@ម៉ោង6ព្រឹក......
ជីមីន បើកភ្នែកប៊ិមៗសម្លឹងមើលទម្រង់មុខសង្ហាររបស់រាងក្រាសទាំងសើចតិចៗ គេដកដៃចេញពីចង្កេះមាំហើយមកលើកដៃរបស់ ជុងហ្គុក ចេញពីចង្កេះថ្នមៗព្រោះខ្លាចថានាយនិងភ្ញាក់ ជីមីនខិតខ្លួនទៅម្ខាងទៀតនៃគ្រែញញឹមឡើង មុននិងយាជើងធាក់ទម្លាក់មាឌមាំឱ្យធ្លាក់ពីលើគ្រែមួយទម្ហឹងរួចគេក៏ដាក់ខ្លួនដេកទទឹកគ្រែបិទភ្នែកធ្វើដូចអ្នកដេកបម្រាស់
ឌឹម.... !!!រាងកាយមាំក្រាស់ត្រូវបានធ្លាក់ពីលើគ្រែបានសម្រេចដូចបំណងរបស់រាងតូចដែលសំងំបិទភ្នែកដេកធ្វើដូចមិនដឹងរឿងទាំងក្នុងចិត្តសើចមិនស្ទើរ
« អួយ !! ជីមីន មិចក៏អូនមកធាក់បងធ្វើអី » ងើបឈរឡើងមីងមាំងៗសួរទៅ ជីមីន ទាំងដែលភ្នែកមិនទាន់បើកនៅឡើយ ដៃឈ្លីចង្កេះតិចៗមុននិងដាក់ខ្លួនអង្គុយផ្អែកនិងក្បាលគ្រែបើកភ្នែកសម្លឹងមើលទៅរាងកាយតូចស្តើងដែលស្ថិតនៅក្នុងឈុត អាវសររលុងដៃវែងគ្រប់ខ្លួនដល់ភ្លៅសរខ្ចីញេញដូចកូនង៉ែង និងខោស្លឹមពណ៍ប្រផេះ ដេកធ្វើមិនដឹងនោះ
« ជី...ជីមីន ភ្ញាក់ឡើងភ្លឺហើយ » ក៏ព្រោះតែគិតថា ជីមីនដេកបម្រាស់ធាក់ខ្លួនធ្លាក់ពីលើកគ្រែតែប៉ុណ្ណោះ ទើបនាយមិនប្រកានទោសពៃអីហើយហដាស់រាងតូច
« មីន... បើអូនមិនព្រមភ្ញាក់ទេបងនិងវាយគូទរបស់អូនជំនួសហើយណា សឺត » ជុងហ្គុក សរសៀរឡើងមកទ្រោបលើរាងកាយតូចស្តើងថែមទាំថើបថ្ពាល់ ជីមីន យ៉ាងប្រហើន
« ហ៊ើម... » ជីមីន ធ្វើជាក្រហមថ្ងួចថ្ងូរក្នុងបំពងកសរខ្ចី គេងើបអង្គុយតាមកម្លាំងដៃមាំដែលទាញគេឡើង
« ជីមីន អូនចូលងូតទឹកមុនបងទៅ ថ្ងៃនេះបងជូនអូនទៅផ្ទះវិញហើយ » រាងក្រាស់យកកន្លែងមកទម្លាក់លើក្បាលរាងតូចធ្វើមិនដឹង ចំណែក ជីមីន វិញទាញកន្សែងចេញសម្លក់ថ្លែចង់ជ្រុះគ្រាប់ភ្នែក ក្តាមមាត់ដើរចូលបន្ទប់ទឹកដែលមានអ្នកបម្រើឡើងមករៀបចំសម្លៀកបំពាក់និងលាយទឹករួចជាស្រេច

YOU ARE READING
កំពូលប្រពន្ធ💫💕
Mystery / Thrillerការយល់ច្រឡំធ្វើឲ្យមនុស្សពីរនាក់ជ្រុលជ្រោសជាមួយគ្នា ថែមទាំងជាមនុស្សប្រុសដូចគ្នាទៀត ចុងក្រោយក៏រៀបការជាមួយគ្នារស់នៅជាមួយគ្នាទាំងមិនបានស្រឡាញ់ ៕ តើជីវិតពួកគេនិងទៅជាយ៉ាងណា?? Jeon Jungkook x Park Jimin Jungkook Top Jimin. bottom ...