JISOO: កូនមកពីសាលាវិញហើយហ្ហីយ? មុិចក៏លឿន
ម្ល៉េះ?
LISA: អ៎..! គឺមហាវិទ្យាល័យកូន គេឲ្យនិស្សិតដែលចប់
3ឆ្នាំនៅមុខវិជ្ជាដែលកូនរៀននឹងទៅTripជួបជុំគ្នា
នៅឯសមុទ្រ រយៈពេល2ថ្ងៃចាប់ពីថ្ងៃស្អែកទៅ។
ម៉ាក់ឲ្យកូនទៅដែលទេ? កូនសុំណាម៉ាក់ កូនត្រូវ
ប្រឡងខែក្រោយហើយ ម៉ាក់ឲ្យកូនទៅជួបជុំមិត្តភិក្ត
ម្តងទៅណាម៉ាក់ណា។
JISOO: អឹម...! ក៏បាន តែកូនត្រូវមើលថែសុខភាពផង
ណា។ ហើយមិនត្រូវលេងទឹកសមុទ្រជ្រៅៗពេកទេ
ណាកូន ម៉ាក់បារម្ភ។
LISA: ចា៎ម៉ាក់ កូនដឹងហើយ។ ចឹងកូនសុំទៅរៀបចំឥវ៉ាន់
សិនហើយណា។
JISOO: ចា៎កូន។
<Lisaដើរចេញទៅ>
(Jisooនិយាយក្នុងចិត្តៈ បងJisuma បងថ្លៃ ខ្ញុំមើលថែកូនបងបានល្អដែរទេ ខ្ញុំដឹងថាបងកំពុងមើលពីលើមេឃមក សូមបងជួយតាមថែLisaផងណា។ ខ្ញុំលាក់បាំងLisaជា
ច្រើនឆ្នាំមកហើយ ថាខ្ញុំមិនមែនជាម្តាុយរបស់នាងទេ ខ្ញុំគ្រាន់តែជាមីងរបស់នាងតែប៉ុណ្ណោះ។ តើខ្ញុំគួរប្រាប់ការពិត
ដល់នាងដែលទេ?)
<Jinជាប្តីJisooដើរមករកJisoo>
JIN : អូន..អូន! ...អូន!!
JISOO: អ៎!! បងមកពីធ្វើការវិញហើយហ្ហីយ?
JIN : មុិញអូនកំពុងគិតពីអី?
JISOO: គ្មានអីទេ។
JIN : បងដឹងថាអូនច្បាស់ជាមានរឿងអីហើយ អូនមិន
សប្បាយចិត្តពីរឿងអី អូនប្រាប់បងមក។
JISOO: អូនគិតថាយើងគួរតែប្រាប់ រឿងទាំងអស់ទៅ
Lisaដែរទេ? អូនខ្លាចណាស់ ខ្លាចLisaទទួល
យកការពិតមិនបាន។
JIN : បងគិតថាពួកយើងមិនគួរប្រាប់នាងទេ ព្រោះបងគិត
ថាគេក៏ជាកូនរបស់បងថ្លៃ ហើយក៏ត្រូវជាក្មួយយើង
ដែរ យូរឬឆាប់ក្រុមហ៊ុនយើងក៏ក្លាយជារបស់នាង
ដ៏ដែរ ព្រោះយើងគ្នាកូនទេ យើងទុកគេជាកូនគឺល្អ
បំផុតហើយ។ យ៉ាងហោចណាស់ក៏ធ្វើឲ្យគេមាន
អារម្មណ៍ថាមានម៉ាក់ប៉ានឹងគេដែរ ហើយយើង
ក៏មានកូនហៅនឹងគេ។
JISOO: <ដកដង្ហើមធំ> ចឹងក៏ល្អដែរ។
<Jisooដើរទៅបន្ទប់Lisa>
JISOO: <គោះទ្វា> Lisaនេះម៉ាក់ណាកូន ម៉ាក់ចូលបាន
ទេ។
LISA: ចា៎ម៉ាក់ចាំបន្តិច។....... ម៉ាក់ចូលមក។
![]()
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain. JISOO: នេះខ្សែដៃដែលម៉ាក់ទើបនឹងទិញឲ្យកូន។ ម៉ាក់
យកមកឲ្យកូន កូនស្រឡាញ់ទេ។
LISA: ស្អាតណាស់ម៉ាក់ អរគុណច្រើនណាម៉ាក់។
កូនស្រឡាញ់ម៉ាក់ជាងគេ។
<Jinដើរមកបន្ទប់Lisaដែរ>
JIN : ចុះប៉ា កូនមិនស្រឡាញ់ប៉ាទេមែនទេ។
LISA : អួយប៉ាមកតាំងកាល .....មិនបានន័យចឹងទេ
កូនក៏ស្រឡាញ់ប៉ាដូចគ្នា។ កូនស្រឡាញ់អ្នកទាំង
2ស្មើៗគ្នា។ មានតែអ្នកទាំង2ទេ ដែលកូនស្រឡាញ់
ជាងគេ។
JIN : កូនមិនអាចស្រឡាញ់ប៉ាម៉ាក់រហូតបានទេ ថ្ងៃណា
មួយកូននឹងមានគ្រួសារ កូនត្រូវចែកក្តីស្រឡាញ់ឲ្យ
ពួកគេ ទិចពួកគេថាកូននេះមិនស្រឡាញ់ពួកគេទៅ។
LISA: កូនមិនយកប្តីទេ។
JISOO: <វៃដៃlisa > មុិចកូននិយាយអីចឹង មិនត្រូវទេ
កើតមកជាមនុស្សត្រូវតែមានគូរ។ ឬក៏កូនចង់នៅ
ក្រមុំចាស់រហូតមែនទេ?
LISA: បើនៅក្រមុំចាស់ ហើយបាននៅជាមួយប៉ាម៉ាក់រហូត
កូនក៏ព្រមនៅក្រមុំចាស់ក៏បានដែរ។
JIN : កូនត្រូវចាំថា ប៉ាម៉ាក់មិនអាចនៅជាមួយកូនរហូត
បានទេ។ថ្ងៃណាមួយ.......
LISA: ប៉ាកុំនិយាយអីចឹង កូនមិនឲ្យអ្នកទាំង2ទៅណាទេ។
<Lisaរកយំ>
JISOO: កុំធ្វើមុខចឹងកូន យើងឈប់និយាយពីរឿងនឹងទៅ។
គិតពីថ្ងៃស្អែកទៅ ក្រែងកូនត្រូវទៅសមុទ្រផងមែន
ទេ។ ម៉ោះចាំម៉ាក់ជួយរៀបចំឥវ៉ាន់ឲ្យ។
JIN : ចឹងបងសុំទៅសម្រាកសិនហើយ ប៉ាទៅហើយកូន។
LISA: ចា៎ប៉ា។

KAMU SEDANG MEMBACA
រឿង «ភ្លោះស្នេហ៍ប្រែកាយ» 🍇
Romansa(សម្រាប់Liskook Stan) ចៃដន្យអ្វីដែលឲ្យបងជួបអ្នកផ្សេងដែលមិនមែនជាអូនណាLuna។ បងមិនដែលគិតឡើយថាបងអាចទៅធ្វើរឿងទាំងនេះឡើង..... «ក៏ព្រោះរឿងនេះAdminតែងឡើងដំបូងបង្អស់ ហើយក៏ធ្លាប់ផុសក្នុងTiktokហើយម្តងដែរ។ ពេលអ្នកទាំងអស់គ្នាអានទៅ លក្ខណៈដូចកូនក្មេងទើបច...