ចំនាយពេលមិនយូរប៉ុន្មាន ពេលនេះពួកគេក៏បានមកដល់ចំការផ្ការឡាវេនដឺហេីយ ឡានក៏ឈប់នៅចំណត មិនអោយពួកគេចាំយូរអ្នកបេីកឡានក៏ចុះមកបេីកទ្វារឡានអោយពួកគេទាំងពីរនាក់ ហេីយក៏បុគ្គលិកចេញមកស្វាគមន៍ពួកគេ ហេីយដេីរនាំផ្លូវពួកគេដេីរទៅក្រោកសេះ ដែរជាសេះសម្រាប់ភ្ញៀវជិះកំសាន្តដេីរមេីលក្នុងចំការផ្ដារ ព្រោះទីធ្លារធំខ្លាំងណាស់
"Jimin ចេះជិះសេះទេ" Jungkook សួរដោយបារម្ភ
"ខ្ញុំ.....មិនធ្លាប់ជិះពីមុនមកទេយ៉ាងម៉េច" Jimin សួរឡេីងបកទៅវិញ
"បេីមិនធ្លាប់ជិះចឹងជិះជាមួយខ្ញុំមក" Jungkook និយាយឡេីងរបៀបបញ្ជារ
"ជិះសេះតែមួយ.....ជិះយ៉ាងម៉េចមិនមែនជិះឡានឯណា មាឌលោកដូចដំរីលោកចង់ធ្វេីបាបសេះគេរឺ" Jimin សួរទាំងហួសចិត្ត
"ហ៊េីយ....មិនចេះ sweet មែន មិនដែលឃេីញគូរស្នេហ៍ជិះសេះតែមួយទេក្នុងក៏គេធ្លាបលេងអោយមេីលដែរ" Jungkook និយាយទាំងក្រវីហួសចិត្តជិត
"ខ្ញុំចង់ជិះម្នាក់ឯង បេីលោកចង់ sweet ទៅ sweet ជាមួយស្រីរបស់លោកទៅ" Jimin តបទៅវិញទាំងមានអារម្មណ៍ខឹងខ្លះអីខ្លះពេលនឹកឃេីញដល់ថ្ងៃរៀបការត្រូវគេទុកចោល
"ក៏បានតែត្រូវប្រយ័ត្នលឺទេ ប្រយ័ត្នធ្លាក់បេីមានអារម្មណ៍មិនស្រួលយ៉ាងត្រូវហៅខ្ញុំលឺទេ" Jungkook ចុងក្រោយក៏ព្រមតែក៏នៅដាក់សំណេីរបែបបញ្ជារអោយ Jimin
"ខ្ញុំដឹងហេីយ" Jimin តបអោយតែរួចៗពីមាត់
បន្តិចក្រោយមកបុគ្គិលក៏ណែនាំពួកគេនឹងប្រាប់ឈ្មោះសេះដែលពួកគេជ្រេីសរេីស ក្រោយពីរួចរាល់អស់ពួកគេបរសេះចេញទៅតិចៗ ដែរ Jungkook តែងតែតាមមេីល Jimin ជាប់ភ្នែករហូរនឹងមានអារម្មណ៍ថាភ័យជាប់រហូតខ្លាចថាត្រូវធ្លាក់រឺក៏មានគ្រោះថ្នាក់អី
"Jimin តោងអោយជាប់ដៃទាំងពីរ ម៉េចក៏កាន់តែដៃមួយចឹងប្រយ័ត្នធ្លាក់" Jungkook ប្រាប់ដោយពាក់មុខបារម្ភតែក៏នៅតែបន្ទោសស្ដីថាអោយ"លោកនេះគួរអោយធុញមែនរអ៊ូដូចប៉ាម៉ាក់ខ្ញុំចឹង" Jimin ថាបកទៅវិញរកតែស្ងប់ស្ងាត់អីបន្តិចមិនបានសោះ
YOU ARE READING
ខ្ញុំស្អប់លោក Jeon
General Fictionស្នេហាដែលកេីតឡេីងពីការផ្សំផ្គុំពីចាស់ទុំសងដែលដែលចចាប់ផ្ដេីមពីមិនស្គាល់ តែមកស្គាល់ដោយម៉ាក់ប៉ានឹងរៀបកការជាមួយគ្នាទាំងចិត្តស្អប់គ្នាទៅវិញទៅមក តេីស្នេហារបស់ពួកគេទាំងនឹងទៅជាយ៉ាងណា Jungkook top Jimin btt Jikook Start 19.11.2020