Ep20:មារជ្រែកមកដល់ហើយ.....!

2.4K 215 6
                                    

Jungkook"jimin jiminលោកប៉ាបានហើយ
កូនសុំអង្វរកូនទ្រាំមើលhyungឈឺបន្តមិនបាន
ទេ"jungkookប្រឹងរើដៃពីខ្នោះឡើងក្រហមសាច់
ព្រោះគេឃើញjiminសន្លប់ណាមួយគេមិនអាច
ឈរមើលsugaត្រូវប៉ាខ្លួនដាក់ទោសដែរ

Jin"ពួកឯងនាំក្មួយminចេញទៅ"jinបញ្ជាតែមិន
ទាន់ដកដែកពីខ្នងsugaទេ

Suga"អា៎ អឹស៎"sugaនៅតែប្រឹងខាំមាត់មិនស្រែក
ថាឈឺដដែល

Jhope&Sooho"បាទលោកប្រុស"ពួកគេដែល
ខ្នោះដៃរាងតូចមុននឹងលើកបីរាងតូចចេញទៅតែ
មិនភ្លេចលួចដៀងមើលរាងក្រាស់បន្តិចមុននឹងចេញទៅទេ

Jungkook"ប៉ាឈប់ទៅhyungមិនបានខុសទេ
ហេតុអីប៉ាដាក់ទោសhyungព្រោះតែការយល់ច្រ-
ឡំបន្តិចបន្តួចនោះឈប់ទៅប៉ា"jungkookនៅតែ
ប្រឹងរើដដែលគេធំឡើងមកជាមួយរាងក្រាស់គេគោរពស្រលាញ់រាងក្រាស់ណាស់រឿងអីគេអាចទ្រាំឈរ មើលរាងក្រាស់ឈឺចាប់នោះវាមិនអាចទេ

Jin"ហឺយ"jinមិនចង់ឈ្លោះជាមួយកូនក៏ដកដែក
ចេញបោះចូលឡដែកវិញមុននឹងឈរច្រត់ចង្កេះខាំមាត់បែរមុខចេញពីកូននឹងរាងក្រាស់

         Jungkookឃើញប៉ាខ្លួនដកដែកចេញក៏ប្រឹងកន្រ្តាក់ដៃមួយទំហឹងធ្វើអោយខ្នោះរបូតពីដៃ
មុននឹងស្ទុះទៅត្រកងរាងក្រាស់។

Jungkook"hyung hyungយ៉ាងមិចហើយ"
Jungkookត្រកងរាងក្រាស់ភ្នែកសម្លឹងមុខរាង
ក្រាស់បែបព្រួយបារម្ភ

       រាងក្រាស់ងើយសម្លឹងមុខjungkookបន្តិច
មុននឹងសន្លប់ក្នុងរង្វង់ដៃjungkookឯjung kookសម្លឹងមើលសាច់ខ្នងរាងក្រាស់ដែលត្រូវដែកក្តៅនោះឡើងក្រហមមួួយដុំដោយមានស្នាមដែកជំនួសដៅកន្ទុយនាគ(សល់តែខ្លួននិងក្បាលនាគប៉ុណ្ណោះ)មុននឹងងើយសម្លក់អ្នកជាឪពុក។

Jungkook"បើអ្នកដែលធ្វើអោយhyungឈឺជា
អ្នកផ្សេងនោះម្នាក់នោះច្បាស់ស្លាប់គ្មានដីកប់ហើយ
ខ្ងុំមិនអោយអ្នកណាធ្វើបាបhyungទេប៉ាចាំទុកទៅ"jungkookសម្លក់ឪពុកដោយខ្សែភ្នែកកំណាច
មុននឹងនិយាយគំហកដាក់ឪពុក

Jin"អាkook!ឯង!!!"jinខឹងបែរមកលើកដៃចង្អុល
មុខកូនប្រុសសឹងតែទ្រាំអារម្មណ៍មិនបាន

       Jungkookដកភ្នែកពីឪពុករួចលើកបីរាងក្រាស់បោះជំហានចេញទៅដោយដើរបុកស្មាjin
អោយដួលខ្ទប់ជញ្ជីងរួចដើរចេញដោយមិនខ្វល់
ពីឪពុកបន្តិចសោះ។

ម្ចាស់បំណុលព្រៃផ្សៃ(កែសម្រួលឡើងវិញ)Where stories live. Discover now