Part : 3

1K 78 0
                                    

នៅពេលដែលចាកចេញពីបន្ទប់ទទួលភ្ញៀវJimin ក៏មកអង្គុយនៅសួនខាងក្រោយនៃភូមិគ្រិះ មុខក្រម៉ូវធ្វើដូចម៉ែចែកទ្រព្យមិនស្មើរយ៉ាងចឹង
     « ហុឹកៗ .... អាគេមិនចង់ហើយ...ហុឹកៗៗ...មកអោយគេរៀបការជាមួយនិងអាគាត់និងទៀត » រាងតូចដាក់ខ្លួនអង្គុយនៅលើបង់ក្នុងសួរយំរៀបរាប់
    « ចាំមើល...ហុឹកៗៗ....គេនិងរត់ចោលរោងការហើយ....ហុឹកៗៗ » យំសុខៗក៏មានគំនិតមួយផុសឡើងមក
    « ហឹម....រត់ចោលរោងការ...ហិហិ....មានអីល្អតាស៎..... ចាំមើលទៅថា Park Jimin ម្នាក់នេះធ្វើយ៉ាងមិច » ស្នាមញញឹមផុសលើមុខតូចច្រមិចទាំងថ្ពាល់ក្រពុំទាំងគូរនៅដានសំណើមនៃទឹកភ្នែកដែលមិនទាន់ស្ងួតនៅឡើយ
     « ចង់រត់ចោលរោងការផងឬអាប្អូន » Jin ចេញមកពីក្រោយខ្នងរាងតូចអ្នកដែលត្រូវជាប្អូនកាលដែលគេមកតាមព្រោះខ្លាចក្រែងប្អូនរបស់គេគិតអីផ្តេសផ្តាសចង់សម្លាប់ខ្លួនអីទៅវាមិនវីរវរទៅហើយទេអី   តែមានណាមកដល់ក៏ឃើញក្មេងអង្គុយយំរៀបរាប់ដូចក្មេងអាយុ3ឆ្នាំ ក៏បម្រុងនិងថាចូលមកលួងលោមតែបែជាបានមកឮអ្នកជាប្អូនមានគំនិតចង់រត់គេចទាំងដែលមិនទាន់និងបានកំណត់ពេលវេលានៃពិធីមង្គលការនៅឡើយផង ........ ចាប់វៃគូទអោយបែកទៅ
    « បង...បងប្រុស...ហិហិ » Jimin ក្រឡេកបែមកក្រោយខ្នងចង់បាក់ករ និងសើចមិនសូវសមព្រោះតែបងប្រុសមកចំពេលដែលគេមានគម្រោងចង់រត់ចោលពីធីមង្គលការបែបនេះ
    « យ៉ាងមិចចង់រត់ចោលមង្គលការផងឬ » Jin ចូលមកដាក់ខ្លួនអង្គយលើបង់ជិតនោះ
    « អ.....អត់មានទេ... » Jimin ឆ្លើយទាំងក្រវីក្បាលតតាត់~~>_<~~
    « ប្រាកដទេ » Jin សម្លឹងមើលចំកែវភ្នែកគ្រីស្តាល់ពណ៍សូកូឡា ទាំងទឹកមុខដាក់កំហឹកប្រាកដប្រជា បញ្ជាក់ថាគេមិនបាននិយាយលេងសើចជាមួយទេ
    « អូ..អូន...ហុឹកៗៗ...អូនសូមទោស...ហុឹកៗៗ....តែមកពីអូនអត់ចង់រៀបការជាមួយនិងអាគាត់មួយនុង....ហុឹកៗៗ....»Jimin និយាយរដាក់រដុបពេបមាត់យំម្តងទៀតនៅពេលដែលបងប្រុសធ្វើមុខមាំគួអោយខ្លាចបែបនេះ
