ក្រោយពីត្រូវបានលោកគ្រូwonបានបញ្ជូនជុងគុកទៅកាន់ការិយាល័យសង្គ្រោះបន្ទាន់។កាលពីគេនៅជាមួយឪពុកចុងគេក៏បែបនេះដែរ គាត់វាយធ្វើបាបជុងគុកមិនលស់ថ្ងៃឡើយរហូតធ្វើឲគេនេះទ្រុឌទ្រោម ធ្វើឲគេចង់ខ្សល់គរម្តងៗ គ្រាន់តែរឿងបន្តិចបន្តួចសោះក៏ឪពុកចុងជុងគុកគាត់វាយធ្វើបាប មិនថាប្អូនប្រុសក៏ដោយ។ជួនកាលពេលមកពីក្រៅគាត់ក៏វាយធ្វើបាបតាមការខឹងរបស់គាត់ ជួនកាលពេលគាត់មានអារម្មណ៍ល្អគាត់ក៏មិនវាយធ្វើបាបទេដោយសារគាត់លេងល្បែងឈ្នះហើយបើមិនឈ្នះវិញ ជុងគុកនិងប្អូនប្រុសរបស់គេច្បាស់ជាទក់សុសសាច់មិនខាន។
ពេលនេះជុងគុកកំពុងតែសម្រាក់នៅលើគ្រែអ្នកជំងឺរួមមានប្អូនប្រុសដែលអង្គុយក្បែរ គិលានុបដ្ឋាយិកា និងលោកគ្រូwon។
«ខ្ញុំគិតថាគេប្រហែលជាអស់កម្លាំងហើយមើលទៅបានជាឆាប់សន្លប់បែបនេះ ហើយខ្ញុំក៏បានមើលឃើញពីស្នាមរបួសគេពីមុនដែរ ហើយវាទើបតែថ្មីៗទេរួមទាំងរបួសពេលនេះទៀត។ គេអាចនិងធ្វើការហួសកម្លាំងពេក ឬក៏មិនបានសម្រាកគ្រប់គ្រាន់ទើបទៅជាបែបនេះ យ៉ាងណាៗខ្ញុំសុំឲលោកគ្រូជួយប្រាប់គេឲចេះមើលថែសុខភាពផង ហើយពេលនេះគេមិនអីទេ ហើយនេះជាថ្នាំសូមឲគេលេប ពេលដែលគេភ្ញាក់ផងដើម្បីកាត់បន្ថយភាពឈឺចាប់របស់គេ »
គិលានុបដ្ឋាយិកានោះនិយាយរៀបរាប់ប្រាប់លោកគ្រូវុន ហើយក៏បានចាកចេញទៅធ្វើភារកិច្ចបាត់ដោយបន្សលថ្នាំនៅនិងលោកគ្រូវុន។លោកគ្រូវុនក៏បានដើរទៅជិតនិងហានសុងដែលអង្គុយដេកក្បែរគ្រែរបស់ជុងគុកដោយដៃកាន់ដៃរបស់បងប្រុសជាប់មិនលែង។គាត់ក៏បានដាក់ថ្នាំនោះនៅក្បែរតុ រួចក៏ងាកមកមើលហានសុង គាត់យកដៃទៅអង្អែលក្បាលរបស់គេថ្នមៗ ដោយទឹកមុខស្រពាប់ស្រពោន។រួចក្រោយមកគាត់ក៏ដើរចេញទៅក្រៅបាត់ គាត់បានដើរសម្តៅទៅការិយាល័យរបស់លោកនាយកដើម្បីនិយាយពីរឿងដែលកើតឡើងលើជុងគុក។
ក្រោយមកគាត់ក៏បានមកដល់ការិយាល័យ គាត់បានដើរទៅបើកទ្វារដោយមិនបានគោះបន្តិច។លុះពេលដែលគាត់បើកនោះ គាត់ភ្ញាក់ផ្អើលណាស់ដែលបានឃើញថេយ៉ុងនៅទីនេះ ជាមួយនិងសម្លៀកបំពាក់ថ្មី រួមទាំងអង្គុយគងទាក់ខ្លានៅលើសាឡុងក្បែរតុលោកនាយក ដែលអង្គុយធ្វើព្រងើយមិនខ្វលពីអ្វីដែលថេយ៉ុងកំពុងធ្វើ។
