Jungkookត្រូវបានគេស្គាល់ថាជាសិស្សអាហាររូបករណ៍ដែលបានផ្ទេរឲមករៀននៅសាលានេះមានប្អូនប្រុសម្នាក់មកជាមួយផងដែរ។ពួកគេទាំងពីរជាសិស្សពូកែនៅសារៀនមុនរបស់ពួកគេហើយក៏បានជាប់ជាសិស្សអាហាររូបករណ៍ទៅរៀននៅសាលាឯកជនមួយដែលមានសុទ្ធតែជាកូនអ្នកមាននិងមានសិស្សពូកែជាច្រើនដែលរៀននៅសាលានោះ។ដែលសាលាមួយនោះធ្លាប់ត្រូវបានឧបត្ថម្ភដោយលោកតារបស់taehyung ដែលជាហេតុនេះហើយទើបធ្វើឲគេស្គាល់taehyungគ្រប់គ្នា។លើកលែងតែអ្នកដែលទើបតែចូលមករៀនប៉ុណ្ណោះ។
ក្រោយពីសិស្សគ្រប់គ្នាចេញពីថ្នាក់នៅតែជុងគុកម្នាក់និងលោកគ្រូវ៉ុន។គាត់បានដើរមកជិតជុងគុកដែលកំពុងតែរូតកាតាប គាត់ក៏បានចាប់ផ្តើមនិយាយ«ជុងគុក តើឯងមានកើតអីឬអត់?»គាត់សួរដោយបារម្ភ ជុងគុកក៏តបមកវិញ«បាទ ខ្ញុំមានកើតអីឯណា ចុះលោកពូមានការអីមែនទេ?»
លោកគ្រូវ៉ុន«គ្មានអីទេ ពូគ្រាន់តែចង់ប្រាប់ឲឯងចេះប្រុងប្រយ័ត្នបន្តិច ព្រោះរៀននៅសាលានេះមិនងាយស្រួលទេ»
ជុងគុក«ខ្ញុំចេះមើលថែខ្លួនឯងហើយ លោកពូមិនបាច់បារម្ភទេ»គេនិយាយរួចក៏ក្រោកឈរអស់កម្ពស់
លោកគ្រូវ៉ុន«ពូដឹងថាឯងរឹងមាំ តែឯងត្រូបដឹងថាឯងមានប្អូនប្រុសម្នាក់ទៀតរបស់ឯងដែលមិនមានអ្នកនៅមើលថែគេ»
ជុងគុក«បើខ្ញុំនៅទីនេះហើយគ្មានអ្នកណាធ្វើបាបគេបានឡើយ»និយាយរួចគេក៏ដើរចេញទៅក្រៅថ្នាក់បាត់បន្សល់ទុកតែឲពូរបស់គេនៅជាមួយការដកដង្ហើមដ៏សែនតឹងណែន។លោកគ្រូវ៉ុនគាត់គឺជាពូរបស់ជុងគុក គាត់ត្រូវជាប្អូនប្រុសបង្កើតរបស់ម្តាយគេ។គាត់ត្រូវមើលថែក្មេងទាំងពីរនាក់នេះជំនួសបងស្រីរបស់គាត់។ឆ្នាំនេះគាត់ទើបតែអាយុ២៧ឆ្នាំប៉ុណ្ណោះ តែគាត់មិនទាន់មានប្រពន្ធទេ និងកូនទេ(ឲមានកូនអាមិចបើមិនទាន់មានប្រពន្ធផង😒)។គាត់គឺជាគ្រូបង្រៀននៅសាលានេះ។ដោយគាត់បានជម្រុញឲជុងគុកគេយកអាហាររូបករណ៍ដើម្បីឲគេមកនៅទីនេះដើម្បីឲគាត់ងាយស្រួលក្នុងការមើលថែគេនិងប្អូនប្រុសរបស់គេ។ក្រោយពីជុងគុកគេបានចេញពីបន្ទប់គេក៏បានមកអីពិសានាពេលព្រឹក។គេក៏បានដើរទៅដល់សាលអាហារ ឃើញសិស្សជាច្រើនជាកំពុងតម្រង់ជួរចាំយកអាហារដាក់ក្នុងថាស។គេបានដើរសម្តៅទៅយកថាសមួយនៅលើតុក្បែរកន្លែងដែលមានសិស្សតម្រង់ជួរ។ជាធម្មតាជុងគុកគេតែងតែយកអាហារប្រអប់មកជាមួយនាពេលព្រឹក តែដោយសារថ្ងៃនេះជាថ្ងៃចូលរៀនដំបូងទើបគេអត់បានត្រៀមអីមកជាមួយសម្រាប់ញាុំ។ក្រោយពីឈរចាំនោះ ក៏ដល់វេនគេក៏ ក្រឡេកមើលទៅអាហារដែលនៅក្នុងចាននោះមានទឹកស៊ុប បាយ ពងទា និងម្ហូបជាច្រើនផ្សេងទៀតដែកដាក់តាំងនៅមុខគេ។គេក៏ចេះតែរើសដាក់ទៅ (គ្រាន់តែឃើញក៏ដឹងថាមិនឆ្ងាញ់ទៅហើយ)គេគិតក្នុងចិត្តតែឯង ។បន្ទាប់ពីរើសម្ហូបរួច គេក៏ដើរទៅរកតុអង្គុយបន្ទាប់គេក៏ក្រឡេកឃើញតុមួយនៅទំនេរ គេក៏បានដើរសម្តៅទៅរកតុនោះ។គេដាក់គូទអង្គុយហើយដាក់ថាសអាហារទៅលើតុ។គេក៏ចាបកាន់ស្លាបព្រានៅក្នុងដៃ ហើយក៏ភ្លក្សអាហារនោះ ចាប់ផ្តើមដំបូងពីទឹកស៊ុប គេដួសទឹកស៊ុបបន្តិចយកមកហុត។
«.....»
គេក៏ប្តូរពីទឹកស៊ុបទៅយកយកចង្កឹះយកទៅចាប់ពងទាវិញ
«.....»
អស់និយាយហើយ។គេទម្លាក់ចង្កឹះចុះ ហើយប្តូរមកផឹកទឹកដោះគោវិញ។
«ផឹកទឹកដោះគោឆ្ងាញ់ជាង» គេចង់បានន័យថាទឹកដោះគោគឺឆ្ងាញ់ជាងអាហារដែលគេភ្លក្សអម្បាញ់មិញ។
បន្តិចក្រោយមកក៏មានក្មេងប្រុសម្នាក់បានដើរសម្តៅមកកាន់តុគេ ។គេដាក់ថាសនៅលើតុ ហើយអង្គុយចុះ។ជុងគុកសម្លឹងមើលមកគេដោយធម្មតា។ក្មេងនោះក៏បាននិយាយសួស្តីមកកាន់គេ ព្រមទាំងប្រាប់ឈ្មោះទៅជុងគុកថាគេឈ្មោះChen Qing li គេគឺជាសិស្សដែលរៀននៅក្នុងថ្នាក់ជាមួយជុងគុកដែរ។
«តែឯងអាចហៅខ្ញុំថាKaiក៏បានដែរ »
«ឈ្មោះឯងដូចស្រីចឹង»
«អេ ! មិចក៏ឯងដឹង ឈ្មោះខ្ញុំឈ្មោះចិននិង!»
«ខ្ញុំគ្រាន់តែនិយាយចោលលេងទេតើ »
«ចឹង ឯងចេះភាសាចិនដែរ?»
