Jimin នៅអង្គុយចាំផ្លូវYoongi មួយនាទីមេីលម៉ោងម្ដង ទាំងក្នុងចិត្តរំភេីបរកអ្វីនិយាយមិនត្រូវ ខានជួបគ្នាយូ ជួបម្ដងនេះដឹងតែមានរឿងល្អមិនខាន
ទីបំផុតJhope និងYoongi ក៏បានមកដល់ហាងដែលណាត់Jimin មក
Yoon >Yoongi រៀបនិងបេីកទ្វាចូលទៅខាងក្នុងទៅហេីយ ស្រាប់តែត្រូវអាក់ដោយសំលេងរាងតូច
កុំខ្លាចអី Jimin ជាមនុស្សមានហេតុផល គេមិនធ្វេីបាបអូននោះទេ ឆាប់ចូលទៅគេចាំបងយូហេីយ!>Yoongi ក៏ដឹកដៃរាងតូចដេីរចូលខាងក្នុង តម្រង់ទៅរកតុដែលJimin កំពុងតែអង្គុយ
Jimin!>មកដល់នាយក៏ហៅJimin ដែលកំពុងតែឆ្ងោកមុខមេីលទូរស័ព្ទ
មកដល់ហេីយ!>Jimin ងេីបឈរងាករកប្រភពសំលេងទាំងញញឹម តែស្នាមញញឹមរាងតូចត្រូវរសាយបាត់ភ្លាមៗនៅពេលបានឃេីញនណាម្នាក់ឈរក្បែរសង្សាខ្លួន រាងតូចអោនភ្នែកមេីលទៅដៃរបស់Yoongiដែលកាន់ដៃរបស់ម្នាក់នេះស្អឹតជាប់តែម្ដងហេីយ
នេះ...!>Jimin បង្ហេីបសំលេងញ័ៗទៅកាន់សង្សា
នេះជាHOBI អូនអង្គុយចុះសិនមក បងនិងនិយាយរឿងពួកយេីង!>Jimin ងក់ក្បាលតិចៗទាំងញញឹម ទោះជាឈឺចាប់ក៏មិនត្រូវបង្ហាញឱ្យនណាម្នាក់បានឃេីញដែរ រាងតូចចេះតែសម្លឹងមុខJhope និង Yoongi ឆ្លាស់គ្នារហូត ចំណែកJhope គិតតែពីអោនមុខចុះ មិនហ៊ានសម្លឹងមុខJimin បន្តិចសោះ ដៃគេក្ដោបចូលគ្នាយ៉ាងណែន កុំឱ្យភ័យពេក Yoongi ឃេីញដូចច្នេះ នាយក៏លោកដៃទៅចាប់ដៃJhope ផ្ដល់កំលាំងចិត្តឱ្យក្លាហានឡេីង រូវភាពគេទាំងពីនេះ មិនដឹងទេថាមានមនុស្សនៅអង្គុយក្បែរ ឈឺស្ទេីតែរត់ចេញពីនេះទៅយំស្រែកចេញមកឱ្យអស់ទេ
Jimin បងហៅអូនមកនេះ គ្មានអ្វីច្រេីននោះទេ គ្រាន់តែចង់ប្រាប់អូនថា ពួកយេីង ពួកយេីងចប់គ្នាទៅ!>ព្រះ សំដីមួយម៉ាត់របស់Yoongiធ្វេីឱ្យបេះដូងនាក់ស្ដាប់ម្នាក់នេះដាច់ធ្លាក់ទៅដីបាត់ហេីយ
បងសុំទោស ដែលបងនិយាយពាក្យនេះចេញមក មិនខ្វល់ពីអារម្មណ៍របស់អូន Jimin បងដឹងថាខ្លួនបង ខុសដែលក្បត់ចិត្តអូន ប៉ុន្តែ ប៉ុន្តែក្ដីស្រលាញ់បងទៅអូន គឺវាលេងមានទៀតហេីយ!>Jimin មិនទាន់និយាយអ្វីទាំងអស់ រាងតូចប្រឹកខាំម៉ាត់សង្កត់ចិត្តកុំឱ្យវាយំចេញមកពេលនេះ
បងមិនគម្បីចំពោះអូន បងពិតជាសុំទោសពិតមេន!jimin បងមកនិយាយតែរឿងប៉ុននិងទេ >Yoongi ក៏ងាកទៅសម្លឹងមុខJhope ទាំងញញឹម ស្រលាញ់គ្នាជាមួយJimin យូហេីយ សូម្បីចិត្តអាណិតមកJimin បន្តិចក៏គ្មានដែររឺ?