ការដែលថេយ៉ុងធ្វើបែបនេះធ្វើឲលោកគ្រូវុនរៀងក្តៅចិត្តដែរតែគាត់ព្យាយាមសម្រួលអារម្មណ៍ និងបានបិទទ្វារវិញរួចមកនិយាយជាមួយលោកនាយក។ គាត់បានមកឈរទល់មុខនិងតុលោកនាយកដែលគាត់រៀបនិងហាមាត់និយាយទៅហើយតែលោកនាយកក៏និយាយកាត់។
លោកនាយក«ខ្ញុំដឹងពីអ្វីដែលោកចង់និយាយហើយ ខ្ញុំគិតថាគេប្រហែលជាមិនអីទេ ខ្ញុំចង់ចេញថ្លៃសងជំនឿចិត្តទៅគេបើសិនជាគេព្រមនោះ»
លោកគ្រូwon«ថាម៉េច!លោកនាយកនិយាយអីនិង នេះរឿងវាយគ្នាដល់ថ្នាក់សន្លប់ទៅហើយ គិតថាគេមិនអីទៀតមែនទេ ហើយចង់យកលុយមកសងជំនឿចិត្តគេទៀត ធ្វើនេះដូចជាអយុត្តិធម៌ពេកហើយ យ៉ាងណាក៏ដោយគឺត្រូវឲគេម្នាក់នោះមកទទួលកំហុសនិងទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើដែរ»
លោកនាយក«លោកគ្រូវុន ខ្ញុំគិតថារឿងនេះវាមិនដល់ថ្នាក់ត្រូវទទួលខុសត្រូវទេ គេមានទាន់ស្លាប់ឯណា ចាំបាច់អីត្រូវដោះស្រាយអីវែងឆ្ងាយនោះ បើសិនជាលោកចង់ឲទទួលខុសត្រូវមែននោះ ចឹងទុកឲខ្ញុំជាអ្នកទទួលទៅចុះ-»
លោកគ្រូwon«បានហើយលោកនាយក ខ្ញុំមិនមែនមកនេះចង់បានការបកស្រាយពីលោកទេខ្ញុំគ្រាន់តែចង់ឲលោកដឹងថាសិស្សម្នាក់បានធ្វើបាបគេ ហើយខ្ញុំចង់ឲគេទទួលរាល់កំហុសដែលគេបានធ្វើ មិនមែនឲលោកជាអ្នកទទួលជំនួសនោះទេ ហើយខ្ញុំក៏មិនសុខចិត្តដែរបើលោកនេះទទួលខុសត្រូវជំនួសទង្វើដែលគេបានធ្វើ-»
លោកនាយក« ប៉ុន្តែ-»
ថេយ៉ុង«បានហើយ ខ្ញុំទទួលកំហុសថាខ្ញុំនេះបានធ្វើបាបគេពិតមែន ហើយខ្ញុំនិងទទួលខុសត្រូវរាល់ទង្វើដែលខ្ញុំធ្វើចំពោះគេ ប៉ុណ្ណឹងបានហើយឬនៅ»
លោកគ្រូwon« មិនគ្រប់គ្រាន់ទេ ឯងត្រូវតែទៅសុំទោសគេ និងទទួលរាល់ទង្វើដែលឯងបានធ្វើដាក់គេនិងទទួលខុសត្រូវលើគេ»
ថេយ៉ុង«បាន »
ថេយ៉ុងបានក្តាប់ដៃរបស់គេនិងបានដើរចេញមកក្រៅដោយបើកទ្វារមួយទំហឹង ហើយចេញទៅដោយកំហឹង។លោកវុន ឃើញបែបនេះក៏ដើរចេញទៅតាម ចំណែកលោកនាយកក៏បានត្រឹមតែគ្រវីក្បាលជាមួយទឹកមុខសោកសៅ។ «ហុឺយច្បាស់ជាមានរឿងមិនស្រួលទៀតហើយ»គាត់ក៏បានដើរចេញទៅតាមពួកគេទាំងពីរ។
មកមើលជុងគុកវិញពេលនេះគេបានបើកភ្នែករបស់គេដោយសម្លឹងមើលជុំវិញខ្លួន ក៏បានប្រទះឃើញហានសុងកំពុងតែដេកដោយកាន់ដៃរបស់គេជាប់មិនលែង។គេក៏បានលើកដៃទៅអង្អែលក្បាលរបស់ប្អូន ជាមួយស្នាមញញឹមដ៏ស្រទន់ដែលមិនធ្លាប់ឃើញពីមុន។ប្អូនប្រុសរបស់គេក៏បានភ្ញាក់ហើយសម្លឹងមើលមកបងប្រុសគេដោយទឹកមុខរកនិងកលយំម្តងទៀត។
