13

990 88 2
                                    

លោកត្រឡប់ទៅបានហេីយ!>Jimin និយាយស្របពេលតាក់សុីកំពុងតែឈប់នៅចំពោះមុខគេល្មម រាងតូចបាននិយាយជាមួយនិងJungkook រួច ក៏បេីកទ្វាចូលឡាន បញ្ជាឱ្យតាក់សុីចេញទៅ ដោយបន្សល់នៅបុរសខ្ពស់រូបសង្ហាម្នាក់ឈរសម្លឹងមេីលឡាន

           Jungkook បានឈរមេីលឡានបេីកចេញទៅរហូតដាច់កន្ទុយភ្នែកទេីបនាយសម្រែចចិត្តបេីកឡានត្រឡប់ក្រោយវិញ

ហុឺយ......>Jungkook ដកដង្ហេីមធំរាល់មួយនាទីម្ដង រហូតជិតមកដល់ភូមិគ្រិះPark វិញ នាយក៏ឈប់ឡាន ដោយមិនទាន់បេីកចូលទៅក្នុង

ខ្ញុំគួរតែឱ្យគាត់ទៅម្នាក់ឯង? មិនអាចទេ ខ្ញុំបានធ្វេីរឿងខុសធ្ងន់ចំពោះគាត់ ខ្ញុំមិនអាចទុកឱ្យគាត់នៅម្នាក់ឯងនោះទេ ខ្ញុំត្រូវមេីលថែគាត់ឱ្យបានល្អ ប៉ុន្តែ...ប៉ុន្តែបេីសិនជា- Taehyung?>Jungkook កំពុងតែអង្គុយគិតពីរឿងរបស់គេនិងJimin ស្រាប់តែសំលេងទូរស័ព្ទរបស់នាយរ៉ោ នាយក៏ទាញទេីបឃេីញថាជាTaehyung

             Jungkook ក្ដោបទូរស័ព្ទជាប់ដៃដោយមិនព្រមលេីកលេខរបស់គេ រហូតទូស័ព្ទលេងមានសំលេងរ៉ោបន្តទៀត Jungkook សម្លឹងទូរស័ព្ទខ្លួនបន្តិចទេីបនាយសម្រែចចិត្តដាក់ចុះពីដៃវិញ រួចក៏បត់ឡានត្រឡប់ទៅរកJimin

_____________

ហេតុអីក៏មិនលេីក?រឺមួយក៏រវល់?>Taehyung នៅកាន់និងសម្លឹងមេីលទូរស័ព្ទរបស់ខ្លួនទាំងឆ្ងល់ ព្រឹកមិញបានខលមកប្រាប់គេថានិងមកទទួលញាំបាយថ្ងៃត្រង់ តែនេះម៉ោង11ជាងហេីយគេនៅមិនមកទៀត ខលក៏មិនព្រមទទួល ខលមកវិញក៏អត់ថាមកក៏អត់

គេមិនមកទេមេនទេ?>Jin បានចេញមកចៃដន្យក៏លឺសំដីTaehyung រអ៊ូម្នាក់ឯង

គាត់ប្រហែលជារវល់ហេីយ!>Taehyung

បេីចឹងទៅញាំបាយជាមួយខ្ញុំចុះ ខ្ញុំកំពុងតែចេញទៅល្មម ហាមប្រកែក!> Jin ហាមមុនព្រោះដឹងថាTaehyung និងបដិសេធមិនខាន

_________

               Busan

       ទីបំផុតJimin ក៏បានមកដល់ទឹកដីស្រុកកំណេីតរបស់អ្នករបស់គេ រាងតូចចុះពីតាក់សុីនាយក៏អូសវ៉ាលីចូលទៅក្នុងទៅផ្ទះវីឡាតូចមួយដែលធ្វេីជាប់និងជេីងភ្នំខ្ពស់ល្មម មានខ្យល់អាកាសធម្មជាតិ បក់បោកមក មានអារម្មណ៍ស្រស់ស្រាយ

