Ep28:ក្តីសុខតិចៗ!

2.5K 243 16
                                    


         រាងក្រាស់បើកឡាននាំរាងតូចតំបន់ព្រៃបើយើងដើរចូលព្រៃនិងប្រហែល900ម៉ែត្រនឹងឃើញផ្ទះឈើ 2 ខ្នងជាប់គ្នាជាផ្ទះរបស់ប៉ារាងក្រាស់គាត់ធ្វើផ្ទះនឹង ជាកាដូចខួបកំណើតរបស់រាងក្រាស់។

        ងឺតៗៗៗ.........

       រាងក្រាស់ឈប់ចតឡាននៅក្រោមដើមឈើលើផ្លូវជាតិមុននឹងចុះពីឡានមកបើកទ្វារអោយរាងតូច។

        ក្រាក..............

Suga"ចុះមក"រាងក្រាស់បើកទ្វារឡានរួចឈរច្រត់ កែងដៃនឹងទ្វារ

Jimin"មិនចុះទេ អ្នកប្រុសនាំខ្ងុំមកទីនេះធ្វើអីហើយទីនេះជាកន្លែងណា"រាងតូចលើកដៃតោងកៅអីឡានជាប់គ្រវីក្បាលតតាត់

Suga"កុំសាំពេកបានទេ ចុះមកគង់តែដឹងទេ ទីនេះជាផ្លូវធំមែនតែស្ងាត់ជាផ្លូវដែលពពួករកសុីខុសច្បាប់ជិះដឹក ទំនិញរាងឯងបែបនេះពួកវាឃើញច្បាស់ជាចាប់ហើយកន្លះម៉ោងទៀតពួកវាមកហើយ យើងទៅហើយណាបើគេជាប់រំលោភកុំបន្ទោសយើងអោយសោះ"រាងក្រាស់បែរខ្នងបោះជំហានចូលព្រៃបណ្តើរលួចសើចរាងតូចបណ្តើរព្រោះគេបោករាងតូចទេ

Jimin"ស្ងាត់ណាស់ អ្នកប្រុសចាំខ្ងុំផង"រាងតូចងាក មើលផ្លូវឆ្វេងស្តាំមើលទៅស្ងាត់ណាស់ក៏ប្រញាប់រត់ទៅតោងដៃរាងក្រាស់ជាប់ដូចតុកកែ

       រាងក្រាស់មិនមាត់អោនមើលមុខរាងតូចរួចក៏សើចមុននឹងដើរនាំរាងតូចទៅផ្ទះឈើនោះ។45នាទីក្រោយមកពួកគេក៏មកដល់ផ្ទះឈើដ៏ស្រស់ស្អាតដែលខានមកជាង10ឆ្នាំមកនេះ។

           @ ផ្ទះឈើលំហែកាយ

Jimin"ស្អាតណាស់"រាងតូចញញឹមភ្នែកសម្លឹងមើលផ្ទះឈើមិនដាក់ភ្នែកមុននឹងប្រលែងដៃរាងក្រាស់ចូលដើរមើលក្នុងផ្ទះ

        រាងក្រាស់មិនមាត់ឈរលើកដៃដាក់ចូលខោប៉ៅ
កែវភ្នែកសម្លឹងមើលផ្ទះឈើដោយខ្សែភ្នែកស្រទន់គេ
ខានមកផ្ទះនេះយូរហើយវានៅតែរក្សាទ្រង់ទ្រាយដើម
ដដែលមិនចាស់ទ្រុឌទ្រាមសោះវាដូចមានគេមកមើលថែរាល់ថ្ងៃចឹង។ផ្ទះឈើនេះមាន1ជាន់ហើយមាន2ខ្នងជាប់គ្នានៅទល់មុខផ្ទះមានទឹកជ្រោះសម្រាប់ងូតទឹកលេងនៅចំកណ្តាលរវាងទឹកនិងផ្ទះមានតុបាយមួយសម្រាប់ញាំអាហារបណ្តើរមើលទឹក ធ្លាក់បណ្តើរមើលទៅធម្មជាតិស្រស់ស្រាយណាស់។

ម្ចាស់បំណុលព្រៃផ្សៃ(កែសម្រួលឡើងវិញ)Donde viven las historias. Descúbrelo ahora