បេីមិនញាំទេទៅគេង!>Jungkook អត់ទ្រាំងងុយលេងបាន នាយក៏ងេីបមកទាញដៃរាងតូចឱ្យក្រោកពីកៅអី
អត់ទេខ្ញុំញាំ!>Jimin ក្រាញមិនចង់ទៅ បេីទៅគេងគេនិងគេងម្នាក់ឯងដេកស្ដាប់ផ្គររទះយំស្លាប់មិនខាន ទាំងដែលពេលនេះកែវភ្នែកតូចទាំងពីបានបឹតឈិតទៅហេីយនៅសល់តែម៉ាត់រង៉ូវៗមិនទៅ
ភ្នែកបេីកលេងរួចហេីយនៅថាញាំទៀត!>Jungkook ខ្ជិលតវ៉ាច្រេីន នាយក៏លេីកបីរាងតូចឡេីងមក
ប្រាប់ថាខ្ញុំញាំ!>Jungkook ធ្លូយស្នាមញញឹមស្រស់ចេញមក ពេលលឺសំលេងនាក់ដែលនៅក្នុងរង្វង់ដៃមមេីនិយាយចេញមក
ងងុយឡេីងទន់កបែបនេះហេីយ នៅក្បាលរឹងមិនចង់ទៅគេងទៀត!>Jungkook បញ្ចប់សំដី នាយក៏បីរាងតូចឡេីងទៅបន្ទប់គេងវិញ
មកដល់ក្នុងបន្ទប់Jimin នាយក៏ដាក់រាងតូចថ្នមៗទៅលេីពូក ហេីយដណ្ដប់ភួយឱ្យបានស្រួលឱ្យរាងតូច នាយអោនថេីបថ្ងាស់រាងតូចមួយខ្សឺត
* អូនឃេីញបងថេីបអូនបែបនេះរាល់យប់ បងថេីបអូនធ្វេីអី? * ក្មេងតូចអាយុប្រហែល4ឆ្នាំ បានចោលសំនួរទៅកាន់បងប្រុស
* គឺចង់ឱ្យអូនគេងលក់ស្រួល សុបិន្តល្អនោះអី ចុះអូនគេងលក់ស្រួលអត់ចុះ * ក្មេងប្រុអាយុ7ឆ្នាំបានសួរទៅក្មេងតូចដែលគេងនៅលេីគ្រែបេីកភ្នែកម៉ក់ៗសម្លឹងមកខ្លួន
* អូ..ចឹងតេីបានអូនគេងឡេីងថ្ងៃរះចាំងគូទ ហាហា.. * ក្មេងតូច និយាយដូចជារឿងកម្លែងណាស់ចឹង និយាយផងសេីចផងឡេីងលឹបភ្នែកអស់
* ចឹងចាប់ពីពេលនេះទៅ ខ្ញុំនិងឱ្យបងថេីបអូនរហូតបានទេ? *
* បានតេី *
* ចឹងថ្ពក់ដៃសន្យាជាមួយគ្នាមក * អ្នកអាយុបងក៏យល់ព្រមលេីកដៃថ្ពក់ជាមួយនិងក្មេងតូច
Jungkook លេីកដៃវេកសក់ដែលបាំងមុខរាងតូចចេញ នឹកដល់កាលពីពួកគេនៅតូចៗ គេនិងJimin ពិតជាស្នឹតស្នាលនិងគ្នាខ្លាំងណាស់ ក្រោយពីភាពលូតលាស់របស់គេទាំងពី ភាពស្នឹតស្នាលរបស់គេក៏ប្រែប្រួលម្ដងបន្តិចៗ រហូតដល់វ័យដែលJimin ត្រូវទៅរៀននៅបរទេស ត្រឡប់មកវិញក៏ប្រែកាន់តែខ្លាំង រហូតក្លាយជាចៅហ្វាយនិងកូនចៅទៅវិញ
អង្គុយសម្លឹងមុខតូចមួយសន្ទុះតូចJungkook ក៏ងេីបចេញពីគ្រែរាងតូច មកគេងនៅលេីសាឡុងចុងជេីងJimin ព្រោះគេដឹងថាJimin និងគេងមិនលក់ទេពេលមានភ្លៀងធ្លាក់ម្ដងៗ ប៉ុន្តែចង់ធ្វេីបាបក្មេងខ្លះ ចាំមេីលហ៊ានហៅគេទៅគេងជាមួយរឺក៏អត់ ប៉ុន្តែគេពិតជាមិនហ៊ាន
រំលងបានកន្លះម៉ោងជាង Jimin ក៏ដឹងខ្លួនម្ដងទៀត
មកគេងលេីពូកបានយ៉ាងមិច?>Jimin សម្លឹងមេីលជុំវិញបន្ទប់ បន្ទាប់មកក៏ងេីបអង្គុយរកមេីលអ្វីម្យ៉ាង
ផាំង គ្រឺម...
អូយ....>Jimin ថ្ងូរតិចៗពេលមានសំលេងផ្គររទះ រាងតូចមិនចាំយូ ក៏រហ័យរត់ចុះពីលេីគ្រែ បម្រុងនិងរត់ទៅរកJungkook ទៀត ប៉ុន្តែងាកភ្នែកមក បានឃេីញJungkook នៅគេងលេីសាឡុងគេល្មម
Jungkook....នាយ...>Jimin អោនទៅដាស់Jungkook ប៉ុន្តែនាយមិនភ្ញាក់ រាងតូច ដាច់ចិត្តចូលទៅគេងបញ្ជ្រៀតនិងJungkook ដែរ
ចុះបេីងេីបឡេីងក្រោយគាត់ ហេីយគាត់ភ្ញាក់មុនខ្ញុំនោះ មិនកេីតទេ..>Jimin ស្ទុះងេីបវិញ រត់ទៅក្បាលដំណេកខ្លួនទាញយកទូរស័ព្ទនិងកាសមក រាងតូចក៏ដោតកាស់ទៅទូរស័ព្ទដាក់ម៉ោងរ៉ោម៉ោង5ជិតភ្លឺ ហេីយក៏យកកាស់មកសូកនិងត្រជៀក ហេីយក៏មកគេងជាមួយនិងរាងក្រាស់វិញ
កុំតែខ្លាចទេ កុំអីខ្ញុំមិនគេងជាមួយទេ!>Jimin លេីកដៃអោបចង្កេះរបស់Jungkook ដេីម្បីបំបាត់ភាពភ័យខ្លាចរួចក៏បឹតភ្នែកគេងបាត់ទៅ
ចាំមេីលងេីបបានមុនគេអត់😂