<នៅផ្ទះMai>
MAI: នាងធ្វើការបានល្អណាស់ នេះជារង្វាន់សម្រាប់នាង
នាងសួយ: អី..យូយ.យូយៗៗៗៗ.....! មាស..! ក្រអូបមែន។
តែអ្នកនាងខ្ញុំចង់បានជាសាច់លុយវិញបានទេអ្នក
នាង?
MAI: យី..! នាងនេះ! បានមាសវាគ្រាន់នឹងនាងឯងហើយ
នៅចង់ដូរយកលុយវិញទៀត។
នាងសួយ: អ្អយ..! អ្នកនាង! ដោយសារសម័យនេះគេចាយ
លុយ មិនមែនចាយមាសទេអ្នកនាង។
MAI: យី..! នាងនេះ បើមិនយក ឲ្យវិញល្អទេ។
នាងសួយ: អ៎..! យ..យក.. អ្នកនាង។
MAI: ល្អ..! នាងធ្វើការបានល្អ។ យើងមានការងារមួយ
ទៀតឲ្យនាងធ្វើ បើនាងធ្វើឲ្យបងKookព្រមរៀបការ
នឹងយើងបាន នាងនឹងបានមាសច្រើនជានេះទ្វេដង។
នាងសួយ: តែដូរជាលុយវិញអ្នកនាង។
MAI: ហ្ហយ..! នាងឆ្គួត ស្អីក៏ស្អីទៅ...!
ខ្ញុំមិននឹងស្មានថាគ្រាន់តែការដាក់ថ្នាំងងុយគេង1គ្រាប់
ធ្វើឲ្យពិភពលោកនេះស្រស់បំព្រងអញ្ចឹងសោះ។
MAI: អ្នកណា? អ្នកណានៅគៀនគុម្ពឈើនឹង។ អ្នកណា
ឆាប់ចេញមក?
<Jennieពួនថតនៅគៀនគុម្ពឈើ>
MAI: ហា៎ស..! នាងJennie នាងឯងមកទីនេះធ្វើអី?
JEN: គ្មាន..គ្មាន..គ្មានស្អីទេ ខ្ញុំគ្រាន់តែដើរមកដោយ
ចៃដន្យប៉ុណ្ណោះ។ ខ្ញុំមិនបានស្តាប់លឺបងនិយាយគ្នាទេ
MAI: យើងមិនជឿ។ <ឆក់ទូរសព្ទJennie> នេះស្អី? នាង
ឯងលួចថតយើងមែនទេ? <ទះ1កំភ្លៀង>
JEN: អូយ...!
MAI: យើងប្រាប់នាងឯងទៅចុះបើហ៊ានយករឿងនេះទៅ
ប្រាប់បងKook ឬលោកអុំNamjoon ឬអ្នកណា
ម្នាក់ នាងឯងច្បាស់ជាស្លាប់មិនខាន។ ចាំទុកក្នុងខួរ
នាងឯងផង។ តោះយើង!
JEN : V...! V..!V..? នៅទេV?
V : មានការអីJennie បានជាប្រញាប់មេះ?
JEN :យើងទៅនិយាយក្នុងនៅបន្ទប់លោកទៅល្អជាង។
V : អ៎..! បាទ..បាទ!
<Jennieប្រាប់រឿងគ្រប់យ៉ាងទៅV>
V : ហេតុអីអ្នកនាងMaiចាំបាច់ធ្វើបែបនេះ?
JEN:នែ៎..! លោកឆ្លាតគ្រប់រឿង នេះគ្រាន់តែរឿងប៉ុន្នឹង
លោកមិនដឹង។ ចឹងខ្ញុំនៅតែឆ្លាតជាងលោកដដែល គឺ
បងMai ស្រឡាញ់លោកKook។
V : នេះ..! Jennie ចង់ថាខ្ញុំល្ងង់មែនទេ? ខ្ញុំគ្រាន់តែសួរ
បញ្ជាក់តែប៉ុណ្ណោះ។
JEN: ចា៎អ្នកប្រុសតូចចំការទំពាំងបាយជូរ ខ្ញុំគ្មានចេតនាថា
ឲ្យអ្នកប្រុសទេ ឈប់ខឹងខ្ញុំបាននៅ?
V : <សើច> ឈប់ខឹងក៏បាន។
តែច្បាស់ណាស់ អ្នកនាងMaiនឹងមករករឿងJennie
ហើយ។
JEN: មិនអីទេ ខ្ញុំអាចចាត់ការបាន។ តែពួកយើងដឹងរឿង
អស់ហើយ គិតថាទៅប្រាប់លោកKookល្អទេ?
V : មិនទាន់ទេ។ បងKook កំពុងកើតទុក្ខខ្លាំងចាំមួយរយៈ
ទៀត ចាំប្រាប់ក៏មិនហួសពេលដែរ តែយើងត្រូវយក
ទូរសព្ទនោះមកវិញឲ្យបាន ព្រោះភស្តុតាងនៅទីនោះ
JEN:មែនហើយ។ តែធ្វើយ៉ាងមុិចទៅបានបានទូរសព្ទនោះ
មកវិញ?
V : ខ្ញុំឆ្លាតជាងអ្នកនាងហើយ។
JEN: ឆ្លាតរឿងអ្វី?
V : រឿងនេះមានតែនាងសួយទេដែលអាចចាត់ការឲ្យ
យើងបាន។
JEN: តែនាងសួយមុិចនឹងអាចចាត់ការឲ្យយើងបាន? បើគេ
គឺជាកូនចៅបងMaiនឹង។
V : បើតាមខ្ញុំគិតគេមុខលុយ យើងអាចយកលុយទៅ
ដោះដូរគេបាន។
JEN: មែនហើយល្អណាស់ ចឹងយើងសម្រេចថាធ្វើតាម
នឹងចុះ។
មីងសាយ: អ្នកប្រុសតូចចង់ទៅណា?
KOOK : មីងខ្ញុំពឹងមីងជួយមើលថែលោកប៉ាខ្ញុំផង។ ខ្ញុំទៅ
តាមLuna។
មីងសាយ: អ្នកប្រុសគិតថារកឃើញមែនទេ?
KOOK : ទោះរកមិនឃើញក៏ខ្ញុំត្រូវធ្វើតាមបេះដូងខ្ញុំបញ្ជារ
ដែរ។
មីងសាយ: តែអ្នកប្រុស....!
ВЫ ЧИТАЕТЕ
រឿង «ភ្លោះស្នេហ៍ប្រែកាយ» 🍇
Любовные романы(សម្រាប់Liskook Stan) ចៃដន្យអ្វីដែលឲ្យបងជួបអ្នកផ្សេងដែលមិនមែនជាអូនណាLuna។ បងមិនដែលគិតឡើយថាបងអាចទៅធ្វើរឿងទាំងនេះឡើង..... «ក៏ព្រោះរឿងនេះAdminតែងឡើងដំបូងបង្អស់ ហើយក៏ធ្លាប់ផុសក្នុងTiktokហើយម្តងដែរ។ ពេលអ្នកទាំងអស់គ្នាអានទៅ លក្ខណៈដូចកូនក្មេងទើបច...
