Ep2:យកខ្ញុំទៅជាមួយផងទៅប៉ាម៉ាក់!

3.6K 257 7
                                    

+New Day⛅

ដោយសារជាថ្ងៃនេះជាថ្ងៃអាទិត្យទើបរាងតូចមិនចេញទៅធ្វើការទេគេសំរាកមួយថ្ងៃព្រោះហត់មកច្រើនថ្ងៃហើយណាមួយបើអោយធ្វើរហូតគេធ្វើ មិនរួចទេ។យប់មិញដោយសារហត់ផងចូលគេងយប់ជ្រៅផងទើបរាងតូចគេងរាងយូរជាងរាល់ដងម៉ោង9:30ទើបរាងតូចភ្ញាក់ពីគេងចូលបន្ទប់លុប មុខងូតទឹកផ្លាស់ខោអាវចុះទៅក្រោម។

Cherry:<ម៉ាក់ កូនឃ្លានណាស់ មិចក៏វាដេកស្ពឹត
ម៉េសអាកូនអត់ម៉ែឪ>Cherryនាងឈរក្តាប់ដៃទន្ទំជើងស្រែកផ្អើលផ្ទះសំឡេងដូចកញ្ចែចឹង

Mrs.park:<អូយ!!បានហើយកូនអង្គុយចុះសិនមកម៉ាក់ដឹងថាកូនឃ្លានហើយប៉ុន្តែកូនចង់ធ្វើបាបវាទេ>លោកស្រីParkចាប់ទាញដៃកូនស្រីឲ្យអង្គុយចុះលើសាឡុងក្បែរខ្លួនព្រមទាំងញញឹមចុងមាត់ដាក់cherry

Cherry:<ចង់តើ!អ្នកម៉ាក់មានវិធីហេសប្រាប់កូនមក>នាងញញឹមបន្តិចស្ទុះបែរមកអោបអង្រួនដៃអ្នកជាម្តាយ

Mrs.park:<គឺបែបនេះ...........>គាត់អោនទៅខ្សឹបប្រាប់Cherryរួចនាងក៏ញញឹមចុងមាត់ដាក់ម្តាយបន្តិចរួចងើបដើរទៅខាងលើបន្ទប់របស់នាងវិញឯលោកស្រីparkក៏បន្តអង្គុយមើលTVធ្វើដូចមិនដឹងរឿងអ្វីទាំងអស់

+កន្លះម៉ោងក្រោយមក

Mrs.park:<ភ្ញាក់ហើយហេសឆាប់ទៅបោសជូតផ្ទះទៅផ្ទះសុទ្ធតែដីបោសអោយស្អាតផងមិនស្អាត
មិនបាច់ស៊ីបាយទេ>លោកស្រីparkងាកសម្លក់ទៅរាងតូចដែលកំពុងតែដើរចុះមកខាងក្រោមបន្តិចរួចងាកមើលTVរបស់គាត់វិញ

Jimin:<បាទអ្នកមីង>រាងតូចក៏ចាប់អំបុសបោសផ្ទះតាមបញ្ជាបោសរួចក៏ចាប់ផ្តើមជូតផ្ទះម្តងរាងតូចលើកកាធុនទឹកមកដាក់ជិតជណ្តើរស្រួលជ្រលក់ជូតផ្ទះគេជូតសំអាតឥដ្ឋឡើងភ្លឺតែម្តង

(ឈូ💦......)

Cherry:<Awwសុំទោសផងណាអូនminបងឃើញអូនមិនទាន់ងូតទឹកទើបចង់ងូតអោយហិស ហិស>នាងដើរចុះពីលើមកលើកធុងទឹកជ្រះដាក់រាងតូចពីលើជណ្តើរមក

Mrs.park:<កូនriនេះទឹកជូតផ្ទះមិនមែនទឹកសម្រាប់ងូតទេ>លោកស្រីparkធ្វើជាដើរមកមើលពួកគេព្រមជាមួយនឹងសម្តីឌឺដងដាក់រាងតូច

ម្ចាស់បំណុលព្រៃផ្សៃ(កែសម្រួលឡើងវិញ)Où les histoires vivent. Découvrez maintenant