ថ្ងៃបើកបវេស្សនការថ្មីនៃសាលាខេត្តប៊ូសានប្រទេសកូរ៉េកំពុងមានសិស្សជាច្រើនដើរចូលក្នុងមាត់ទ្វារសាលាច្រើនកុះករ។បន្តិចក្រោយមកកណ្តឹងរោទិ៍នៃសាលាបានបន្លឺឡើងសិស្សគ្រប់គ្នារត់ត្រៀបត្រាចូលទៅក្នុងសាលាយ៉ាងប្រញាប់បើទោះជាថ្ងៃបើកបវេស្សនកាមែន តែពួកគេត្រូវទៅចាប់តុអង្គុយ។ក្រោយពីកណ្តឹងរោទិ៍បានឈប់ក៏មានសិស្សប្រហែលជាបីនាក់បានដើរចូលមកក្នុងថ្នាក់ដែលនៅជាន់ខាងលើបង្អស់នៃអគារសាលា។ដែលពួកគេបីនាក់នោះជាសិស្សដែលល្បីជាងគេ ពួកគេទាំងបីនាក់នោះបានដើរសម្តៅទៅថ្នាក់ទី១២ក។ដែលថាពួកគេល្បីនោះគឺមានសិស្សនៅសាលានេះបានដឹងពីពួកគេថាជាសិស្សប្រុសដែលសង្ហារជាងគេនៅក្នុងសាលានេះ។មិនត្រឹមតែសង្ហារទេពួកគេក៏ជាកូនអ្នកមានមុខមាត់ម្នាក់ដែរ តែពួកគេគឺជាសិស្សដែរពាលាអាវាសែមិនស្តាប់គ្រូ ដើរធ្វើបាបគេឯងក្នុងសាលាពិសេសអ្នកដែរបុិនទូពិតពីគេទៅប្រាប់គ្រូឬឪពុកម្តាយពួកគេ។
«....?»
ពួកគេបានចូលមកក្នុងថ្នាក់ដោយស្លៀកពាក់ឯងសណ្ឋានរញេរញៃមិនគោរពតាមបទបញ្ជាផ្ទៃក្នុងនៃសាលា។ហើយថែមទាំងទាត់កៅអីទាត់តុដែលទិសដល់ផ្លូវគេដើរ។ក្រោយពេលដែលដើរចូលមកឃើញថាសិស្សម្នាក់ៗស្ងាត់មាត់ជ្រាបដូចគេចុក។មិនម៉ាត់មិនកអីបន្តិចឡើយ។
សិស្សប្រុសម្នាក់ដែលមានរាងខ្ពស់និងសង្ហារដូចដារាដែលគេឈ្មោះKim taehyung ជាសិស្សដែលល្បីជាងគេ។គេមានកែវភ្នែកមុតថ្លាអាចចាក់ដល់បេះដូង បបូរមាត់ក្រាស់រាងស្លេក សក់វែងដែលអាចគ្រប់ភ្នែកទាំងគូររបស់គេជិត។គេជាមនុស្សដែលចូលចិត្តមានបញ្ហាជាមួយគេច្រើន តែងតែរករឿងធ្វើបាបអ្នកដែលខ្សោយជាងខ្លួន មិនថាជាប្រុសឬស្រីឡើយ។ហើយគ្មានអ្នកណាអាចពន្យល់ឬប្រាប់គេពីសុជីវធម្មបានឡើយព្រោះគេមិនមែនជាកូនក្មេងឡើយស្អប់អ្នកណា ទើសអ្នកណាវ៉ៃអ្នកនិង។កុំជោរជាមួយមនុស្សប្រុសម្នាក់នេះ អ្នកធម្មតាៗមិនអាចចូលជិតគេឡើយ។ម្នាក់ទៀតដែលជាកូនកាត់អាមេរិក-កូរ៉េ ដែលជាមិត្តភក្តិនិងថេយ៉ុង ព្រមទាំងជាសិស្សដែលមានចរិតលក្ខណះស្រដៀងនិងថេយ៉ុង។ តែគេគឺជាសិស្សពូកែណា៎អ្នកមិនស្គាល់គេគឺមិនដឹងឡើយ។ធ្វើជាលោកបងកាងហើយក៏ជាសិស្សពូកែទៀត ។គេម្នាក់នេះឈ្មោះ mark oliver គេមានមុខមាត់ស្អាតបាត ពាក់វែនតា កម្ពស់ខ្ពស់ល្មម