Part 9

1.5K 107 27
                                    

@6 day later.....

រយៈពេល6ថ្ងៃកន្លងផុតទៅថ្ងៃដែលគ្រប់គ្នាទន្ទឹងរងចាំមើលក៏បានមកដល់ ក្នុងភូមិគ្រឹះត្រកូលផាក មានរៀបចំតុបតែងយ៉ាងស្រស់ស្អាតព្រោះតែថ្ងៃនេះគឺជាថ្ងៃរៀបការកូនប្រុសទាំងពីរវាងត្រកូលចននិងត្រកូលផាក ភ្ញៀវជាច្រើនក៏បានមកចូលរួមព្រោះនេះគឺជាពិធីមង្គលការរបស់កូនគ្រួសារអ្នកជំនួញធំៗលំដាប់ជួរមុខក្នុងប្រទេស

កូនកម្លោះរូបស្រស់សង្ហារគ្រងឈុតក្រ័ហ្សេពណ៌ខ្មៅមួយតួខ្លួនសក់ពណ៌ខ្មៅលើកចូក បក មកក្រោយ កាន់តែធ្វើឱ្យមានភាព ស្រស់សង្ហារលិចធ្លោលើសដើម គេកំពុងតែឈរទទួលភ្ញៀវជាមួយនិងអនាគតឪពុកក្មេកនិងឪពុកបង្កើត

« ជុងហ្គុកម៉ាក់មានរបស់ឱ្យកូន » សម្លេងស្ត្រីចំណាស់បានហៅកូនកម្លោះឱ្យងាកមកចាប់អារម្មណ៍ជាមួយនិងគាត់

« បាទម៉ាក់ តើម៉ាក់មានរបស់អ្វីឱ្យកូនទៅ » ជុងហ្គុកដើរមកជិតម្តាយក្មេកនិងម្តាយបង្កើតដែលកំពុងតែអង្គុយជាមួយគ្នាញញឹមស្រស់ដាក់ខ្លួន

« ម៉ាក់បានទិញទឹកដោះគោដែល ជីមីន ចូលចិត្តផឹកទុកនៅក្នុងផ្ទះរបស់ពួកកូន ម៉ាក់ចង់ប្រាប់កូនថាកូនត្រូវឱ្យប្អូនផងមុនពេលចូលគេង ឮទេ ហើយនេះជារបស់ដែលម៉ាក់ឱ្យកូន តែមិនមែនបើកនៅពេលនេះទេ » លោកស្រី ផាក បានយក ប្រអប់តូចល្មមដែលហំព័ទ្ធទីដោយពណ៌មាស់និងមានក្បាច់រចនាយយ៉ាងប្រណិតប្រគល់វាទៅឱ្យជុងហ្គុកដែលឈរជ្រួញចញ្ចើមមិនយល់មើលមកកាន់ពួកគាត់

« បាទ កូនដឹងហើយម៉ាក់ ( ទាំងម៉ាក់ក្មេកនិងម៉ាក់បង្កើត ) »

« ចាស៎ ចឹងកូនទៅទទួលភ្ញៀវជាមួយនិងប៉ាបន្តទៀតទៅ ម៉ាក់ទៅមើល ជីមីនសិនណា »

« បាទ » ជុងហ្គុកតបហើយក៏ដើរទៅទទួលភ្ញៀវវិញទាំងក្នុងចិត្តឆ្ងល់អើយសែនឆ្ងល់និងកូនប្រអប់តូចពណ៍មាសនិងតែម្តង

___បន្ទប់តុបតែងខ្លួន____

ជីមីនកំពុងតែអង្គុយតុបតែងខ្លួននៅមុខកញ្ចក់ បបូរមាត់សុីជម្ពូរទន់រលោងជាមួយនិងសាច់មុខទន់ម៉ដ្ឋខៃកាន់តែទាក់ទាញ នៅលើដងខ្លួនសិចសុីគ្រងឈុតដូចនិងជុងហ្គុកដែលប៉ុន្តែឈុតរបស់ជីមីនគឺពណ៌សរជំនួសដោយរ៉ូបសរដូចនិងឈុតរៀបការរបស់មនុស្សស្រី សក់ពណ៌ទង់ដែងមួលរួញតិចៗទម្លាក់បាំងជញ្ចើម

You've reached the end of published parts.

⏰ Last updated: Apr 23, 2021 ⏰

Add this story to your Library to get notified about new parts!

 កំពូលប្រពន្ធ💫💕Where stories live. Discover now