ដោយសារជុងគុកគេជាមនុស្សដែលធំដឹងក្តីមកជាមួយនិងឪពុកចិត្តឃោរឃៅដែលធ្វើឲបាត់បង់ភាពក្មេងខ្ចី ដែលជាជាវ័យដែលគួរតែសប្បាយហុឺហារ តែគេបែរជាខុសពីមនុស្សគ្រប់គ្នា សុខចិត្តលាក់កំបាំងពីមនុស្សជុំវិញខ្លួនក៏ព្រោះតែមិនចង់ឲគេមកពិបាក មិនហ៊ានត្អូញត្អែរបើទោះបីជានឿយហត់ សុខចិត្តខាំមាត់សង្កត់ចិត្តអត់ទ្រាំដើម្បីប្អូនប្រុសជាទីស្រឡាញ់។ទោះមិនមែនជាមនុស្សស្រីក៏ដោយក៏គេអាចអត់ទ្រាំបានមិនថាការងារ ការរៀនសូត្រត្រូវឪពុកចុងវាយធ្វើបាប ត្រូវមិត្តភក្តិបង្អាប់ថាជាក្មេងអត់ម្តាយ ត្រូវគេមើលងាយ។ ជីវិតគេជាច្រើនឆ្នាំមកនេះបានភ្លក្សអស់ហើយនៃរសជាតិជីវិត ។ក្រៅពីប្អូនប្រុសរបស់គេគ្មានអ្នកណាដែលនៅសេសសល់ឲគេស្រឡាញ់ទៀតឡើយ។ពីមួយថ្ងៃទៅមួយថ្ងៃគេប្រៀបដូចជាមនុស្សគ្មានវិញ្ញាញចឹង មិនសូវចេះនិយាយស្តី មិនចេះលេងសើច ពូកែអត់ទ្រាំ ចូលចិត្តនៅម្នាក់ឯង ទៅណាមកណាម្នាក់ឯង មិនសូវជាចង់និយាយស្តីជាមួយអ្នកណាម្នាក់ឡើយ ដូចកៃជាដើម។គេនិយាយដាច់ៗ គ្រាន់តែមុខក៏គេមិនចង់មើលផង
————————
ជុងគុកក៏បែរងាកសម្លឹងមើលឆ្វេងមើលស្តាំ។
Kai«អេ ឯងកំពុងរកមើលអ្នកណា?»
Jungkook« ប្អូន»
Kai«ចុះគេរៀនថ្នាក់ទីប៉ុន្មាន? ហើយអាយុប៉ុន្មាន?»
Jungkook«ចាំបាច់ឯងត្រូវដឹងដែរ»
Kai«ក្រែងជាមិត្តភក្តិនិងគ្នាហេស?»
Jungkook(មិត្តភក្តិ?)
ជុងគុកគេគិតក្នុងចិត្ត។គេមិនទាំងចង់ស្រមៃថាចង់បានមិត្តភក្តិផង វាគ្រាន់តែជាឈ្មោះប៉ុណ្ណោះ គេធ្លាប់ត្រូវមិត្តភក្តិប្រមាថមើលងាយមើលថោក មិនខុសអីពីសត្វធាតុ។វាគ្រាន់តែជាសម្តីនៃមនុស្សបោកប៉ុណ្ណោះ គ្មានអ្នកណាម្នាក់ក្លាយជាមិត្តភក្តិពិតប្រាកដឡើយគេគ្រាន់តែនិយាយល្បួងយើងពីដំបូងប៉ុណ្ណោះ។ក្រោមកជុងគុកក៏ក្រោកចេញពីតុទុកឲកៃធ្វើអេះអុញមុខមើលមិនយល់ពីជុងគុក។
Kai«គ្រាន់តែចង់រាប់អានមិត្តភក្តិសោះក៏ពិបាកដែរ»ងាកមកមើលមើលប្អូនប្រុសរបស់ជុងគុកនោះគឺមិននៅឆ្ងាយពីគេទេ តែគ្រាន់តែគេមើលមិនឃើញ។នោះក៏ព្រោះតែមានសិស្សប៉ុន្មានអ្នកព័ទ្ធជុំវិញគេ ធ្វើឲគេមើលមិនឃើញ។
Boy«យ៉ាងមិច ហេតុអីក៏មិនសុីទៅ ខ្ពើមណាស់មែនទេ?»
Girl«ឯងត្រូវតែសុីឲអស់ឮទេ?»
YOU ARE READING
My lover
Romanceពីដំបូងគ្រាន់តែជាការជួបគ្នាក្រោយមកក៏ក្លាយជាសត្រូវហើយបន្ទាប់មកក៏ក្លាយជាមនុស្សដែលខ្វះគ្នាមិនបាន...