ក្រោយពីចំនាយពេលរៀបចំខ្លួនរួចរាល់មកពួកគេទាំងពីរក៏បានចេញដំណេីរទៅកាន់កន្លែងប្រារព្វពិធីរៀបការរបស់ពួកគេទាំងពីរដោយជិះឡានជាមួយគ្នាដែល Jungkook ជាអ្នកបេីកដែលក្នុងល្បឿនលឿនដូចហោះតែអ្នកជិះជាមួយមេីលទឹកមុខដូចមិនបានខ្លាចញញេីតអីសោះ តែដោយសារអត់មិនបាន Jimin ក៏និយាយឡេីងដែលក្នុងឡានស្ងាត់មកជាយូរគ្មានអ្នកណានិយាយអីនោះ
"Jungkook ខ្ញុំគិតថាលោកមិនចង់រៀបការជាមួយនឹងខ្ញុំទេត្រូវហេស? " Jimin និយាយឡេីងធ្វេីអោយអ្នកដែលផ្ជង់អារម្មណ៍បេីកបរមុននេះត្រូវជ្រួញចិញ្ចេីមឆ្ងល់ហេីយងាកទៅមេីលមុខរបស់ Jimin បន្តិចហេីយក៏ងាកទៅមេីលផ្លូវវិញហេីយបានតប
"ត្រូវខ្ញុំមិនចង់រៀបការជាមួយលោកទេបេីអាចគេចបាន" Jungkook និយាយដោយភ្នែកមេីលទៅផ្លូវដែលឡានស្ថិតនៅល្បឿនលឿនដូចហោះដដែល
"ខ្ញុំក៏គិតថាលោកមិនចង់រៀបការជាមួយខ្ញុំដែល តែលោកមេីលការបេីកបររបស់លោកពេលនេះចុះ វាមិនដូចមាត់លោកនិយាយទេ" Jimin និយាយឡេីងព្រោះតែ Jungkook បេីកលឿនហួសល្បឿនដូចខ្លាចពិធីរៀបការត្រូវបញ្ឈប់ចឹង
"អ៊ួយ fucker អាចង្រៃយ៎ ហ៊េីយលោកឯងចំជាឆ្កួតមែនទែនហេីយ ខ្ញុំពិតជាមិនដឹងថាគួរតែជេលោកយ៉ាងម៉េចអោយសមទេនេះ" Jimin ស្ដីលាយជេបន្ទោស Jungkook ពេលដែលការហ្វេក្ដៅនៅកាន់នឹងដៃដែលនៅក្នុងកែវក្រដាសត្រូវក្រឡកក្រពប់ស្រោចមកលេីទ្រូងរបស់ Jimin Jimin ក៏បោះកែងក្រដាសដែលមិនសល់កាហ្វេសូម្បីមួយតំណក់បោះចោលហេីយប្រញាប់លេីដៃទៅទាញក្រវ៉ាត់ករចេញនឹងប្រលេះឡេងអាវចេញបញ្ចេញសាច់ទ្រូងដ៏សរខ្ជីដែលពេលនេះប្រែទៅជាក្រហមងាំងឈឺព្រោះត្រូវការហ្វេក្ដៅដោយសារតែការជាន់ហ្រ្វាំងបន្ថយល្បឿនទន់ហន់របស់ Jungkook
"ណែខ្ញុំមិនបានធ្វេីស្អីទេខ្ញុំធ្វេីតាមលោកហេីយតេីកុំមកថាអោយខ្ញុំ វាបែកអារម្មណ៍ខ្ញុំកុំនិយាយច្រេីនពេក" Jungkook និយាយទាំងមេីលទៅផ្លូវមិនបានចាប់អារម្មណ៍នឹងអ្នកជិតខ្លួននោះទេ
Jimin គេក៏មិនដឹងនិយាយថាម៉េចបន្តក៏មិនបានតបតអីច្រេីនទៀតដោយគ្រាន់តែអង្គុយចំហរអាវនឹងប្រលេះឡេងដោះចោលអស់ព្រោះតែភាពឈឺនឹងក្រហាយក៏អោនភ្លុំនឹងដៃបកចុះឡេីងដេីម្បីជួយកាត់បន្ថយការក្រហាយបានតិចតួច បានបន្តិចដោយស្ងាត់មិនបានលឺ Jimin និយាយអ្វី Jungkook ក៏ងាកទៅមេីលក៏ភ្ញាក់នឹងស្បែកដែលកំពុងក្រហមងាំងមិនដឹងថាត្រូវនឹងអីក៏ស្រាប់តែបេីកភ្នែកធំភ្ញាក់ផ្អេីលសួរទៅ Jimin ទាំងលាយភាពព្រួយបារម្ភទាំងមិនដឹងខ្លួន
KAMU SEDANG MEMBACA
ខ្ញុំស្អប់លោក Jeon
Fiksi Umumស្នេហាដែលកេីតឡេីងពីការផ្សំផ្គុំពីចាស់ទុំសងដែលដែលចចាប់ផ្ដេីមពីមិនស្គាល់ តែមកស្គាល់ដោយម៉ាក់ប៉ានឹងរៀបកការជាមួយគ្នាទាំងចិត្តស្អប់គ្នាទៅវិញទៅមក តេីស្នេហារបស់ពួកគេទាំងនឹងទៅជាយ៉ាងណា Jungkook top Jimin btt Jikook Start 19.11.2020