Jimin បានទៅអង្គុយលេីកៅអីជិតបង្អួច រាងតូចក៏យកទូរស័ព្ទមកចុចលេងនេះលេងនោះ តាមតែចិត្តចង់ ចំណែកTaehyung នាយក៏ទៅលេីកទឹកមួយកែវយកមកឱ្យJimin ញាំរួចក៏មកបន្តការងារខ្លួនវិញ
អេ៎ នាយ...>Jimin អង្គុយយូដូចមានអារម្មណ៍ថាធុញ ក៏ដេីរមកជិតTaehyung
បាតអ្នកប្រុស អ្នកប្រុសហៅខ្ញុំមេនទេ?>Taehyung
មានអ្វីឱ្យខ្ញុំជួយលោកដែរទេ ខ្ញុំអប្សុកខ្លាំងណាស់!>Jimin
គឺ គ្មានទេអ្នកប្រុស អ្នកទៅអង្គុយលេងទៅ ការងារគ្មានជាច្រេីនណាស់ណាទេ ខ្ញុំរៀបតែមួយភ្លេតគឺរួចទៅហេីយ កុំឱ្យខ្ញុំទំនេរចោល!>Taehyung
ប៉ុន្តែខ្ញុំមិនចេះនៅស្ងៀមៗចឹងទេ អឺ..លោករៀបផ្កាច្រេីនយ៉ាងនេះ ឱ្យខ្ញុំជួយទៅ ណា!>Jimin និយាយហេីយនៅធ្វេីមុខcute cute ដាក់គេទៀត
ហិ បាត អ្នកប្រុសចេះទេ?>Jimin ក្រវីក្បាល មិនចេះផង នៅចង់ជួយទៀត Taehyung ក្រវីក្បាលហួសចិត្តនិងក្មេងតូចម្នាក់នេះ
មោះ ចាំខ្ញុំបង្រៀនអ្នកប្រុសទៅចុះ!>Taehyung
អរគុណ..>Jimin ញញឹមខ្ចឹបបានគេបង្រៀនបែបនេះ កំពុងតែចង់ចេះផង
អ្នកប្រុសចាប់ផ្កាឡេីងមក រួចចាំធ្វេីតាមខ្ញុំ!>Taehyung លេីកផ្កាម្ដងៗមួយមានចំរុះពណ៍មករៀបឱ្យចេញជាបាច់ផ្កាដ៏ស្រស់ស្អាតមួយ ចំណែកJimin នាយក៏ខំប្រឹងមេីលតាមTaehyung និងរៀបដាក់ឱ្យបាច់ស្អាតដូចជាគ្រូកំពុងតែបង្រៀនគេនិង
__________
Yonngi បាននាំគូស្នេហ៍លួចលាក់របស់គេមកដេីលេង មុនពេលគេសុំចប់ជាមួយJimin រួច គេនិងនាំក្មេងម្នាក់នេះទៅរស់នៅតៃវ៉ាន់សាងគ្រួសារមួយដែលមានសេចក្ដីសុខ ដំបូងគេមិនគិតថាក្បត់និងJimin នោះទេ ប៉ុន្តែគេមិនសូវជាមានពេលនៅជាមួយJimin យូៗក៏ណាយចិត្ត បានជួបនិងក្មេងម្នាក់នេះដោយចៃដន្យ អំពេីល្អរបស់គេ និងការយកចិត្តទុកដាក់ចំពោះគេពេល ធ្វេីឱ្យគេស្រលាញ់ក្មេងនេះទាំងមិនដឹងខ្លួន ហេីយបេីថ្ងៃនោះគេមិនបានទៅផឹកសុីនៅក្លឹបជាមួយមិត្ត ក៏មិនបានស្គាល់និងក្មេងនេះដូចគ្នា
បងមិនចាំបាច់ទិញច្រេីនពេកទេ នាំតែពិបាកយកទៅតាមខ្លួន!>Jhope
ក៏បានចឹង ចាំយេីងទៅទិញនៅទីនោះក៏បាន!>Yoongi
បាត yoon អូនទៅរកមេីលទឹកដោះគោសិន នៅទូអស់ហេីយ អូនចង់ទិញ2.3ដបទុកញាំ!>Jhope
Okay !>Yoongi ក៏រុញរទះអីវ៉ាន់ដេីរតាមពីក្រោយJhope
មកមេីលJungkook វិញ ក្រោយពីគិតពីរឿងTaehyung រួចនាយក៏ត្រឡប់ទៅផ្ទះត្រកូលPark វិញខ្លាចJimin មានអ្វីត្រូវការប្រេីគេ តែពេលទៅដល់អ្នកម៉ាក់Jimin បាននិយាយថាJimin ចេញមកខាងក្រៅទៅហេីយ ក៏បាននៅផ្ទះទំនេរ តែថ្ងៃនេះអ៊ុំWanមកផ្សារ Jungkook ទំនេរដកដង្ហេីមចោល នាយក៏សុំបេីកឡានជូនអ៊ុំWanមកតែម្ដងទៅ
Jungkook ក្មួយទៅរកមេីលគីមឈិឱ្យអ៊ុំបាន2.3កំប៉ុងមក អ៊ុំទៅមេីល ជួរខាងសាច់បន្តិច និងបានឆាប់ត្រឡប់ទៅវិញ!>Wan
បាតអ៊ុំ!>Jungkook តបនិងគាត់រួច នាយក៏ដេីរមករកជួររបស់ដែលគេត្រូវការ នាយដេីរមេីលតាមគ្រប់ជួរពីមួយជួរទៅមួយជួរ ចៃដន្យប៉ះចំជួរ របស់មនុស្សម្នាក់ នាយបញ្ឈប់ដំណេីរលេងទៅមុនសិន នាយឈរសម្លឹងមេីលមនុស្សពីនាក់ឈរលេីករបស់នេះរបស់នោះសួរគ្នាទៅមកទាំងទឹកមុខរីករាយ បេីប្រាប់ថាជាបងប្អូនមិនអាចជឿទេ ព្រោះស្នឹតស្នាលគ្នាយ៉ាងនេះ
នេះជា...>Jungkook