     « ហឹម.... Jiminie បានហើយឈប់យំទៀតទៅ ..... អូនត្រូវស្តាប់បងណា....Jungkook គេជាមនុស្សល្អ....គេជាមនុស្សដែលមានទំនួលខុសត្រូវ.....គេជាមនុស្សដែលមើលទៅគួអោយខ្លាចតែគេជាមនុស្សកក់ក្តៅទេ បើអូនរៀបការជាមួយនិងJungkook បងនិងប៉ាម៉ាក់ក៏មិនសូវបារម្មណ៍ភ័យខ្លាចថាគេធ្វើបាបអូនបន្ទាប់ពីរៀបការរួច អូនក៏មិនបាច់ភ័យខ្លាចថាអូននិងឯកា ត្រូវស្វាមីក្បត់ចិត្តយកប្រពន្ធពីរបីដែល ..... Jungkook នេះគេមិនមែនមនុស្សដែលមានតណ្ហាក្រាសទេ » Jin ស្រវាទាញប្អូនមកអោបក្នុងរង្វង់ដៃនិងរៀបរាប់ពីបុគ្គលិកលក្ខណៈរបស់អនាគតស្វាមី របស់ប្អូន
      « តែអូ...អូនពិតជាអត់ចង់រៀបការជាមួយអាគាត់នុងពិតមែន....ហុឹកៗៗ » Jimin ខ្ទប់មុខនិងទ្រូងរាបស្មើររបស់អ្នកជាបងដៃអោបចង្កេះណែនមិនលេង
      « ចុះអូនចង់អោយJungkook បានខ្លួនទៅទរទេៗបែបនេះឬ .... ហើយបើអូនមិនរៀបការជាមួយJungkook ទេ តើអូនចង់រៀបការជាមួយនិងអ្នកណា ? ឬក៏អូនមានអ្នកដែលអូនស្រឡាញ់រួចហើយ ចុះគេជាកូនចៅអ្នកណា ? មកពីណា ?គេឈ្មោះអី ?នៅឯណា ?មានការងារធ្វើហើយឬនៅ ?គេធ្វើការងាអី ?...~ » Jin ត្រូវបានកាត់ផ្តាច់នូវប្រយោគដែលត្រូវសួរបន្តដោយសារតែJimin
     « ទេ....អូនមិនបានស្រឡាញ់អ្នកណាឡើង  ហើយកាលដែលអូនមិនចង់រៀបការនោះព្រោះតែអូនចង់អោយខ្លួនអែងរស់នៅដោយមិនមានការឃុំឃាំងពីប្តី  មានអ្នកមកហាមឃាត់រឿងចំណង់ចំណូលចិត្តរបស់អូន ^v^ » Jimin
      « តែប៉ុន្នឹងទេឬ » Jin លើកជញ្ចើមសួរទៅវិញទាំងហួសចិត្ត ក្មេងអើយក្មេង ចំមែនហើយ
      « ហឹម...ត្រូវហើយ » Jimin ងើបក្បាលចេញមើលមុខJinធ្វើមុខម៉ក់ៗគួអោយចង់ចាប់ទះ
     « បានហើយចូលផ្ទះវិញទៅ វាថ្ងៃដែលហើយ ចំណែករឿងនេះមិនបាច់ភ័យទេគេមិនហាមឃាត់អូនឡើង តោះ » ពួកគេក៏បណ្តើរគ្នាចូលទៅក្នុងផ្ទះ
     