«ទេ ខ្ញុំអត់ចេះទេ »
កៃធ្វើមុខជូរ ស្មានតែមានអ្នកចេះភាសាចិន។ គេគឺជាកូនកាត់ចិន ហើយឈ្មោះគេដូចមនុស្សស្រី គេឮជុងគុកនិយាយថាឈ្មោះដូចមនុស្សស្រី ទើបគេចាប់អារម្មណ៍គិតថាគេចេះភាសាចិនដែរ
«អត់ចេះក៏មិនអីដែរ ហើយឯងអត់ញាុំអីទេហេស មិចក៏ឃើញនៅពេញចានដដែលនិង»
«ចឹង! ណេះឯងជួយញាុំរបស់ខ្ញុំឲអស់ទៅ»
ថារួចគេក៏រុញថាសនោះទៅមុខទល់និងថាសរបស់កៃ
«យ៉ាងមិចឯងមិនឃ្លានមែនទេ បានជាមិនញាុំ»
«អត់ទេ គឺវាអត់ឆ្ងាញ់»
គេនិយាយហើយក៏លើកអកទឹកដោះគោនោះដល់អស់។
«បើឯងមិនញាុំទុកឲខ្ញុំញាុំ ឆ្ងាញ់សឹងអី មកពីឯងនេះញាុំរើសពេក ចឹងហើយទើបញាុំអីក៏មិនឆ្ងាញ់ដែរ»
«អេយើងមានរឿងចង់ប្រាប់ឯងដែរ។»
«រឿងអី?»
«រឿងបងធំក្នុងសាលានេះ ឯងគួរតែដឹងឲហើយទៅ។ក្នុងសាលានេះគឺមានសិស្សជើងកាងច្រើនណាស់ ហើយក្នុងនោះគឺមានបងធំម្នាក់ដែលរៀននៅក្នុងថ្នាក់យើងផងដែរ»
«.....»
«តែគេម្នាក់នោះសាហាវខ្លាំងណាស់ ហើយគេក៏មានខ្នងបង្អែកផងដែរ។ដែលជាលោកតារបស់គេ គាត់ធ្លាប់ជាអ្នកបរិច្ចាកដល់សាលានេះ ។រហូតធ្វើឲសាលានេះបានល្បីមកដល់សព្វថ្ងៃនេះ។»
គេនិយាយដោយបាយពេញមាត់។និយាយផងញាត់ផង រកស្តាប់គ្នាអីមិនបាន
ជុងគុកគេមិនសូវជាខ្វលអីប៉ុន្មានទេ គេគិតតែសម្លឹងរកមើលអ្នកណាម្នាក់ជានិច្ច។កៃឃើញបែបនេះក៏សួរមកគេ
«អេ ឯងមានស្តាប់យើងនិយាយអត់និង»
«ហើយចុះគេជាអ្នកណា»
ជុងគុកក៏ងាកមកនិយាយជាមួយគេវិញដោយទឹកមុខអត់ជាតិ
«គេគឺជាម្នាក់ដែលអង្គុយនៅតុខាងក្រោយឯងនិងហើយ»
មកដល់ត្រឹមនេះទើបគេនឹកឃើញពីសម្តីដែលពូគេនិយាយ
«ហើយនៅមានពីរនាក់ដែលអង្គុយនៅតុខាងមុខឯងនិងនៅក្បែរឯងនៅជួរទី២។យើងប្រាបងនេះក៏ព្រោះតែឯងទើបតែមកថ្មីៗ ចឹងខ្លាចឯងមិនដឹងហើយនាំគ្រោះថ្នាក់ដល់ខ្លួនឯង»
«អរគុណហើយដែលប្រាប់ខ្ញុំ»
ឆ្លើយខ្លី ដាច់ៗរបស់គេធ្វើឲកៃឯណេះងើយឆ្ងល់យ៉ាងខ្លាំង។តើគេមិនខ្លាចទេឬ?អ្នកនៅសាលានេះសុទ្ធតែខ្លាចគេទាំងអស់។គ្រាន់តែសម្លឹងមើលគេក៏អត់បានដែរ។
«ចុះឯងអត់ខ្លាចទេឬ?»
