និយាយពីថេយ៉ុងវិញក្រោយពេលគេចេញមកពីបន្ទប់នោះគេដូចជារសាប់រសល់យ៉ាងម៉េចមិនដឹងទេ។ក្នុងខួរក្បាលចេះតែនឹកគិតពីរឿងដែលប្អូនរបស់ជុងគុកនិយាយជាមួយគេ។មុនពេលដែលថេយ៉ុងបើកទ្វារនោះគេបានរកបើកទ្វារទៅហើយពេលដែលគេមកដល់នោះប៉ុន្តែពេលដែលគេបម្រុងនិងបើកនោះក៏បានឮការសន្ទនាពីអ្នកខាងក្នុង។ហើយក៏បានធ្វើឲថេយ៉ុងចាប់អារម្មណ៍ពីសម្តីរបស់ហានសុងដែលថាមានអ្នកធ្វើបាបគេ រួចហើយទើបបង្ករជាហេតុនាំទុកដល់បងប្រុស។ ពេលគេស្តាប់ឮបែបនេះ គេបានគិតមួយសន្ទុះក៏មិនអស់ចិត្ត។គេក៏បានបើកទ្វារមួយទំហឹងថាគេរកសួរទៅពួកគេទៅហើយថាអ្នកណាជាអ្នកធ្វើ តែក៏ជំនួសមកវិញនូវសំណួរដែលគេមិនបានព្រៀងទុកថានិងសួរ។ហើយគេក៏និយាយចាក់បណ្តោយតែម្តងទៅ ។ក្រោយពួកគាត់ចេញទៅហានសុងនិងជុងគុកក៏បាននិយាយគ្នាបន្តិចពីរឿងអម្បាញ់មិញ។
ហានសុង«បងប្រុស តើគេចង់ទទួលខុសត្រូវយ៉ាងម៉េចទៅ ចុះបើគេចង់សងសឹកវិញនោះ ខ្ញុំមើលទៅគេដូចជាមិនទុកចិត្តគេនោះទេ»
ជុងគុក«មិនអីទេ មានបងនៅទីនេះហើយឯងកុំបារម្ភអីគ្មានអ្នកណាមកធ្វើបាបឯងបានឡើយ»
ហានសុង«មិនដឹងពេលណាខ្ញុំអាចការពារបងប្រុសវិញបាននោះទេ បងប្រុសបងល្អពេកហើយ»ជុងគុកក៏បានប្រាប់ទៅប្អូនរបស់ខ្លួនថាឲគេទៅថ្នាក់វិញទៅ។ដំបូងហានសុងគេមិនព្រមទែគេថាចង់នៅមើលបងប្រុស តែជុងគុកបង្ខំគេពេកចឹងមានតែទៅ ហើយណាមួយគេទើបតែចូលលើកដំបូងផង។បន្ទាប់មកគេក៏បានលាបងប្រុសរបស់ចាកចេញពីបន្ទប់ទៅថ្នាក់រៀនវិញទាំងចិត្តមិនចង់។
លោកគ្រូវុនក៏បានដើរសម្តៅទៅថ្នាក់បង្រៀនរបស់គាត់វិញហើយលោកនាយកក៏ដើរទៅកានការិយាល័យរបស់គាត់វិញ។លោកគ្រូវុនក៏បាននឹកគិតពីសំណើរដែលគាត់និយាយថាឲថេយ៉ុងទទួលខុសត្រូវលើជុងគុក។ តើគាត់ធ្វើនេះត្រូវឬខុសឬក៏នាំឲគេទៅកាន់ផ្លូវដ៏ស្មុគស្មាញទៅវិញ។គិតចុះគិតឡើងគាត់ក៏បានមកដល់ថ្នាក់វិញរួមជាមួយជុងគុកដែលមកដំណាលគ្នាតែមិនមែនមកផ្លូវជាមួយគ្នា។គ្រាន់តែឃើញបែបនេះថេយ៉ុងក៏ដើរចូលទៅរ៉ុយមិនខ្វលពីលោកគ្រូវុនដែលឈរសញ្ជឹងគិតឥតឈប់។បន្តិចក្រោយមកគាត់ក៏ប្រលែងរឿងនោះចោលហើយងាកមកដើរចូលក្នុងថ្នាក់វិញ។ លោកគ្រូវុនគាត់ចាបផ្តើមប្រាប់សិស្សពីវិន័យខ្លះៗក្នុងសាលា ។ចំណែកថេយ៉ុងក្រោយពេលចូលមកដល់ក្នុងថ្នាក់ ក៏ត្រូវមិត្តភក្តិពីរនាក់របស់គេនោះជំរិតសួរមើលតែអ្នកទោស។
សាងវូ «យ៉ាងម៉េចដែរ តើដោះស្រាយរួចហើយមែនទេ?»
