(1ឆ្នាំកន្លងផុតទៅ: រឿងរ៉ាងដែលកើតឡើងទាំងអស់គ្រប់គ្នាបានដឹងទាំងអស់។ ប៉ារបស់JungkookគឺNamjoonក៏ បានទទួលមរណៈភាព ចំណែកឯងJungkookក៏សម្រេច ចិត្តលក់ក្រុមហ៊ុនស្រាទំពាំងបាយជូរបាត់ទៅ ដោយសារគេគិតថាកន្លែងនោះជាកន្លែងដែលសោកសៅបំផុតក្នុងឆាក ជីវិតគេ។ បន្ទាប់ពីនេះ............គឺ)
ពិធីករ: សូមគោរពអញ្ជើញកម្លោះសង្ហាដែលជាម្ចាស់
សណ្ឋាគារលំដាប់ផ្កាយ5គឺលោក..!Jungkook។
អញ្ជើញធ្វើបទបង្ហាញ។
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
KOOK: សូមអរគុណភ្ញៀវកេត្តិយសទាំងអស់ដែលបាន
អញ្ជើញចូលរួមក្នុងកម្មវិធីរបស់ខ្ញុំបាទ។ ក្នុងនាមខ្ញុំជា
ម្ចាស់សណ្ឋាគារផ្កាយ5ក្នុងទីក្រុងនេះ ខ្ញុំបាទសូម
អរគុណដល់ភ្ញៀវទាំងអស់ដែលបានព្រមទទួល
យកការបម្រើពីសណ្ឋាគា នឹងខន់ដូរបស់យើងខ្ញុំ។
ជាកិច្ចចាប់ផ្តើមសូមភ្ញៀវកេត្តិយសទាំងអស់អញ្ជើញ
ពិសារភោជនីយអាហារឲ្យបានឆ្ងាញ់ផងចុះ។
<kookនិយាយបទបង្ហាញរួច>
JIMIN: Jungkook....?
KOOK: មានរឿងអី?
JIMIN: នេះជាភស្តុតាងដែលគ្នាយកបានពីថៅកែប៊ូហៅ។
គាត់ច្បាស់ជាមិនរួចខ្លួនទេ។
KOOK:ល្អណាស់អាMin យើងដឹងថាឯងច្បាស់ជាយកវា
បាន យ៉ាងណាការគឹបកេងលុយពីសណ្ឋាគារ គាត់
ត្រូវតែសងមកវិញឲ្យអស់ ហើយគាត់នឹងគ្មាន1%
ណាទទួលបានលុយពីភាគហ៊ុនយើងឡើយ។
JIMIN: សោកស្តាយណាស់ដែលគ្នាមើលមនុស្សខុស ឲ្យ
គ្នាសុំទោសផង បើមិនដោយសារតែគ្នាសណ្ឋាគារ
យើងក៏មិនចាំបាច់ត្រូវខាតទុនច្រើនដល់ថ្នាក់នេះដែរ
KOOK: ឯងមិនចាំបាច់សុំទោសអីទេ គ្នាដឹងថាឯងក៏គ្មាន
ចេតនាបែបនេះដែរ អ្នកណាៗ ក៏មិនអាចមើល
ឃើញពីអនាគតមុនបានដែរ..............!
JIMIN: អួយ..! គិតរឿងនោះទៀតហើយមែនទេ?
Jungkookឈប់គិតទៅ យ៉ាងណា Lunaក៏គ្មានថ្ងៃ
ត្រឡប់មកជួបឯងវិញដែរ ។ គ្នានិយាយចឹងមិនមែន
ចង់បញ្ឈឺឯងទេ តែឯងសាកគិតមើលទៅថាLuna
មានចរឹកបែបណា?
KOOK: ត្រូវហើយ។ គ្មានថ្ងៃដែលLunaមកវិញទេ តែបើ
គេមកគ្នានឹងលោតជង្គង់សុំទោសគេ ទោះដឹងថារឿង
នេះគ្នាមិនខុសក៏ដោយ។ ហ្ហឺយ...! ណាស់ហើយ គ្នា
ឈប់គិតហើយ។ គិតតែរឿងអាថៅកែប៊ូហៅល្អជាង។
គ្នាសុំឯកសារនេះទៅត្រួតពិនិត្យណា?
JIMIN: តាមចិត្ត។ តែឲ្យប្រាកដចិត្តថាមិនយំដោយសារ
រឿងនោះទៀត ព្រោះគ្នាមិនមែនជាមនុស្សដែល
ពូកែលួងទេណា។
KOOK: យី..អា..Min។
JIMIN: អយ..អយ..និយាយលេងទេ។ យើងទៅហើយ។
bye។
KOOK: <សើច> ទៅចុះ។ ចរឹកមិនកែមែន។
YOU ARE READING
រឿង «ភ្លោះស្នេហ៍ប្រែកាយ» 🍇
Romance(សម្រាប់Liskook Stan) ចៃដន្យអ្វីដែលឲ្យបងជួបអ្នកផ្សេងដែលមិនមែនជាអូនណាLuna។ បងមិនដែលគិតឡើយថាបងអាចទៅធ្វើរឿងទាំងនេះឡើង..... «ក៏ព្រោះរឿងនេះAdminតែងឡើងដំបូងបង្អស់ ហើយក៏ធ្លាប់ផុសក្នុងTiktokហើយម្តងដែរ។ ពេលអ្នកទាំងអស់គ្នាអានទៅ លក្ខណៈដូចកូនក្មេងទើបច...