         Jimin ចូលមកដល់ខាងក្នុង បានសម្លឹងមេីលជុំវិញផ្ទះ ដែលមានក្របដណ្ដប់ដោយទៅក្រណាត់ស រាងតូចញញឹមបន្តិច ក៏ដាក់វ៉ាលីទៅមួយកន្លែង បន្ទាប់មកក៏ដេីរបេីកក្រណាត់ពណ៍សចេញ ដោយសាគ្មាននណានៅ ទេីបលោកស្រីជួលគេមកស្អាតហេីយមួយអាទិត្រម្ដង ពេលសម្អាតរួច គាត់ឱ្យគេយកក្រណាត់មកក្របសំភារៈដេីម្បីកុំឱ្យមានធូលី

          Jimin ដេីរបេីកក្រណាត់បតរួចរាល់អស់ រាងតូចក៏ចាប់ផ្ដេីមដេីរសំអាតធូលីចេញគ្រុបកន្លែងតាំងពីលេីមកដល់ខាងក្រោម ទំរាំតែរួច រាងតូចប្រេីពេលអស់2ម៉ោងត្រឹម បន្ទាប់មករាងតូចក៏ងូតទឹកប្ដូខោអាវចុះមករកអ្វីធ្វេីអារហារញាំពេលល្ងាច ព្រោះពេលនេះម៉ោងជិត4ទៅហេីយ

អូព្រះ ក្នុងទូគ្មានអ្វីញាំទេ? បានស្អីញាំទៅJimin >Jimin ក្រោយពីបេីកទូទទេស្អាត រាងតូចក៏ទៅរុករេីមេីលក្នុងទូផ្ទះបាយ

មានតែមីទេហេ៎..ឆុងញាំមួយល្ងាចសិនចុះ!>Jimin ក៏ទៅទាញឆ្នាំយកដាំទឹក ដេីម្បីចម្អិនមីញាំ

              រីងៗ

ហុឹម..ហេីយនាក់ណាមកចុចកណ្ដឹងអីនិង?>កំពុងតែបេីកដាំទឹក សំលេងកណ្ដឹងផ្ទះក៏បន្លឺឡេីង រាងតូចក៏ទុកឆ្នាំងមានទឹកចោលសិន រួចដេីរតម្រង់ទៅទ្វាមុខផ្ទះ

មករក->សំលេងត្រូវអាក់ត្រឹមនេះ ពេលដែលរាងតូចបេីកទ្វាមក បង្ហាញឱ្យឃេីញនៅបុរសមាឌមាំខ្ពស់ម្នាក់ឈរចំពោះមុខគេ ទាំងដៃរបស់គេមានថង់ជាច្រេីនទៀតផង

លោក?>Jimin

បាត !>Jungkook ឆ្លេីយយ៉ាងពីរោះរណ្ដំទៅកាន់ចៅហ្វាយតូច

លោកមកយ៉ាងមិចបាន?ក្រែងខ្ញុំឱ្យលោកត្រឡប់ទៅវិញហេីយមិនចឹង?>Jimin

ខ្ញុំបានត្រឡប់ទៅវិញពិតមេន ប៉ុន្តែខ្ញុំមិនអាចទុកអ្នកប្រុសឱ្យនៅម្នាក់ឯងបាន ខ្ញុំក៏ត្រូវឡប់មកវិញ ហេីយខ្ញុំដឹងថាអ្នកប្រុសប្រកត់ជាមិនមានអ្វីញាំទេ ទេីបខ្ញុំទិញអារហារខ្លះៗមកឱ្យអ្នកប្រុស នេះបាត!>Jimin សម្លឹងមេីលថង់ដែលJungkook លេីកឱ្យមេីល នឹកគិតចង់ទទួលអារហារពីJungkook ហេីយនិងដេញគេឱ្យទៅវិញ តែគិតទៅមេឃក៏ជិតយប់ទៅហេីយ រាងតូចដកដង្ហេីមធំបន្តិចក៏ដេីរចូលក្នុងវិញ ទុកឱ្យJungkook ឈរមេីលខ្នងរាងតូចពីក្រោយស្របនិងទឹកមុខស្រពោន

គិតឈរដល់ស្អែកមេនទេ?>Jimin ដេីរមកមុខបន្តិចក៏ងាកក្រោយវិញដោយមិនឃេីញJungkook ដេីរមកជាមួយនៅឈរថ្មឹងនៅនិង

អរគុណដែលយល់ចិត្ត. ចប់Where stories live. Discover now