ថេយ៉ុង«អឺ យើងដោះស្រាយរួចហើយ »
ម៉ាក «ដោះស្រាយយ៉ាងម៉េច យកលុយទៅដោះមែនទេ?»
ថេយ៉ុង«លើកមុនលុយ តែលើកនេះមិនមែនលុយទៀតទេ»
សាងវូ«ឯងចង់បានន័យថាម៉េច ចឹងគេអត់យកលុយឯងទេមែនទេ ហើយគេចងបានអីវិញ»
ថេយ៉ុង« គេអត់ចង់បានអីទេ តែយើងបានសុំទោសគេ ហើយគេក៏អត់ទោសឲយើង ហើយយើងក៏បានទទួលខុសត្រូវលើគេទៀត»
សាងវូ «ហាស ! ទទួលខុសត្រូវ ទទួលយ៉ាងម៉េចទៅ រាល់ដងឯងមិនមែនបែបនេះទេ ហើយហេតុអីក៏ទៅជាបែបនេះទៅវិញ»
រាល់ដងគេតែងតែធ្វើបាបគេហើយទៅជួបជាមួយគ្រូនាយករហូតតែពេលដែលដោះស្រាយនោះគឺយកលុយទៅដោះស្រាយ បើមិនចឹងទេគឺលោកនាយកជាអ្នកត្រូវទទួលជំនួស ហើយគេក៏ត្រឡប់មកវិញជាមួយស្នាមញញឹមដោយគ្មានបញ្ហា។តែពេលនេះមិនដឹងយ៉ាម៉េចទេ ។
ម៉ាក«យើងគិតថាបែបនេះក៏ល្អដែរ...?»
សាងវូ« ល្អយ៉ាងម៉េច ឯងឆ្គួតទេដឹងនៀក ម៉េចមិត្តភក្តិយើងមួយៗដូចអត់សូវគ្រប់ចឹងចូលចិត្តគិតរឿងប្លែកៗ»
ម៉ាក«ឯងមិនយល់ទេ តែបន្តិចទៀតឯងនិងយល់ហើយ បើជ្រុលជាឯងទទួលខុសត្រូវលើគេហើយ ចឹងលេងឲអស់ដៃតែម្តងទៅ»
សាងវូ«ឯងចង់បានន័យថា .....»
ថេយ៉ុង« ត្រូវហើយវានិងមិនរួចផុតពីកណ្តាប់ដៃរបស់យើងទេ ចាំមើលចុះ»
សាងវូ«បើចិងមែនម៉េចក៏ឯងមិនប្រាប់យើងឲបានច្បាស់ជាងនេះបន្តិចទៅចាំបាច់ធ្វើលាក់លៀមមើលតែទៅប្លន់គេ (ពួកអាអស់នេះ)»
ចប់ប្រយោគសាងវូក៏បានលួចថាឲមិត្តភក្តិទាំងពីររបស់គេ។មិនថានិយាយអីក៏ដោយពួកគេចូលចិត្តនិយាយលាក់លៀមតែពីរនាក់មិនខ្វលពីសាងវូទេ។ចឹងហើយបានពេលពួកគេនិយាយម្តងៗសាងវូអត់ដែលដឹងអីឡើយ។
YOU ARE READING
My lover
Romanceពីដំបូងគ្រាន់តែជាការជួបគ្នាក្រោយមកក៏ក្លាយជាសត្រូវហើយបន្ទាប់មកក៏ក្លាយជាមនុស្សដែលខ្វះគ្នាមិនបាន...