13

373 40 0
                                    

បន្ទាប់ទទួលទានអាហារពេលព្រឹករួចរាល់ក៏មានខាង Rsort ដែលរៀបចំសម្រាប់ជូនពួកគេដេីរលេងចំការផ្កាឡាវេនដឺ​ បានបន្តិចក៏បុគ្គលិកខាងសណ្ឋាគារមកប្រាប់ដល់គេនឹងនាំពួកគេទៅរកឡានខ្មៅទំនេីប​ មួយដែលចត់ចាំពួកគេទាំងពីរ​ បេីយេីងមេីលទៅពួកគេសមគូរស្នេហ៍មកក្រេបទឹកឃ្មុំទេ​ ចម្លេីយគឺទេ​ ពួកគេដេីរសំដៅឡានផ្លូវតែមួយមែនតែដេីរឃ្លាតពីគ្នាចង់មួយម៉ែត​ នឹងទាំងទឹកមុខដូចគេបង្ខំយកទៅបាញ់ចោលជាពិសេសគឺ Jimin តែម្ដងដំណេីរដេីរដូចអូសគូទមិនរួច

"ដេីរអោយលឿនមកសឺកៗនៅនឹងហេីយ" Jungkook ដោយអត់មិនបានក៏និយាយឡេីងគ្រាន់តែដេីរលេងជាមួយគេនឹងធ្វេីដូចជាពិបាកដាច់ស្លាប់ចឹង

"ក៏ចូលឡានមុនទៅនៅឈរដល់ណាទៀត" Jimin ដេីរមកដល់មកដល់ឡានក្រោយ Jungkook ក៏និយាយឡេីង

"គ្រាន់តែគេនាំទៅដេីរលេងសោះ​ ធ្វេីដូចគេចាប់យកទៅសម្លាប់​ រៀនញញឹមខ្លះទៅ​ធ្វេីមុខចឹងទៅអាក្រក់មេីលណាស់ដូចទាធ្លាក់ទឹក" Jungkook និយាយឡេីងញញឹមតិចបំណងចង់ញ៉ោះ Jimin

"បេីខ្ញុំជាទាធ្លាក់ទឹក​ លោកជាទន្សាយសាច់ដុំ" Jimin ថាអោយវិញទាំងសម្លក់ទៅ Jungkook ថ្មែរ

"អត់ទោសលោកប្រុសទាំងពីរ​ ខ្ញុំចាំទៅនិយាយគ្នាក្នុងឡានតទៅពេលនេះពួកយេីងយឺតពេលហេីយ" អ្នកបេីកឡាននិយាយកាត់ពួកគេពេលដែលឈរចាំបិទទ្វារអោយពួកតែពួកគេនៅប្រកែកគ្នាមិនព្រមចូលសោះ

Jikook មិននិយាយអីបន្តក៏ចូលឡានទៅ​ បានបន្តិចឡាន​ក៏បរចេញទៅ​ ដោយពីរនាក់នោះមិនបាននិយាយអ្វីទេ​ តែក៏រវល់លង់នឹងទេសភាពតាមផ្លូវគឺស្អាតនឹងស្រស់ផងដែលពេលដែលបេីកកញ្ចក់បន្តិចនាំខ្យល់បកប៉ះស្បែកពួកគេ

"ស្អាតណាស់" Jimin ពោលឡេីងទាំងញញឹមលិបភ្នែកទាំងភ្លេចខ្លួន​ ដែលធ្វេីអោយ Jungkook ដែលអង្គុយជិតឃេីញហេីយក៏នឹងពោលឡេីងតាមក្រោយតិចៗ

"មែនហេីយ​ ពិតជាស្រស់ស្អាត​ នឹងទាក់ទាញអារម្មណ៍ណាស់" Jungkook និយាយឡេីងតិចតែក៏លឺដល់ Jimin ក៏ងាកមេីលទៅ Jungkook ដោយឆ្ងល់ទេសភាពទាក់ទាញរឺកំប្លែងទេដឹង

"ស្អីលោក​ ទេសភាពទាក់ទាញយ៉ាងម៉េច" Jimin សួរឡេីងដោយមិនសូវយល់ពីន័យ

ខ្ញុំស្អប់លោក JeonWhere stories live. Discover now