Jimin បង->Yoongi
ខ្ញុំយល់ហេីយ អ្នកទាំងពីទៅចុះ!>Jimin និយាយព្យាយាមធ្វេីខ្លួនរឹងមាំ
នេះអូន អូនពិតជាមិនថាអីបងទេ?>Yoongi
គ្មានអ្វីត្រូវបន្ទោសលោកនោះទេ ព្រោះលោកមិនបានខុសទេ មកខ្ញុំខ្លួនឯងដែលមិនចេះរក្សារបស់ខ្លួនឯងឱ្យបានល្អទុក ទោះខ្ញុំខឹង ខ្ញុំចង់ឃាត់ សុំឱ្យលោកនៅបន្តក៏ខ្ញុំគិតថាវាគ្មានប្រយោជន៍នោះទេ មនុស្សបេីគេចង់ទៅគួតែឱ្យគេទៅ ខ្ញុំនិយាយត្រូវទេ?>Jimin
Jimin សំដីអូន គឺ->Yoongi
ខ្ញុំមិនឈឺចាប់ស្អឹតទ្រូងទៀតទេ ព្រោះខ្ញុំបានដឹងរឿងនេះមុនបាត់ទៅហេីយ អារហារពេលល្ងាចនេះខ្ញុំជានាក់ប៉ាវលោកទាំងពីចុះ ប៉ុន្តែខ្ញុំមិនបាននៅកំដរទេ ខ្ញុំមានការប្រយ៉ាប់ សុំទៅមុនសិនហេីយ!>Jimin ងេីបឈរញញឹមដាក់ពួកគេបន្តិចក៏ដេីរចេញពីពួកគេមក រាងតូចដល់ក្នុងឡានក៏ប្រលែងទឹកភ្នែកចេញមក
គេមិនថាអ្វីទេ?>Jhope សួរទៅYoongiពេលJimin ចេញផុត Yoongiបានត្រឹមញញឹមទៅកាន់រាងតូច
________
Jimin បេីកឡានចេញពីហាងនោះ នៅតាមដងផ្លូវ ស្ងាត់ម្នាក់ឯង បេីកបណ្ដេីរយំបណ្ដេីរ
{ Jungkook និយាយជាកាពិតរឺ? }
{ បាត ចុះអ្នកប្រុសJimin និងលោកYoongiមិនទាន់បែកគ្នាទេហេ៎.! }
{ ខ្ញុំទៅក្រៅសិនហេីយ } Jimin កំពុងតែបេីកឡាន នាយក៏បាននឹកឃេីញកាលពីរសៀល Jungkook បានមកសួរគេ និង Yoonបែកគ្នាហេីយមេនទេ ព្រោះមិនឃេីញស្នឹតស្នាលគ្នាដូចមុនពេញ1ខែទៅហេីយ ពីដំបូងJungkook ចេះតែនិយាយបង្វែៗ តែJimin ចាប់ចំណុចបានថាJungkook មានរឿងលាក់បាំងអ្វីមួយ នាយក៏ចម្រឹតសួរទាល់តែចេញ រាងតូចគ្រាន់តែបានឃេីញរូបភាព និងសំដីJungkook និយាយ នាយនិយាយមិនចេញបានត្រឹមតែអង្គុយយំម្នាក់ឯង ហេីយព្យាយាមប្រាប់ខ្លួនថាមិនមេនជាកាពិត តែក៏បានធ្វេីចិត្តខ្លះៗទៅហេីយ អីលូវពេលនេះបានលឺចេញពីម៉ាត់សង្សាខ្លួនផ្ទាល់ទៀត គេជឿហេីយ វាកាពិត កាពិតត្រូវបែកផ្លូវគ្នាពិតមេន