   _____ Jeon Group ______
        *ពេលថ្ងៃ*
     បន្ទាប់ពីចេញពីផ្ទះត្រកូលPark គេមិនបានទៅផ្ទះទេគឺគេមកក្រុមហ៊ុនតែម្តង រាងក្រាសអង្គុយក្នុងបន្ទប់ធ្វើការទឹកមុខមាំកំពុងតែពិនិត្យឯកសាដែលត្រូវការប្រជុំនៅពេលព្រឹកថ្ងៃស្អែក
       តុក តុក តុក
   សម្លេងគោះទ្វាអោយអ្នកដែលឆ្ងោកមុខរវល់ពិនិតមើលឯកសាអោយងើបមុខឡើង
    
    « ចូលមក » ពេលដែលទទួលបានការអនុញ្ញាតហើយទ្វាក៏បើកចំហរខៈណៈពេលដែលមានមនុស្សស្រីដងខ្លួនសុិចសុី ហើយម្នាក់នោះគឺជាJungha ដែលកំពុងតែដើរមករកJungkook ស្លៀកសម្លៀកបំពាក់សុីវីល័យ ជារូបខ្លីខើចបញ្ចេញសាច់ភ្លៅសរខ្ចី ដើមទ្រូងទ្រលុកទ្រលន់មូលខ្លំ( សូមទោស ) ពណ៌ស្វាយ ដៃកាន់កាបូបម៉ាកថ្មីតូចល្មមដែលកំពុងតែពេញនិយមប្រើប្រាស់ សក់ពណ៍សូកូឡាមូលរួញចុងតិចៗទម្លាក់ដោយដាក់មកខាងមុខបន្តិចតាមបែបរបស់នាង ស្បែកជើងកែងចោទ ដំណើរល្វត់ល្វន់បន្តីបោះជំហានដើរសម្តៅមករក Jungkook
 
       « សួស្តីរលោកJungkook » Jungha ដើរមកឈប់នៅមុខរបស់រាងក្រាស
      « អូរ..!! អ្នកនាងJungha បាទសួរស្តីរ » Jungkook តបទៅនាងជាមួយនិងទឹកមុខស្មើរថេងមិនញញឹមអីបន្តិចសោះហើយ
      « អឺ...តើលោកទំនេរដែលទេ » Jungha
      « អឺ...មានការអីឬ ? » នាងទម្លាកឯសានៅលើកតុផ្អែកខ្លួននិងកៅអីសម្លឹងមើលទៅនាង
       « គឺចង់មកបបួលលោកទៅញាំបាយជាមួយគ្នានិងណា » នាងញញឹមតិចៗ
         « សូមទោសផង...អ្នកនាងJungha ខ្ញុំមិនបានទៅញាំបាយជាមួយអ្នកនាងទេ ព្រោះខ្ញុំជាប់មានណាត់ » Jungkook ដកដង្ហើមធំនិងប្រាប់ទៅនាង
       « ណាត់...លោកណាត់ជាមួយនិងអ្នកណា » នាងហាក់ខឹងភ្លាមៗ ដែលJungkook បដិសេដនូវសំណើររបស់ខ្លួនបែបនេះ
     « ខ្ញុំជាប់ណាត់ជាមួយនិងមិត្តរបស់ខ្ញុំ ហេតុអីក៏អ្នកនាងដូចជាខឹងយ៉ាងនេះ » Jungkook ជ្រួញជញ្ចើមចំពោះប្រតិកម្មរបស់Jungha ទាំងមិនយល់
     « អឺ..គឺ...ខ្ញុំគ្រាន់តែអន់ចិត្តដែលលោកបរិសេដចំពោះសំណើររបស់ខ្ញុំតែប៉ុណ្ណោះ » Jungha ផ្លាស់ប្តូទឹកមុខខឹងអម្បិញមិញមកជាទឹកមុខអាក់អន់ចិត្ត
     « មិនអីទេចាំពេលក្រោយចុះណា ខ្ញុំត្រូវទៅសិនហើយ » Jungkook មើលម៉ោងដែលភ្ជាប់និងជញ្ជាំងក្នុងបន្ទប់ ងើបរៀបចំឯកសាអោយបានត្រឹមត្រូវ
     « Davit » នាយស្រែកហៅដោយប្រើសម្លេងល្មមមិនខ្លាំងពេកមិនខ្សោយពេក ដើម្បីហៅចំណិតរបស់ខ្លួន
     « បាទចាហ្វាយ មានការអីឬ » Davit បើទ្វាចូលមកពេលដែលឮចាហ្វាយហៅ
     « អែងនៅមើលការងារជំនួសយើងផង យើងជាប់ណាត់ជាមួយមិត្តយើងហើយ » Jungkook ទាញអាវក្រៅដែលពាក់នៅលើកៅអីយកមកស៊ក
    « ចំណែកអ្នកនាងអាចចេញទៅបានហើយ » Jungkook ងាកមកនិយាយជាមួយនិងJunghaបន្ទាប់ពីស៊កអាវរួច
       « ចាស៎ » នាងឆ្លើយហើយក៏ដើរចេញទៅវិញក្រោមក្រសែរភ្នែកពីរគូរដែលកំពុងតែសង្កេត
       « មានអីឬចាហ្វាយ » Davit សម្លឹងមើលទៅចាហ្វាយទាំងទឹកមុខឆ្ងល់
        « គ្មានអីទេ មើលការងារទៅយើងចេញទៅហើយ » Jungkook ប្រាប់ទៅDavit ហើយក៏ដើរចេញទៅ ទុកអោយនាយដែលជាចំណិតកេះក្បាលឆ្ងល់និងនាយជាចាហ្វាយ
       « ប្លែកៗ » នាយនិយាយតិចៗ ហើយក៏មកធ្វើការងាររបស់ខ្លួនវិញ