ហានសុង«បងប្រុស ហឹក ហឹក បងប្រុសភ្ញាក់ហើយមែនទេ ខ្ញុំ ខ្ញុំខ្លាចណាស់បងប្រុស »
ជុងគុក«បានហើយៗ ឈប់យំទៅ ឯងយំដូចជាកូនក្មេងចឹង»
ហានសុង«ខ្ញុំ មិនចង់បាត់បង់បងប្រុសទេ ខ្ញុំសុំទោសដែលនាំបងទៅរងភាពឈឺចាប់ជំនួសខ្ញុំបែបនេះ ខ្ញុំសុំទោស ហឹក ហឹក »
ជុងគុក«ឈប់យំៗទៅ ឯងអត់ខុសទេ មិនចាំបាច់សុំទោសទេ ថ្ងៃក្រោយកុំសស្លាក់ស្លើតដើរបុកគេទៀតឮទេ បើមិនចង់ឲបងត្រូវឈឺដោយសារតែឯង»
ហានសុង«ប៉ុន្តែបងប្រុស ខ្ញុំពិតជាគ្មានចេតនាទៅដើរបុកគេទេ តាមពិតមានគេបានទាក់ជើងរបស់ខ្ញុំឲដួល ហើយម្ហូបនោះក៏ត្រូវក្រពបទៅលើគេ»
ជុងគុក«អ្នកណា!អ្នកណាធ្វើដាក់ឯងបែបនេះ ហេតុអីបានជាពួកវាធ្វើបែបនោះដាក់ឯង ហានសុងឲបងសុំទោសដែលបងមកនអាចមើលថែឯងឲបានល្អជាងនេះ បងសុំទោស»
ហានសុង«បងប្រុសមិនមែនកំហុសរបស់បងទេ ពួកគេប្រហែលជាមនុស្សដែលចូលចិត្តដើរធ្វើបាបគេហើយ តែខ្ញុំមិនខ្វល់ឡើយ តែពេលនេះបងប្រុស ខ្ញុំចង់ឲរឿងគ្រប់យ៉ាងឆាប់ចប់ណាស់ ខ្ញុំមិនចង់ឃើញបងរងទុក្ខដោយសារតែខ្ញុំនោះទេ»
ជុងគុក«បាន ឥឡូវនេះឯងឯងជូតទឹកភ្នែកចេញឲអស់សិនទៅ ឯងយំដូចជាកូនក្មេងចឹង គួរឲស្រឡាញ់ខ្លាំងណាស់ប្អូនប្រុសរបស់បង»
ជុងគុកនិយាយហើយក៏យារដៃទៅក្ឌិចថ្ពាល់របស់ប្អូនគេជាមួយស្នាក់ញញឹមដ៏រីករាយ។តែការញញឹមនោះមិនបានប៉ុន្មានផង ពួកគេក៏បានឮសម្លេងបើកទ្វារមកបានកាត់ផ្តាច់ការរីករាយរបស់ពួកគេ។ ថេយ៉ុងបានបើកទ្វារនោះមួយអស់ដៃ ហើយសម្លឹងមើលមកអ្នកខាងក្នុងដោយទឹកមុខត្រជាក់ ។ គេបានដើរចូលមកខាងក្នុងរួចនិយាយទៅកាន់ជុងគុក
ថេយ៉ុង«សួស្តី តើឯងមិនទាន់ងាប់ទេមែនទេ»
ជុងគុក«....?»
ថេយ៉ុង«យើងមកនេះគឺចង់មកមើលឯង ហើយក៏ចង់មកនិយាយរឿងជាមួយនិងឯងដែរ»
ក្រោយពេលនិយាយនោះលោកគ្រូវុនក៏បានមកដល់ដែររួទាំងលោកនាយកផងដែរ។ពួកគាត់បានមកដល់ទីនេះដើម្បីនិយាយរឿងមួយចំនួនឲបានដាច់ស្រេច។ចំណែកហានសុងនិងជុងគុកវិញ គេមិនយល់ថាពួកគេចង់និយាយពីរឿងអីនោះទេ។
លោកគ្រូវុន«ជុងគុកឯងដឹងខ្លួនហើយមែនទេ?»