«...ខ្លាច! រឿងនេះវាមិនជាបញ្ហាអីសម្រាប់ខ្ញុំឡើយ»
តាមការពិតនោះគេគឺពិតជាមិនខ្លាចមែន។តើហេតុអីក៏គេមិនខ្លាចដូចសិស្សដទៃ?នោះក៏ព្រោះតែគេធ្លាប់ត្រូវឈឺចាប់និងខ្លាចរឿងផ្សេងៗច្រើនជាងនេះទៅទៀត។ម្តាយរបស់គេបានស្លាប់ក្រោយពីនាំគេមករស់នៅដេហ្គូ តែមុនគាត់ស្លាប់គាត់ក៏បានរៀបការជាមួយបុរសម្នាក់ទៀត។ក្រោយពីម៉ាក់ជុងគុកស្លាប់ គេក៏ត្រូវបានឪពុកចុងនោះធ្វើបាបលុះក្ស័យ។តាំងពីគេចូលដល់អាយុ១៥ឆ្នាំមក មិនថាក្តីសុខ ក្តីទុក្ខសុទ្ធតែនៅខាងគេ គេមិនអាចជៀសបានឡើយ។គេត្រូវបង្ខំឲចេញទៅធ្វើការផង សិក្សាផង មើលថែប្អូនដែលនៅក្មេងរបស់គេផង ។ឪពុករបស់គេមិនដែលយកចិត្តទុកដាក់មើលថែគេទេ គាត់ចាត់ទុកគេត្រឹនតែជាក្មួយប៉ុណ្ណោះ។តាមពិតទៅម្តាយគេបានមានជំងឺមហារីកដំណាក់កាលចុងក្រោយ គាត់ក៏សម្រេចចិត្តរៀបការជាមួយនិងលោកpark jiyoungត្រូវជាមិត្តភក្តិរបស់អ្នកស្រីជុន ហើយគាត់ក៏ជាឪពុកចុងរបស់ជុងគុកនាពេលបច្ចុប្បន្ននេះផងដែរ។តែគាត់រៀបការជាមួយអ្នកស្រីមិនមែនជួយមើលកូនឲអ្នកស្រីឡើយ គាត់គ្រាន់តែចង់បានទ្រព្យសម្បត្តិរបស់អ្នកស្រីប៉ុណ្ណោះ។ដែលរឿងនេះក៏បានដឹងដល់លោកហេវ៉ុនដែលជាប្អូនប្រុសរបស់អ្នកស្រីជុន។ពីដំបូងគេក៏មិនសូវជាបារម្ភនិងរឿងនេះទេព្រោះគាត់គិតថាពួកគេនៅមានលោកជីយ៉ុងជាឪពុកប្រហែលជាមិនអីទេហើយណាមួយគាត់ក៏រវល់និងការងាររបស់គាត់មិនសូវខ្វាយខ្វល់ពីរឿងនេះទេ។តែតាមពិតទ្រព្យសម្បត្តិបងស្រីគាត់ក៏អស់ហើយ ក្មួយប្រុសទាំងពីររបស់គាត់សុទ្ធតែរបួសពេញខ្លួន ហើយមើលទៅពិតជាគួរឲអាណិតណាស់។
គាត់បានព្យាយាមចង់យកក្មួយទាំងពីរមកនៅជាមួយគាត់វិញប៉ុន្តែលោកជីយ៉ុងគាត់មិនព្រមឡើយ ម្ល៉េះហើយលោកវ៉ុនក៏បានព្រមានគាត់បើសិនជាគាត់ហ៊ានធ្វើបាបគេទាំងពីរនោះគាត់ប្រាកដជាប្តឹងដាក់គុកលែងបានចេញទៅលេងល្បែងទៀតមិនខាន។លោកហេវ៉ុនគាត់បានគម្រាមលោកជីយ៉ុងបែបនេះព្រោះដឹងថាលោកងប់នឹងល្បែង ហើយប្រាក់បងស្រីរបស់គាត់នេះអស់ក៏ព្រោះតែគាត់យកទៅលេងល្បែងអស់។តែបើដរាបណាដែលលោកវ៉ុនមិននៅក្បែរពួកគេទាំងពីរក៏គាត់នៅតែអាចធ្វើបាប បានដែរ ហើយគាត់ថែមទាំងគម្រាមពួកគេពីការប្រាប់រឿងដែលគាត់វៃធ្វើបាបរាល់ថ្ងៃ។ជុងគុកព្យាយាមលាក់រឿងនេះពីពូគេក៏ព្រោះតែមិនចង់មានរឿងច្រើន ។
YOU ARE READING
My lover
Lãng mạnពីដំបូងគ្រាន់តែជាការជួបគ្នាក្រោយមកក៏ក្លាយជាសត្រូវហើយបន្ទាប់មកក៏ក្លាយជាមនុស្សដែលខ្វះគ្នាមិនបាន...