Busan
នេះជាបន្ទប់របស់លោក!>Jimin ចង្អុលទៅបន្ទប់ទល់មុខខ្លួនទៅកាន់រាងក្រាស់
ថ្ងៃមិញខ្ញុំមិនបានសម្អាតក្នុងបន្ទប់និងទេ លោកធ្វេីវាដោយខ្លួនឯងទៅ រួចពេលណាក៏គេងពេលនិងទៅ !>Jimin ថារួចក៏បេីកទ្វាចូលបន្ទប់ខ្លួនបាត់ ចំណែកJungkook ស្ដាប់Jimin រួចក៏បេីកទ្វាចូលបន្ទប់គេដូចគ្នា បេីកបន្ទប់មកនាយក៏មិនបាននឿយនាយអ្វីច្រេីនទេ ក៏ចាប់ផ្ដេីមសម្អាតវាសម្រាប់ខ្លួនឯងគេ
ទំរាំតែហេីយពេលនេះគឺម៉ោង10ល្មម រាងក្រាសក៏ចូលបន្ទប់ទឹកសម្អាតខ្លួន 30នាទីក្រោយនាយក៏ចេញមកវិញជាមួយនិងឈុតគេងយប់ស្រាប់ នាយក៏មកអង្គុយលេីពូករៀបនិងគេតែងាកភ្នែកប៉ះទូរស័ព្ទ នាយក៏នឹកខលទៅមនុស្សម្នាក់
* លេខលោកអ្នកកំពុងហៅកំពុងតែជាប់រវល់ *
និយាយជាមួយនាក់ណា? ពីមុនមិនឃេីញរវល់បែបនេះទេ រឺមួយខឹងខ្ញុំមិនលេីកទូរស័ព្ទ?>Jungkook សម្លឹងលេខរបស់មិត្តប្រុសគេទាំងចម្លែកចិត្ត
រឺមួយកំពុងតែនិយាយសាសងជាមួយប្រុសម្នាក់នោះ?Tae បេីសិនជាអូនជ្រេីសយកគេពិតមេន បងក៏ជួយត្រេកអរជួសអូន បងមិនខឹងអូនទេ គេជាមនុស្សល្អអាចមេីលថែ និងផ្ដល់សុភៈមង្គលដល់អូនបាន ចំណែកបងមិនល្អដូចអូនគិតដូចមុននោះទេ បងបានធ្វេីរឿងដ៏ស្មោកគ្រោកទៅលេីមនុស្សម្នាក់ បងត្រូវទទួលខុសត្រូវលេីគាត់ មេីលថែគាត់ឱ្យសាកសមនិងទង្វេីរបស់បង បងសង្ឃឹមថាអូននិងរីករាយពេលនៅក្បែរគេ!>Jungkook និយាយទាំងកែវភ្នែកមកដកចេញពីទូរស័ព្ទនោះទេ ហេីយក៏មានអារម្មណ៍ថាខុសចំពោះសង្សាខ្លួនដូចគ្នា តែគេមិនអាចខ្លួនមួយជិះទូកពីបានទេ គេត្រូវលះបង់មនុស្សខ្លួនស្រលាញ់ទៅនាក់ផ្សេង ប្រសេីរជាងអោបក្រសោបគេឱ្យរស់នៅឈឺចាប់ព្រោះទង្វេីភ្លេីតភ្លេីនរបស់គេមួយឆាវ ទោះជាចិត្តនៅស្រលាញ់ក៏ត្រូវរៀនកាត់ផ្ដាច់វាចោល និងផ្ដេីមជាថ្មីជាមួយមនុស្សដែលខ្លួនមិនបានស្រលាញ់ ប៉ុន្តែគេនិងព្យាយាមមេីលថែមនុស្សម្នាក់នេះឱ្យល្អ
________
One phone
Taehyung មិនទាន់ចូលគេងទៀតរឺ?>Jin