ជុងគុក«បាទ »
លោកគ្រូវុន«ពួកយើងចង់មកនិយាយពីរឿងដែលកើតឡើងលើឯង-»
ថេយ៉ុង«យើងចង់ទទួលខុសត្រូវនិងទង្វើដែលយើងបានធ្វើដាក់ឯង និងប្អូនប្រុសរបស់ឯង ហើយក៏ចង់សុំទោសឯងផងដែរ »
ជុងគុក« បានខ្ញុំអត់ឱនឲឯងចុះ ហើយមិនចាំបាច់មកទទួលខុសត្រូវស្អីលើខ្ញុំទេ សុំត្រឹមតែឯងកុំមករវល់ជាមួយយើងនិងប្អូនយើងទៅបានហើយ»
លោកគ្រូវុន« មិចនិងបានទៅ ឯងត្រូវរងគ្រោះដោយសារតែគេ ឯងគួរណាតែរករឿងគេខ្លះដែរ»
ថេយ៉ុង«យើងថាហើយ យើងនិងទទួលខុសត្រូវលើឯងនិងប្អូនរបស់ឯង ឯងចង់ឲយើងធ្វើអីក៏បានដែរ តែយើងមិនអាចមិនខ្វលពីឯងបានឡើយ »
លោកគ្រូវុន« មែនហើយឯងគួរតែ-»
ជុងគុក« បានហើយខ្ញុំមិនខ្វលទេចង់ធ្វើអីក៏ធ្វើទៅ កុំមករវល់ជាមួយនិងខ្ញុំ ហើយបើអស់អីហើយចេញទៅខ្ញុំត្រូវការសម្រាក់ មិនមែនក្រោកហើយត្រូវមកឈឺក្បាលឥតប្រយោជន៍និងរឿងបែបនេះទេ»
គ្រាន់តែមួយភ្លេតសោះធ្វើឲជុងគុកភ្លេចខ្លួនបាត់ទៅហើយ គេបាននិយាយដេញលោកគ្រូឲចេញពីបន្ទប់។គ្រប់គ្នាគឺភ្ញាក់ផ្អើលមិនស្ទើរ។(ឬមួយក៏មកពីគេស្ត្រេសពេកហើយទេដឹងបានដល់ថ្នាក់នេះ)
ជុងគុកក៏ប្រញាប់សម្រួលស្ថានការឡើងវិញ។
ជុងគុក«ខ្ញុំចង់និយាយថាបើសិនជាគេចង់ទទួលខុសត្រូវក៏ទទួលទៅចុះ តែពេលនេះសូមចេញទៅវិញសិនទៅខ្ញុំមិនសូវជាមានអារម្មណ៍ល្អប៉ុន្មានទេ ចឹង...»
លោកនាយក«ចឹងសម្រេចថា ថេយ៉ុងគេព្រមទទួលកំហុសរបស់គេហើយ ហើយឯងក៏ព្រមអត់ទោសឲគេដែរ ហើយថេយ៉ុងក៏បានថាគេនិងទទួលខុសត្រូវលើឯងនិងប្អូន ចឹងគួរតែអស់អីហើយ បើចឹងពួកយើងក៏មិនរំខានឯងទៀតដែរ លោកគ្រូវុន ថេយ៉ុង ឆាប់ចេញទៅ ទុកឲគេបានសម្រាក់ផង...»
ក្រោយមកលោកនាយកក៏បាននិយាយសម្រួលឲពួកគេដើម្បីឲបានឆាប់ចប់។ហើយតទៅទៀតក៏ជារឿងរបស់ពួកគេដែលត្រូវដោះស្រាយ ជាពិសេសថេយ៉ុងដែលបាននិយាយថានិងទទួលខុសត្រូវលើជុងគុកនិងប្អូនគេ។
YOU ARE READING
My lover
Romantizmពីដំបូងគ្រាន់តែជាការជួបគ្នាក្រោយមកក៏ក្លាយជាសត្រូវហើយបន្ទាប់មកក៏ក្លាយជាមនុស្សដែលខ្វះគ្នាមិនបាន...