Ep11:យើងនឹងព្យាយាមយល់ពីឯងអោយច្រើនជាងនេះ!

2.8K 233 3
                                    


(ក្រាក!...............)

       រាងក្រាស់បើកទ្វារថ្នមដៃបំផុតចូលក្នុងបន្ទប់ពេទ្យរាងតូចសំរាករួចបិទទ្វារថ្នមៗហើយបោះជំហានទៅរកគ្រែរាងតូចរួច ទាញកៅអីមកអង្គុយជិតគ្រែរាងតូច។

Suga"ខ្ងុំដឹងថាខ្ងុំខុសដែរធ្វើអោយឯងចូលពេទ្យខ្ងុំ សុំទោស ហុឹមបើសិនឯងជួបយើងមុនអាម្នាក់នោះប្រាកដជាល្អហើយ" រាងក្រាស់លូកដៃមាំចាប់ដៃស្រឡូនតុញៗCuteៗរបស់រាងតូច មកអង្អែលរួចសម្លឹងផ្ទៃមុខរាងតូចដែរស្លេកស្លាំងនោះទាំងលួចញញឹមតិចៗ

Suga"អារម្មណ៍ដែរយើងមានចំពោះឯងយើងក៏មិនដឹងថាជាអ្វីអោយប្រាកដដែរតែចាប់ពេលនេះទៅយើងនឹងព្យាយាមយល់ ពីឯងអោយច្រើនជាងនេះ"រាងក្រាស់លើកដៃស្រឡូនឡើងមករួចថើបខ្នងដៃរាងតូចមួយដង្ហើមវែងនឹងងើបថើបថ្ងាលរាង តូចមួយដង្ហើមវែងដូចគ្នារួចអង្គុយកាន់ដៃរាងតូចបណ្តើរសម្លឹងមើលមុខរាងតូចបណ្តើររហូតដល់គេងលក់ដាក់ក្បាលលើដៃរាងតូចទាំងមិនដឹងខ្លួន
+Skip

         ព្រឹកថ្ងៃថ្មីទ្រនិចនាឡិកាបង្ហាញថាម៉ោង8គត់មនុស្សន្នានាំគ្នាចេញធ្វើការរាងៗខ្លួនដោយឡែករាងក្រាស់នឹងរាងតូចនៅ មិនទាន់ភ្ញាក់ទៀត។គិលានុបថយិកាបើកទ្វារចូលមកមើលអ្នកជំងឺគឺរាងតូចនឹងហើយតែក៏ឃើញរាងក្រាស់គេងកើយដៃរាងតូចក៏លួចញញឹមបន្តិចរួចទៅបើកវាំងននហើយក៏បោះជំហានទន់ភ្លន់ចេញទៅវិញទាំងមិនភ្លេចបិទទ្វាតិចៗ។(គិលានុបថយិការនឹងឃើញអ្នកជំងឺចឹងច្រើនហើយទើបមិនប្រតិកម្មនោះ😁)

Jimin"ហឹម....."ដោយសារពន្លឺព្រះអាទិត្យចាំងចំផ្ទៃមុខទើប រាងតូចភ្ញាក់ដឹងខ្លួនតែមានអារម្មណ៍ថាចុកដៃក៏ងាកមើលឃើញ រាងក្រាស់កំពុងគេងកើយដៃគេយ៉ាងរំផើយ

Jimin"នេះជាមន្ទីរពេទ្យតើតែហេតុអីគេនៅទីនេះហឹមពេល គេងចឹងមើលទៅស្អាតណាស់អ្នកប្រុសឈាមត្រជាក់"រាងតូច ងើបតិចៗផ្អែកខ្នងនឹងក្បាលគ្រែរួចសម្លឹងមើលរាងក្រាស់ទាំងលួចញញឹមហើយក៏យកដៃស្រឡូនដែលជាប់សារ៉ូទៅអង្អែលក្បាលរាងក្រាស់ថ្នមៗ

        (ក្រាក!..........)

Yeji"បងminហា៎!!"Yejiបើកទ្វារចូលមកស្រែកហៅរាងតូចទាំងភ្លេចថាទីនេះជាពេទ្យណាមួយនាងគិតថានៅក្នុងបន្ទប់បើ
ស្រែកចឹងប្រហែលជាមិនអី

ម្ចាស់បំណុលព្រៃផ្សៃ(កែសម្រួលឡើងវិញ)Hikayelerin yaşadığı yer. Şimdi keşfedin