    _____ភោគនីយដ្ឋាន _____
    ក្នុងបន្ទប់VIP មានបុរស 6 នាក់ទឹកមុខពិបាកមើលណាស់
     « ហើយ...វាមកនៅនិងអែងអង្គុយចាំចង់ក្រិនគូទហើយ » Hobii រអ៊ូដោយសារតែអង្គុយយូរ
     « អង្គុយលើភ្លៅបងក៏បាន » Soobin និយាយធ្វើអោយអ្នកដែលរួមតុជាមួយងាកមើលពួកគេសឹងតែបាក ក ទៅហើយ
     « មិនអីទេអូនអាចអង្គុយបាន » Hobii ញញឹមតបថ្ពាល់ទាំងសងខាងចាប់ផ្តើមភាយកម្តៅនៃការអៀនចេញមកតិចៗ
      « ក្រែងអូនថាឈឺគូទនោះអី » Soobin មើលមុខរាងតូចភ្លឹសៗ
      « អូនថាមិនអីៗគឺមិនអីហើយ » Hobii ពេលនេះអៀនចង់ជ្រែកដីទៅហើយ
      « តែបងថាអូនអង្គុយលើភ្លៅប- »Soobinត្រូវបានផ្អាកប្រយោគ
      « ជ្រេញណាស់ » All
      « សូមទោសណាដែលខ្ញុំមកយឺត » Jungkook ដើរចូលមកដាក់ខ្លួនអង្គុយជិតNamJoon
     « អែងនេះណា មកយឺតជាងនិងទៀតប្រហែលយើងត្រូវទៅពេទ្យហើយ »All say
      « មិចចឹង »Jungkook មើលទៅពួកគេទាំងឆ្ងល់
     « មកពីមានអ្នកនៅផ្តុំនិងគេSweet មិនមើលក្បាលអែងនេះSingle អីសោះ » Taehyung និយាយហីៗតែបែបដៀមដាម
     « ថីច្រណែន មិចក៏មិនយកមួយដែលទៅ » Hobii
     « យើងមិនបានច្រណែនទេ តែវាជ្រេញ ខ្វះពេលSweet ណាស់ឬ » Taehyung ធ្វើមុខបែបជ្រេញ ಠ_ಠ
       « មកបានហើយ យើងមានរឿងចង់ប្រាប់ » Jin ស្រែកបង្អាក់ការប្រកែកគ្នារវាងអ្នកមានសង្សារនិងអ្នកអត់សង្សារ ធ្វើអោយមនុស្សនៅក្នុងហាងងាកមើលពួកគេគ្រប់គ្នា
  « ហិហិ សូមទោសបាទ » Jinអោនក្បាលសូមទោសដោយសើចមិនសូវសម
    « ហាហាហា » អ្នកដែលអង្គុយជាមួយក៏ផ្ទុះសំណើច
     « ពួកអែងសើចអី » Jinសម្លក់
     « គ្មានអីទេ » ឃើញបែបនេះក៏ធ្វើជាធម្មតាវិញ
     « យើងមិនចង់ចំណាយពេលច្រើនទេ យើងមានរឿងចង់ប្រាប់ » Jinក៏សម្រួលខ្លួនបន្តិច
      « និយាយមក » អ្នកផ្សេងទៀតក៏ងាកមកJin ចង់បាក ក
        « គឺ ..........»
 
     
+  កុំចង់ដឹងរឿងគេ😂😅

     To be continued (✿◠‿◠)

 កំពូលប្រពន្ធ💫💕Where stories live. Discover now