កែវភ្នែកស្រស់ថ្លា បបូរមាត់ស្តើង។បើនិយាយទៅគឺគេមានរូបរាងល្អឥតខ្ចោះដូចនិងtaehyungចឹង។តែខុសពីចរិតលក្ខណះរបស់គេ តែទោះយ៉ាងណាបើពួកគេមិនមានភាពស្រដៀងគ្នាធ្វើមិចពួកគេអាចរាប់រកគ្នាធ្វើជាមិត្តបាន។ហើយនៅម្នាក់ទៀតដែលជាប្រុសស្អាតម្នាក់ដែរគេឈ្មោះJung sangwooម្នាក់នេះមានកែវភ្នែកស្រទន់ បបូរមាត់តូច សក់វែកចំហៀងមានក្រវិលជាប់និងត្រចៀកដែលធ្វើឲគេមើលទៅលេចធ្លោជាងមិត្តគេពីរនាក់នោះទៀត។ពួកគេទាំងបីនាក់នេះគឺចូលចិត្តធ្វើបាបគេដទៃណាស់។តែឆ្ងល់ត្រង់ថាឪពុកម្តាយរបស់ពួកគេសុទ្ធតែជាអ្នកមានថ្លៃថ្នូរ មានពូជពង្សខ្សែស្រឡាយត្រកូលអ្នកខ្លាំងតែហេតុអីពួកគេមានចរិតរឹងរូស ក្អេងក្អាង ជិះជាន់អ្នកដទៃធ្វើដូចជាខ្លួនពួកគេគឺជាអ្នកកំណត់ឲអ្នកណាម្នាក់ត្រូវមកទទួលទណ្ឌកម្មនេះ។តើអ្នកណាម្នាក់អាចមកជួយកែតម្រូវគេបានទៅ?ឬមួយមានតែឪពុកម្តាយរបស់ពួកគេ?មិនអាចទេពួកគេម្នាក់ៗគឺដូចជាជញ្ជាំងថ្មមួយចឹង។ឪពុករបស់taehyungធ្លាប់បានដាក់បម្រាមគេម្តងរួចមកហើយតែថាវាគ្មានប្រសិទ្ធភាពឡើយរហូតដល់ធ្វើឲលោកkimដែលជាឪពុករបស់គេមិនអាចមិនអើពើតទៅទៀតបានឡើយ។ពីដំបូងថេយ៉ុងគ្រាន់តែសិស្សធម្មតាម្នាក់ប៉ុណ្ណោះគ្រាន់តែរឿងតូចតាចមួយសោះធ្វើឲលោកគីមខឹងដល់ថ្នាក់ធ្វើបាបគេ។ដែលតាំងពីពេលនោះមកគេលែងស្រឡាញ់លោកប៉ារបស់គេតទៅទៀត គេគិតថាគ្មានអ្នកណាម្នាក់សល់ឲគេស្រឡាញ់ទៀតឡើយ ម៉ាក់របស់គេបានស្លាប់ហើយលោកគីមក៏បានរៀបការយកប្រពន្ធថ្មី ភ្លេចគេនិងម៉ាក់របស់គេហើយ។គេក៏តែងតែនៅជាមួយលោកតារបស់គេរៀងរាល់ថ្ងៃ ធ្វើឲគេចេះដើរធ្វើបាបមនុស្សគ្រប់គ្នាដែលគេស្អប់។នេះក៏ព្រោះលោកតារបស់គេជាអ្នកប្រាប់គេ មនុស្សដែលគេស្អប់គឺមិនគួរទទួលបានការស្រឡាញ់ពីអ្នកណាម្នាក់ឡើយ។ លោកតារបស់គេតម្រូវតាមចិត្តរបស់គេមករហូត ចង់អ្នកណាមកប្រដៅឬប្រឆាំងនិងគាត់គឺមិនបានឡើយ សូម្បីចៅរបស់គាត់បានប្រព្រឹត្តិរឿងដ៏គួរឲស្អប់ខ្ពើមក៏ដោយក៏គាត់មិនបានយកទោសពៃអ្វីពីtaehyungគាត់មានតែជម្រុញឲគេធ្វើរឿងនេះជាដដែល។
