KOOK: អូនមិនចាំបាច់គេងនៅលើសាឡុងទេ យប់នេះ។
LISA: ហេតុអី?
KOOK:គេងលើពូកក៏បាន។
LISA: មិនចង់។
KOOK: ទៅអូនគេងលើគ្រែជាមួយបងក៏បាន បងសន្យាមិន
ប៉ះពាល់អូនទេ។
LISA: អត់។ បើលោកចង់ឲ្យខ្ញុំគេងនៅលើគ្រែ លោកត្រូវ
គេងនៅលើសាឡុងវិញមិនអាចគេងជាមួយគ្នាបានទេ
KOOK: ហ្ហយ..តែបង មិនចេះគេង ចឹងទេ។
LISA: ស្រេចតែលោក។
KOOK: អ៎...Ok..Ok ចឹងក៏បាន។
LISA:<ញញឹម> ចឹងបានសមជាសុភាពបុរសមែន។
<ព្រឹកឡើង>
LISA: <បើកភ្នែកយឺតៗ> អាយយយយ..! លោក លោក?
KOOK: ហ្ហយ....មិនទាន់ដេកឆ្អែតផង។
LISA: ក្រែងលោកទៅដេក នៅសាឡុងហ្ហីយ តែមុិចក៏....!
លោកឯងធ្វើស្អីយើង?
KOOK: មកពីគេងនៅលើសាឡុងវាមិនលក់ បានបងមក
គេងនៅលើគ្រែនឹង។ បងមិនចេះគេងនៅលើ
សាឡុងទេ។
LISA: ហ្ហយ....! លោកឯង ចំមែន។
<នៅកន្លែងធ្វើការ>
KOOK: Lunaបងសុំកាហ្វេមួយកែវមក?
LISA:......................
KOOK:លឺបងនិយាយទេ?
LISA: ខ្ញុំមិនមែនឈ្មោះLunaទេ។
KOOK: ហ្ហ៎...! Lisa បងសុំកាហេ្វមួយកែវមក ជួយទៅឆុង
ឲ្យបងមួយកែវមក។
LISA: ចាំតិចចឹង។
LISA: នេះកាហ្វេ។
KOOK:ហ្ហា៎ក..? បងសុំកាហេ្វក្តៅ មិនមែនកាហ្វេ
Amazonទេ?
LISA: យ៉ាងមុិច? ក្រែងលោកក៏ដឹងមិនចឹងហ្ហីយ ថាខ្ញុំទើប
តែមកធ្វើការនៅទីនេះបាន2ថ្ងៃប៉ុណ្ណោះ មុិចនឹង
ស្គាល់កន្លែងឆុងកាហ្វេនៅទីនេះទៅ? មានតែទៅ
ទិញAmazonតែម្តងទៅ ណាមួយវានៅជិតទីនេះ
ស្រាប់។
KOOK: អ៎..! OK..OK..! បងនិយាយមុិចក៏មិនឈ្នះអូនដែរ
នីតា: លោកប្រធាននេះកាហ្វេខ្ញុំឆុងឲ្យលោកប្រធាន
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
នីតា: <មើលមុខLisa> ហើយនាង មិនគិតទៅបន្ទប់ធ្វើការ
នាងទេមែនទេ?
LISA: ហើយនាងមានសិទ្ធិអីមកបញ្ជាខ្ញុំ?
នីតា: អៅ...! នែ៎ នាង។ នាងជាអ្នកទើបនឹងចូលថ្មី មុិចបានខ្ញុំ
មិនអាចណែនាំនាងបាន?
LISA: នាងពិតជាមិនស្គាល់ខ្ញុំថាជាអ្នកណាទេមែនទេ?
នីតា: ហើយធ្វើមុិចខ្ញុំស្គាល់នាងទៅ? បើខ្ញុំមិនដែលបានជួប
មុខនាងម្តងណាផង។ តែសំខាន់នាងឈប់មករវីរវល់
ជាមួយលោកប្រធានទៅបានហើយ។
LISA: ហេតុអី?
នីតា : <មកជិតLisa ខ្សឹបប្រាប់> ព្រោះបងKookជារបស់
ខ្ញុំ នាងយល់ទេ?
LISA: <ច្រាននីតា ហើយទះកំភ្លៀង>
នីតា: មុិចក៏នាងទះខ្ញុំ?
KOOK:ហើយមុិចក៏អូនទះនីតា?
នីតា: ហា៎ស...អូន? លោកប្រធាន.......?
LISA: <ទៅអង្គុយលើJungkook> ត្រូវហើយ។ ខ្ញុំជា
ប្រពន្ធបងKook។ ស្តាប់លឺឬនៅ? ហើយនាងកុំមាន
គំនិតចង់ធ្វើដូចដែរនាងប្រាប់ខ្ញុំអម្បាញ់មុិញ។ ព្រោះ
ថាប្តីប្រពន្ធខ្ញុំស្រឡាញ់គ្នាណាស់ដឹងទេ? មែនទេបង
សម្លាញ់?
KOOK: គឺ...គឺ...គឺបាទ។
LISA: អ៎...! បងKook តាមមើលណាស់ អ្នកធ្វើការនៅ
ទីនេះមួយចំនួន មិនសូវស្គាល់ពីខ្ញុំទេ? ចឹងបងជួយ
ណែនាំពីខ្ញុំម្តងទៀត ឲ្យអ្នកខ្លះគេស្គាល់ផង។ បានទេ
លោកប្តី?
KOOK: បាទ..! Lisaជាភរិយារបស់ខ្ញុំ។
LISA: ស្តាប់លឺពេញត្រចៀកនៅ? ថាខ្ញុំជានរណា? នាងគួរ
រៀនឲ្យតម្លៃខ្ញុំខ្លះផង។ ស្តាប់បានទេ?
នីតា: <ខឹងក្នុងចិត្ត> ចា៎ ឲ្យខ្ញុំសុំទោស អ្នកនាង។
<នីតាដើរចេញទៅ>
LISA: <រកងើបចេញ> នែ៎...លោក លែងខ្ញុំ?
KOOK: ហេតុអីក៏ប្រែលឿនជាង360ដឺក្រេ យ៉ាងនេះ?
LISA: លែង...លែង?
KOOK: មិនលែង។ លុះត្រាតែអូនព្រមប្រាប់បងថានីតា
និយាយអ្វីអូន ទើបបានជាអូនខឹង ប្រច័ណ្ឌបងបែប
នេះ?
LISA: អ្នកណាទៅប្រច័ណ្ឌលោកនោះ ឆ្គួតមែន? ឆាប់លែង
ខ្ញុំភ្លាម ខ្ញុំប្រញាប់ទៅធ្វើការ ឬក៏លោកមិនចង់ឲ្យខ្ញុំនៅ
ធ្វើការនៅទីនេះក៏បាន? ខ្ញុំទៅផ្ទះវិញ។
KOOK: Ok...!
YOU ARE READING
រឿង «ភ្លោះស្នេហ៍ប្រែកាយ» 🍇
Romance(សម្រាប់Liskook Stan) ចៃដន្យអ្វីដែលឲ្យបងជួបអ្នកផ្សេងដែលមិនមែនជាអូនណាLuna។ បងមិនដែលគិតឡើយថាបងអាចទៅធ្វើរឿងទាំងនេះឡើង..... «ក៏ព្រោះរឿងនេះAdminតែងឡើងដំបូងបង្អស់ ហើយក៏ធ្លាប់ផុសក្នុងTiktokហើយម្តងដែរ។ ពេលអ្នកទាំងអស់គ្នាអានទៅ លក្ខណៈដូចកូនក្មេងទើបច...
