Jungkook គ្រាន់តែចេញពីជណ្ដេីរយន្តប្រអប់រួចក៏ ដេីរសំដៅទៅបន្ទប់ខ្លួនដោយធុញធប់ទឹកមុខមេីលមិនយល់
"ហេតុអីបន្ទប់ងងឹតម៉េស" Jungkook និយាយហេីយក៏បេីភ្លេីង
"គេនៅឯណា នៅក្នុងបន្ទប់គេទេដឹង" Jungkook និយាយហេីយក៏ដេីរទៅរុញទ្វារបន្ទប់ Jimin ដែរមិនជាប់សោរនោះ
"បន្ទប់ងងឹតម្ល៉េះ អេ គេមិននៅទេ ចុះគេនៅឯណា" Jungkook លេីកដៃអេះក្បាលដោយឆ្ងល់ បានបន្តិចក៏ទាញទូរស័ព្ទពីក្នុងហោប៉ាវហៅទៅ Jin HyungOn phone
"Hello Jk នេះឯងនៅឯណាពេលណាមកយកប្ដីរបស់ឯងហាស់ នេះជាយប់ផ្សុំដំណេករបស់ពួកឯង ម៉េចបានឯងបណ្ដោយអោយគេនៅម្នាក់ឯងហាស់" Jin គ្រាន់តែលេីកភ្លាមសួរនាំយកភ្លាមមិនអោយគេបានសួរនាំអី"Hyung ដកដង្ហេីមផង ខ្ញុំ call ទៅចង់សួរ Hyung ថា គេនៅជាមួយ Hyung រឺអត់ ខ្ញុំនឹងទៅយកគេ" Jungkook សួរភ្លាមមិនចង់ឆ្លេីយច្រេីនជាមួយ Jin
" ប្ដីរបស់ឯងគេកំពុងតែនៅបន្ទប់បងគេក្ដៅខ្លួនខ្លាំងណាស់ប្រហែលមកពីត្រាំទឹកភ្លៀងយូរពេកមេីលទៅ" Jin ប្រាប់
"ចឹងបានហេីយ ខ្ញុំទៅយកគេឥឡូវនេះ" Jungkook គ្រាន់តែលឺថា Jimin ក្ដៅខ្លួនដោយត្រាំទឹភ្លៀងក៏រាងដឹងកំហុសរបស់ខ្លួនតិចតួច ហេីយក៏បោះទូរស័ពទៅលេីសាឡុងនឹងរត់ទៅបន្ទប់របស់ Jin យ៉ាងលឿនដែរជាន់ជានឹងគេដែរ
មកដល់មុខបន្ទប់ Jin Jk ក៏ប្រញាប់គោះទ្វារបន្ទប់ដោយមិននៅឈរគិតសូញសាញច្រេីន បានបន្តិចទ្វារបន្ទប់ក៏បេីកឡេីងដោយដៃ Jin
"គេនៅឯណា Hyung គេយ៉ាងម៉េចហេីយ" Jungkook សួរយកៗ
"គេនៅដេកក្នុងបន្ទប់ទទួលភ្ញៀវគេមិនព្រមអោយពួកបងជូតខ្លួនអោយគេទេ គេនៅដេកទាំងអាវទទឹកនោះ ឯងឆាប់ទៅមេីលគេទៅ" Jin ប្រាប់ព្រោះតែ Jimin បានដឹងខ្លួនពេលដែលពួកគេរកជូតខ្លួននឹងប្ដូរសំលៀកបំពាក់អោយគេ
Jungkook មិននៅយូរក៏ប្រញាប់រត់ទៅរកកន្លែងដែរ Jimin កំពុងតែនៅដេករួញខ្លួនទាំងខោអាវសេីម
"Park Jimin ឯងជាកូនក្មេងមែនទេបានជាមិនព្រមប្ដូរខោអាវសេីមចេញបែបនេះ" Jungkook ចូលមកដល់ប៉ះដឹងដូច Jin ប្រាប់ក៏និយាយសួរឡេីងទាំងហួសចិត្ត
YOU ARE READING
ខ្ញុំស្អប់លោក Jeon
General Fictionស្នេហាដែលកេីតឡេីងពីការផ្សំផ្គុំពីចាស់ទុំសងដែលដែលចចាប់ផ្ដេីមពីមិនស្គាល់ តែមកស្គាល់ដោយម៉ាក់ប៉ានឹងរៀបកការជាមួយគ្នាទាំងចិត្តស្អប់គ្នាទៅវិញទៅមក តេីស្នេហារបស់ពួកគេទាំងនឹងទៅជាយ៉ាងណា Jungkook top Jimin btt Jikook Start 19.11.2020