Part 4

903 70 9
                                    

      @ព្រឹកថ្ងៃថ្មី..

         នៅក្នុងភោគនីយ៍ដ្ឋានលំដាប់ផ្កាយប្រាំមួយកន្លែងមានមនុស្សបួននាក់ គឺMr/Mrs Jeon ហើយនិង Mr/ Mrs Park ដែលកំពុងតែជជែកគ្នាពីថ្ងៃមង្គលការរបស់កូនៗទាំងពីរ

        « អ្នកបងចង់ធ្វើនៅថ្ងៃណាដែល » Mrs Park សួរទៅ Mrs Jeon ដែលកំពុងតែអង្គុយនៅចំពោះមុខរបស់គាត់

        « បងថា អាទិត្យក្រោយទៅ តើអ្នកអូនគិត  យ៉ាងមិចដែរ » បន្ទាប់ពីគិតបន្តិចគាត់ក៏បានឆ្លើយតបទៅMrs Park វិញ

         « ចាស៎ ខ្ញុំគិតថាវាល្អហើយ ព្រោះតែកូនរបស់ខ្ញុំមួយនេះរឹងទទឹងខ្លាំងណាស់ ចុះបងវិញនោះគិតថាវាលឿនពេកឬអត់ » Mrs Park ផ្តល់ចម្លើយដល់Mrs Jeon និងងាកមកសួរអ្នកជាប្តីដែលអង្គុយនៅជិតគាត់

         « បងតាមតែអូនទេ » Mr Park ញញឹមតបទៅប្រពន្ធនិងឆ្លើយដោយសម្លេងទន់ភ្លន់

       « បងក៏តាមតែអូនដែរ » Mr Jeon ក៏ផ្តល់ចម្លើយអោយទៅប្រពន្ធរបស់គាត់ទាំងមិនចាំបាច់អោយគាត់សួរនាំឡើយ

        « សម្រេចតាមនិងហើយ » Mrs Jeon ពោលឡើងពេលដែលមានអ្នកស្របជាមួយនិងគំនិតរបស់គាត់បែបនេះ

       បន្ទាប់មកពួកគាត់ក៏នាំគ្នាបរិភោគអាហារដែលបានកម្ម៉ង់និងនិយាយពីនេះពីនោះសើចយ៉ាងសប្បាយចិត្ត

_____________________________

    @ក្រុមហ៊ុនK.S.J Group

       Jinអង្គុយពិនិត្យមើលឯកសារដែលលេខាបានយកមកអោយ គេពិនិត្យវា( ឯកសារ ) ម្តងមួយយ៉ាងយកចិត្តទុកដាក់មិនអោយមានការធ្វេសប្រហែស រហូតដល់ឯកសារមួយចុងក្រោយ  ភ្លាមៗនោះJinក៏ស្រាប់តែជ្រួញជញ្ចើមចូលគ្នា

        « ស្អីនេះ ហេតុអីក៏ក្រុមហ៊ុនមានបញ្ហាររឿងគ្រឿងពេជ្រ » Jin ពិនិត្យចុះឡើងម្តងហើយម្តងទៀតមិនអស់ចិត្តជាមួយនិងរឿងគ្រឿងពេជ្រ

      « ហេតុអីក៏វាបាត់ » Jin បើកភ្នែកធំៗនៅពេលដែលពិនិត្យបានយ៉ាងច្បាស់លាស់ គឺគ្រឿងពេជ្រដែលគេទើបតែច្នៃវាបង្កើតចេញជាខ្សែរក ត្រូវបានបាត់ទៅ

       « មិនប៉ុន្មានទៀតទេ វាដល់ពេលដែលត្រូវធ្វើការដេញថ្លៃគ្រឿងពេជ្រហើយ ចុះយើង ចង្រៃយ៎អើយ Joon ត្រូវហើយគឺJoon » Jin ស្រវ៉េស្រវ៉ា ទាញយកទូរស័ព្ទដៃរបស់ខ្លួនដែលនៅលើតុនោះ ប្រញាប់ចុចទៅNamJoon

 កំពូលប្រពន្ធ💫💕Where stories live. Discover now