ពួកគេទាំងបីនាក់បានដើរចូលទៅអង្គុយនៅតុក្បែរមាត់បង្អួចខាងក្រោយគេ។នៅក្នុងថ្នាក់គឺមានតែភាពស្ងប់ស្ងាត់ដូចជាគ្មានសិស្សម្នាក់នៅចឹងមានតែបីនាក់និង។ ក្រោយពីការស្ងប់ស្ងាត់បន្តិចក្រោយមកក៏មានលោកគ្រូម្នាក់ដើរចូលមកព្រមជាមួយសិស្សប្រុសម្នាក់ដើរចូលមកក្នុងថ្នាក់។«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺsan haewonជាគ្រូបន្ទុកថ្នាក់នេះ ហើយនេះគឺជាសិស្សថ្មី »
« សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះjeon jungkook ជាសិស្សអាហារូបករណ៍ផ្លាស់មកពីdaejonសុំជួយណែនាំផង»Jungkookនិយាយព្រមទាំងឱនក្បាលចុះបន្តិចរួចក៏ងើបមុខឡើង។លោកគ្រូwonក៏ប្រាប់ឲគេទៅរកកន្លែងអង្គុយ។គេក៏ដើរចូលទៅក្នុងចំណោមតុដែលនៅខាងក្រោយគេដែលមានលោកបងtaehyungអង្គុយនៅតុខាងក្រោយដែលមានចន្លោះតុមួយ។គេឃើញបែបនេះក៏ដើរចូលទៅអង្គុយ។ចំណែកលោកគ្រូបានដើរចូលទៅកាន់តុរបស់គាត់ក៏ក្រឡេកឃើញគេដើរចូលទៅតុដែលមានtaehyungអង្គុយនៅពីក្រោយ។គាត់បានស្រែកហៅឈ្មោះរបស់គេភ្លាមៗ។
« តើមានអីមែនទេលោកគ្រូ?»
« គឺគ្មានអីទេ ចូលទៅអង្គុយចុះ។»ប៉ុន្តែទឹកមុខរបស់គាត់មិនបានបង្ហាញតាមសម្តីដែលគាត់និយាយឡើយ។គាត់ចេះតែដៀងភ្នែកមើលទៅគេជារឿយៗដូចខ្លាចគេមានរឿងអីកើតឡើងចឹង។គាត់ក៏បានកត់កាលវិភាគឲសិស្សនិងបានសំណេះសំណាលជាមួយពួកគេរហូតដល់ម៉ោងចេញលេង កណ្តឹងក៏បានរោទិ៍ការសន្ទនាក៏បានកាត់ផ្តាច់។លោកគ្រូwonក៏បានអនុញ្ញាតឲសិស្សចេញ បើមិនចេញទេក្នុងថ្នាក់ប្រាកដជាពុលស្លាប់សិស្សអស់មិនខាន។កាលពីប៉ុន្មាននាទីមុនក្នុងថ្នាក់ប្រៀបដូចជាទីរហោស្ថានចឹង។ទឹកមុខម្នាក់ៗប្រៀបដូចជាចោរចាប់ជុំរិតចឹង គ្មានអ្នកណាសូវមាត់កឡើយ។jungkookដែលអង្គុយស្តាប់គ្រូនោះក៏រៀងចម្លែកដែរ តែគេមិនបានគិតច្រើនឡើយ សាលានៅទីនេះជាសាលាដែលល្បីប្រាកដជាមានវិន័យតឹងរឹងហើយ បានជាសិស្សគ្រប់គ្នាធ្វើតាមនោះ។គេក៏មិនបានគិតខ្វល់ខ្វាយច្រើនព្រោះគេជាមនុស្សស្ងៀមស្ងាត់មិនសូវមាត់ក៏ ចង់អ្នកណាធ្វើអីក៏ធ្វើទៅ ។
រង់ចាំភាគបន្ត....
សូមជួយបញ្ចេញមតិយោបល់អំពីរឿងដែលនាងខ្ញុំបានសរសេរផ្ទាល់ដៃផង។
អរគុណសម្រាប់ការអាន
YOU ARE READING
My lover
Romanceពីដំបូងគ្រាន់តែជាការជួបគ្នាក្រោយមកក៏ក្លាយជាសត្រូវហើយបន្ទាប់មកក៏ក្លាយជាមនុស្សដែលខ្វះគ្នាមិនបាន...