័សជាងមាត់ទៀតទៅស្ទាប់នឹងកររបស់ Jimin ឆ្លៀតអង្អែលករ Jimin នឹងច្របាច់តិចដូចធ្វេីសសៃទៀត

"អឺស...." Jimin បិទភ្នែកបញ្ចេញសំលេងទាំងមិនដឹងខ្លួនពេលដែល Jungkook ច្របាច់ធ្វេីសសៃនៅបរិវេនក

"ចំណុចរស៊េីប​ នៅករឺ?" Jungkook សួរឡេីងទាំងមិនដកដៃ

"អឺ.....អុស....ដកដៃចេញ​ ខ្ញុំកាច់បាក់ដៃឥឡូវនឹង" Jimin បេីកភ្នែកឡេីងភ្លាមគ្រាន់តែលឺសំនួរបស់ Jungkook នឹងលេីដៃទៅទាញដៃ Jungkook ចេញពី-ក​ យ៉ាងលឿន​ ភ្នែកសម្លក់ Jungkook សឹងជ្រុះទាំងក្នុងចិត្តខ្មាស់ Jungkook ស្ទេីរតែស្លាប់ហេីយពេលនេះ

"មិនអី​ ចាំថ្ងៃក្រោយប្ដីជួយម៉ាស្សាអោយ​ ឥលូវទៅសម្អាតខ្លួនទៅនឹងបានទៅ​ញ៊ាំអាហារពេលព្រឹក" Jungkook និយាយឡេីង​ ហេីយក៏ងេីកក្រោកឈរពន់ពែនខ្លួន​ នឹងដេីរញញឹមចេញទៅបេីកទ្វារស្រូបខ្យល់អាកាសពេលព្រឹក

"ហេីយម៉េចក៏ខ្ញុំឡប់ឡែងយ៉ាងនេះ" Jimin រអ៊ូតិច​ នឹងក្រោកចុះពីគ្រែចុះទៅទាញកន្សែងនឹងបេីកទឹកទឹកដាក់អាងទឹកលាយសាប៊ូធ្វេីមានពពុះ​ ហេីយក៏ចាត់ការខោអាវលេីខ្លួននឹងចាប់ផ្ដេីមសម្អាតខ្លួនរួចក៏ទៅរកខោអាវស្លៀកពាក់​ បានបន្តិចក៏ទៅប្រាប់អោយ Jungkook មកសម្អាតខ្លួនម្ដង Jimin អង្គុយមេីលទឹកសមុទ្យនឹងស្រូបខ្យល់អាកាសចាំ Jungkook រួចរាល់ទេីបទៅរកស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នា ទាំងមិនបាននិយាយអីច្រេីនតែក្នុងចិត្តម្នាក់កំពុងតែគិតពីរឿងខ្លះដែលទាក់ទងនឹងជីវិតរបស់ពួកគេបន្តទៅមុខទៀត

To be continued
~•PY~•

ខ្ញុំស្អប់លោក JeonWhere stories live. Discover now