+Night🌙
កណ្តាលយប់ជាពេលមនុស្សគ្រប់គ្នាចូល
ដំនេកគេងលក់ស្កប់ស្កល់ jimin jin suga និងអ្នកបម្រើ កម្មករនាំគ្នាគេងលង់លក់អស់ ហើយសូម្បីអ្នកយាមចំការក៏គេងលក់ដែរ។ឆ្លៀតពេលនោះ Berryណាត់Jungkookមកនិយាយគ្នានៅមាត់ អាងទឹកម៉ោង9យប់គ្មានអ្នកណាដឹងទេberryណាត់មកដើម្បីអោយjungkookជួយក្នុងផែនការគេនោះអីក្រោយពីនិយាយគ្នាចប់ពួកគេក៏បំបែកគ្នាទៅគេងរាងខ្លួន។ចំការរាប់សិបហិចតាចាប់ផ្តើមស្ងាត់ច្រងំស្រាប់តែមានបុរសបិទមុខ2 នាក់ស្លៀកពាក់ខ្មៅជិតខ្លួនដូចចោរផ្លោះរបងចូលមកក្នុងរោងបាយបោះជំហានថ្នមៗស្រាលៗតម្រង់ទៅធុងច្រោះទឹកលើតុជិតមាត់ទ្វារ ផ្ទះបាយមុននឹងយកកញ្ចប់ថ្នាំពណ៍សម៉ត់ដូចម្សៅចាក់ចូលក្នុងធុងទឹកមុននិងលូកដៃកូរអោយសព្វទើបរត់ចេញផ្លោះទៅវិញដោយសុវត្តិភាពគ្មានអ្នកណាឃើញទេតែពួកគេមិនដឹងថានៅរោងបាយមានបង្កប់កាំមេរ៉ាសុវត្តភាពថតសកម្មភាពពួកវាបានតែអាចមើលមុខមិនឃើញព្រោះពួកវាបិទមុខជិតមិនអោយឃើញមុខនោះទេ។
+Skip+Morning New day⛅
គ្រប់គ្នាក៏ភ្ញាក់លុបមុខលុបមាត់ឡើងទៅ
ធ្វើការរាងខ្លួនចំណែកកម្មករក៏ដូចគ្នា។Suga jin
និងJungkookងើបលុបមុខស្លៀកពាក់ចុះមក
ញាំអាហារពេលព្រឹកដែលព្រឹកនេះjiminជាអ្នក
ធ្វើអាហារដោយផ្ទាល់។រាងក្រាស់ចុះមកឃើញរាង
តូចធ្វើម្ហូបក៏លួចញញឹមបន្តិចមុននឹងដើរទៅអង្គុយ
នៅតុចាំញាំ។Jimin"អរុណសួស្តី អ្នកប្រុស"រាងតូចឃើញរាង
ក្រាស់អង្គុយតុក៏លើកបបរទៅដាក់ពីមុខរាងក្រាស់ទាំងមិនភ្លេចញញឹមដាក់រាងក្រាស់វិញSuga"លើកទី1ហើយឃើញឯងស្រស់ស្រាយ
យ៉ាងនេះ"រាងក្រាស់សម្លឹងមុខរាងតូចរួចញញឹម
ឯរាងតូចអោនមុខចុះដៃខ្ងាំចូលគ្នាអៀនរាងក្រាស់
ថ្ពាល់ឡើងក្រហមឯរាងក្រាស់ប្រឹងអោនសម្លឹងមុខ
រាងតូចJin"ហែមៗ jungkookប៉ាគិតថាព្រឹកនេះស្រស់
ស្រាយជាងរាល់ដងមែនទេ"jinដើរមកជាមួយjung
kookទាំងលួចញញឹមឯjungkookក៏ដូចគ្នាJungkook"មែនហើយប៉ា ប៉ាមានឈ្ងុយអីទេ"
Jungkookអង្គុយចុះជិតប៉ាគេមុននឹងហិតក្លិន
ឈ្ងុយអ្វីម្យ៉ាង

ВЫ ЧИТАЕТЕ
ម្ចាស់បំណុលព្រៃផ្សៃ(កែសម្រួលឡើងវិញ)
БоевикតួឯកMin Yoongiម្ចាស់ចំការនឹងជាម្ចាស់បំណុល តួឯកPark Jiminកូនបំណុល តួរងJeon Jungkookប្អូនប្រុសជីដូនមួយម្ចាស់ចំការ តួរងKim Taehyungជាអតីតសង្សារម្ចាស់ចំការ